ពិធី​ប្រារព្ធ​ទិវា​ជាតិ​ពិភពលោក​សុខភាព​មាតា​ទារក​និង​កុមារ​នៅ​ឃុំ​ប្រឡាយ​មាស​

0

 

​ខេត្តកំពង់ឆ្នាំង​៖ លោកជំទាវ កែ ច័ន្ទ​មុនី អនុប្រធាន​កិត្តិយស​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បាន​មានប្រសាសន៍ថា​៖ សូម​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​ការចូលរួម​ពី​បងប្អូន​ស្ត្រី​ទាំងអស់​បាន​បំពេញ​កាតព្វកិច្ច​ជា​ម្តាយចិញ្ចឹម​កូន និង​បាន​សំរាលកូន នៅក្នុង​មណ្ឌល​សុខភាព​ដោយមាន​ការយល់ដឹង​ច្រើនជាង​មុន​។​លោកជំទាវ​បាន​មានប្រសាសន៍​បែបនេះ នៅក្នុង​ពិធី​ប្រារ​ព​ទិវា​ជាតិ​ពិភពលោក​សុខភាព​មាតា​ទារក​និង​កុមារ នៅ​ព្រឹក​ថៃ្ង​ទី​១៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ដោយមាន​ការចូលរួម​ពី ឯកឧត្តម អ៊ុន សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ឯកឧត្តម លោកជំទាវ​សមាជិក​សាខា អាជ្ញាធរ​ដែនដី និង​ស្ត្រី​ទើប​ឆ្លងទន្លេ និង​ស្ត្រី​មានកូន​តូច​សរុប​ចំនួន​៤៥​នាក់​។​2
​ ​លោកជំទាវ កែ ច័ន្ទ​មុនី បាន​មានប្រសាសន៍​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​តែងតែ​នឹករលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​មិន​ប្រកាន់ពូជសាសន៍​និង​និន្នាការ​នយោបាយ​ឡើយ​។​​ ​លោកជំទាវ​បាន​ផ្តាំផ្ញើ​ដល់​ស្ត្រី​ដែលមាន​ផ្ទៃពោះ​ទាំងអស់ ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះ​អោយបាន​ទៀងទាត់​យ៉ាងតិច​ចំនួន​៤​ដង​នៅក្នុង​មណ្ឌល​សុខភាព សូម​ប្រើ​សេវា​ពន្យា​កំណើត​ចំពោះ​ស្ត្រី​ដែល​មានកូន​ច្រើន ចំណែក​អ្នក​ដែលមាន​កូនតូច​ត្រូវ​នាំ​កូន​មកចាក់​ថ្នាំ​បង្ការ​អោយបាន​ទៀង​ទាន់​តាម​ការកំណត់​រប​ស់លោក​គ្រូពេទ្យ និង​សូម​មាតា​ទាំងអស់​បំ​ប៉ៅ​កូន​ដោយ​ទឹកដោះ​ម្តាយ ធ្វើយ៉ាងណា​អោយបាន​៦​ខែ ហើយ​ផុតពី​៦​ខែ​ទៅ​ត្រូវ​បំប៉ន​អាហារ​អោយបាន​គ្រប់គ្រាន់​ទើប​កុមារ​មានការ​ធំធាត់ និង​វៃឆ្លាត​បានល្អ​។​3
​ ​ឯកឧត្តម អ៊ុន សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​ក៏បាន​មាន​ប្រ សាសន៍​លើកឡើង នូវ​ស្នាដៃ​ជាច្រើន​ដែល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រ ហម​កម្ពុជា​ទទួលបាន​នូវ​គោ​រម្យ​ងារ ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​របស់ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី​និង​កុមារ និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចំពោះ​ការឆ្លើយតប​មេរោគ​អេ​ជ​ស៍​និង​ជំងឺ​អេ​ជ​ស៍​នៅ​កម្ពុជា ក្រៅពី​គោ​រម្យ​ងារ​សម្តេច​នូវបាន​បំពេញ​តួនាទី​យ៉ាងសំខាន់ ជួយ​សំរាលទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​គ្រប់​ទីកន្លែង នៅ​ទូទាំងប្រទេស​ថែម​ទៀតផង​។​1
​ ​លោក ប្រាក់ សោ​ភណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖ នៅក្នុង​ទិវា​ជាតិ​ពិភពលោក​សុខភាព មាតា​ទារក និង​កុមារ នៅក្នុង​ថៃ្ង​នេះ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​
​បានផ្តល់​អំណោយ​ជូន​ស្ត្រី​ទើប​ឆ្លងទន្លេ និង​ស្ត្រី​មាន​កូនតូច​ចំនួន​៥៤​នាក់ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន​ទឹកដោះគោឆៅ​៦​កំប៉ុង ,​ស្ករស​០,៥​គីឡូក្រាម ,​សារុង​១ ,​ក្រ​ម៉ា​១ ,​កន្សែងពោះគោ​១ ,​ស្រោមជើង​និង​ស្រោមដៃ​២​សម្រាប់ ,​សាប៊ូទឹក​សម្រាប់​សំអាតខ្លួន​ក្មេង​១​ដប និង​ថវិកា​១​ម៉ឺន​រៀល​ផងដែរ​៕