​ឯកអគ្គរដ្ឋទូត​អាមេរិក​ចូលជួប​សម្តែង​ការ​គួ​សម នៅ​ការិយាល័យ​ផ្ទាល់​របស់​ឯកឧត្តម​បណ្ឌិត នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប

0

​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​លោក​បណ្ឌិត​ឃឹម ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​អនុញ្ញាត​ឲ្យ​WilliamA.Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​និង​សហការី​ចូលជួប​សម្តែង​ការគួ​សម នៅ​ការិយាល័យ​ផ្ទាល់​របស់​ឯកឧត្តម​បណ្ឌិត នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ។​
​ក្នុង​កិច្ច​ស្វាគមន៍​នោះ​លោក​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​ជម្រាប​ដល់​ឯកអគ្គរដ្ឋទូត អំពី​ស្ថានភាព​ភូមិសាស្ត្រ សន្តិសុខ សុវត្ថិភាព សេដ្ឋកិច្ច និង ជីវភាព​រស់នៅ​របស់​ប្រជាជន​ខេត្តសៀមរាប ដោយបាន​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​និង​ទេសចរណ៍​។​លោក​បណ្ឌិត​ក៏បាន​លើក​ផងដែរ អំពី​សក្តានុពល​របស់​ខេត្ត​និង​បញ្ជាក់​ពី​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​លើ​វិស័យ​ទេសចរណ៍​ការអភិវឌ្ឍ​ន៍​និង កែលម្អរ​សោ​ភណ្ឌ​ភាព​ក្រុង​ទៀតផង​។​លោក​បណ្ឌិត​អភិបាលខេត្ត​ក៏បាន​លើក​ផងដែរ អំពី​កំណើន​ភ្ញៀវ​ទេសចរណ៍​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និង ជនជាតិ​បរទេស​ដែល​បាន​ចូលមក វិនិយោគ ធ្វើ អាជីវកម្ម នៅក្នុង​ខេត្តសៀមរាប មាន​ចំនួន​៤៦​សញ្ជាតិ ដែលមាន​ចំនួន​១​ពាន់​២១៤​នាក់ ក្នុងនោះ​ជនជាតិ​អាមេរិក មាន​ចំនួន ៦៥​នាក់ ដែល​បាន​កំពុង​ប្រកប​របរ​អាជីវកម្ម ហើយ​បានធ្វើ​ការចុះបញ្ជី​ការងារ នៅ​មន្ទីរ​ការងារ និង បណ្តុះ បណ្តា​វិជ្ជាជីវៈ​ខេត្ត បាន​០៧​នាក់ ស្រី​០៤​នាក់ ។DSC_0901 លោក​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​លើកឡើង​ពី ការងារ​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្តសៀមរាប និង ទីក្រុង​អូ​ស្ទី​ន រដ្ឋ​តិច​សាសន៍ នៃ​សហរដ្ឋអាមេរិក ដែល​បានធ្វើការ​ចុះហត្ថលេខា លើ​លិខិត​ផ្តួចផ្តើម បង្កើត​ចំណងមិត្តភាព​ជាមួយគ្នា នៅ​ឆ្នាំ​២០១២ ដោយ​ផ្តោ​សំខាន់​លើ វិស័យ​ទេសចរណ៍​, វប្បធម៌ កសិកម្ម , ពាណិជ្ជកម្ម , វិនិយោគ , សង្គមកិច្ច , អប់រំ និង សុខាភិបាល ដោយនៅ​មិនទាន់បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​រវាង​គ្នា​នៅឡើយ ។ ក្នុងនោះ​ឯកឧត្តម​បណ្ឌិត​ក៏​សុំ​ឲ្យ​ឯកអគ្គរដ្ឋទូត​ជួយ​ជម្រុញ​និង សម្របសម្រួល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ទីក្រុង អូ​ស្ទី​ន រដ្ឋ​តិច​សាសន៍ និង ខេត្តសៀមរាប ដើម្បី​ឲ្យ​មាន​កិច្ច​ដំណើរ ការឡើង ។ DSC_0895ក្នុងនោះដែរ​លោក​បណ្ឌិត ឃឹម ប៊ុន​សុង​ក៏បាន​បញ្ជាក់​ផងដែរ​អំពី​កត្តា​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិ​-​ភាព​និង​អនាម័យ បរិស្ថាន​របស់​ខេត្តសៀមរាប ត្រូវបាន​ខេត្ត​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សន្តិសុខ​សុវត្ថិភាព​ចំពោះ​ភ្ញៀវ​ទេសចរណ៍​និង គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ​អន្តរជាតិ​ផងដែរ​។​លោក​បណ្ឌិត​បានបញ្ជាក់​ថា​បច្ចុប្បន្ននេះ យើង​បាន​បើកទូលាយ​ដល់​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មាន​ប្រាស្រ័យ​ទាក់ទង ស្និត​ស្នាល​ផ្សាភ្ជាប់​ជាមួយ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​និង​បរិស្ថាន​ធម្មជាតិ​ទៀតផង​។ ម្យ៉ាងទៀត​ការអភិវឌ្ឍន៍​របស់​ខេត្ត​ក្នុងការ​បម្រើសេវា​កម្ម​ទេស​ចរ នោះ​គឺ​នៅ​ពុំទាន់​បាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ភ្ញៀវ​នៅឡើយ​នៅក្នុង​ក្រុង​សៀមរាប​ហើយ​ក្រសួងទេសចរណ៍​ក៏បាន​ធ្វើការ​ពង្រីក​នូវ​តំបន់​អេកូ​ទេសចរ​ផ្សេងៗ​ទៀត ។​ក្នុងនោះដែរ​ឯកឧត្តម​បណ្ឌិត​ក៏បាន​គាំទ្រ​នូវ​ដំណើរ​ទស្សនៈ កិច្ច​សិក្សា​ស្វែងយល់​របស់​គណៈប្រតិភូ ក្នុងការ​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​រវាង​ខេត្ត​និង​ក្រុង​ទាំងពីរ​ព្រមទាំង​សូម ឲ្យ​ឯកអគ្គរដ្ឋទូត​ជួយ​ធ្វើការ​សម្របសម្រួល​ក្នុង​កិច្ចទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ខេត្តសៀមរាប​និង​ទីក្រុង អូ​ស្ទី​ន​រដ្ឋ​តិច​សាសន៍ ដើម្បី​ឲ្យ​កិច្ចសហប្រតិបត្តិការ​នេះ​បាន​ដំណើរការ​ដោយ​រលូន​។​ម្យ៉ាងទៀត​តំបន់​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប មិនអាច​ប្រែក្លាយ​ទៅ​បម្រើ​វិស័យ​ផ្សេងៗ​បានឡើយ​ដោយ​ជា​តំបន់​ទេសចរណ៍វប្បធម៌​ធម្មជាតិ​ប្រវត្តិ សាស្ត្រ​ដែល​ត្រូវធ្វើ​ការអភិរក្ស​ក្រុង​ដ៏​ចំណាស់​មួយ​នេះ ជា​តំបន់​ទេសចរណ៍វប្បធម៌​ធម្មជាតិ​ប្រកបដោយ​ពណ៌​បៃតង​
​ក្នុងនោះដែរ​ឯ​.​ឧ​WilliamA.Heidt​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ក៏បាន​បញ្ជាក់​ពី​គោលបំណង​របស់​ប្រតិភូ​ក្នុងការ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម​អភិបាលខេត្ត ព្រមទាំង​បានធ្វើការ​កោតសរសើរ​ផងដែរ​ពី​ភាព​រីកចម្រើន​របស់​ខេត្តសៀមរាប​ដែលជា​ក្រុង​ទី​២ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ឯកអគ្គរដ្ឋទូត​បាន​លើក​ផងដែរ​ថា​ចាប់ពី​ឆ្នាំ​១៩៩០​មកដល់​បច្ចុប្បន្ននេះ​ខេត្តសៀមរាប​មានការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល យ៉ាងខ្លាំង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា សំខាន់​អាជ្ញាធរ​ខេត្តសៀមរាប​ក្នុងការ​អភិវឌ្ឍន៍ និង គ្រប់គ្រង​ការអភិវឌ្ឍន៍​ដែល​ធ្វើ​ឲ្យ​សោ​ភណ្ឌ​ភាព​ក្រុងមាន​ភាពស្រស់​បំ​ព្រោង ។​DSC_0894ក្នុងនាម​ជាម​ន្ត្រី​ផ្នែក​សេដ្ឋកិច្ច​របស់​ស្ថានទូត​របស់​សហរដ្ឋអាមេរិក​សូម​ធ្វើការ​គាំទ្រ​នូវ​រាល់​មតិ​របស់លោក អភិបាលខេត្ត​លើកឡើង​ផងដែរ​។​ម្យ៉ាងទៀត​ដោយ​ឯកឧត្តម​បាន​មើលឃើញ ពី​ការអភិវឌ្ឍន៍​ដ៏​ច្រើន​របស់​ខេត្តសៀមរាប​ហើយ​បាន​កំពុង​ក្លាយជា​គោលដៅ​របស់ ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក​ចូលមក​ទស្សនា​កម្សាន្ត​។​លោក​WilliamA.Heidt ក៏បាន​បញ្ជាក់​ផងដែរ​ពី​ទស្សនៈវិស័យ​របស់​សហ​រដ្ឋ​អាមេរិក ដោយបាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ដល់​ខេត្តសៀមរាប​ដែលជា​ក្រុង​សេដ្ឋកិច្ច​ទី​២ នៃ​ប្រទេស​កម្ពុជា​ហើយ​ការ​ចំណាប់អារម្មណ៍ ជា​អាទិភាព​នោះ​ដោយមាន​ប្រជាជន​អាមេរិក​ជាច្រើន រស់នៅ​ប្រកប​កិច្ចការ​រកស៊ី​នៅ​ខេត្តសៀមរាប​បន្ទាប់ពី​រាជធានី​ភ្នំពេញ​។ ឯកអគ្គរដ្ឋទូត​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់​អាជ្ញាធរខេត្ត​ក្នុងការ​យកចិត្តទុកដាក់​ខ្ពស់ នៃ​ដំណើរ​ទស្សនកិច្ច​របស់​ភរិយា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​អូ​បា​ម៉ា​ដែល​ធ្វើ ឲ្យ​ប្រជាជន​អាមេរិក​ទទួល​សាទរ ដែល​បានឃើញ​រូបភាព​លោកជំទាវ នៅលើ​ទឹកដី​អង្គរ ។ ក្នុងនោះដែរ​ឯកឧត្តម ក៏បាន​សម្តែង​នូវ​ការរីករាយ លើ​លិខិត​ផ្តួចផ្តើម​មួយ ត្រូវបាន​បង្កើតឡើងរ​វាង​ខេត្តសៀមរាប និង​ទីក្រុង​អូ​ស្ទី​ន រដ្ឋ​តិច សាសន៍ នៃ​សហរដ្ឋអាមេរិក​យើង​នឹង​បន្តធ្វើ​កិច្ច​សហការគ្នា​ដើម្បី​អនុវត្ត​ទៅលើ​ខ្លឹមសារ​នៃ​លិខិត​ផ្តួចផ្តើម​ដោយ ស្ថានទូត​និង​ជួយ​ធ្វើការ​សម្របសម្រួល​កិច្ចការ​នេះ​។​ម្យ៉ាងទៀត​ដោយ​ទីក្រុង​អូ​ស្ទី​ន​រដ្ឋ​តិច​សាសន៍​នេះ ជា​តំបន់ ទេសចរណ៍ ដែលជា​ក្រុង​ល្អ​ស្អាត ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដូចនឹង​ខេត្តសៀមរាប លើ​ផ្នែក​វប្បធម៌ ។ ក្នុងនោះដែរ​ប្រតិភូ​ក៏បាន​គូសបញ្ជាក់ថា​ក្រៅពី​ផ្នែក​ទេសចរណ៍​និង​វប្បធម៌ រដ្ឋ​តិច​សាសន៍​មានការ​អភិវឌ្ឍ​ឆាប់រហ័ស​ទាក់ទង​និង​បច្ចេកវិទ្យា​និង​វិស័យ​សេវា​ផ្សេងៗ ។​ដូច្នេះ​កិច្ចសហប្រតិបត្តិការ​នេះ​ក្រៅពី​វិស័យ​ទេសចរណ៍​ត្រូវការ​ធ្វើការ​ស្វែងរក​នូវ​បទពិសោធន៍​ល្អៗ ពី​រដ្ឋ​តិច​សាសន៍​ដើម្បី​ចាប់ដៃគ្នា​អភិវឌ្ឍន៍​ខេត្តសៀមរាប ។​ក្នុងនោះដែរ លោក William A.Heidt ក៏បាន​បញ្ជាក់​ពី​សកម្មភាព​មួយចំនួន​ក្នុងការ​អនុវត្ត​នៅ​ខេត្តសៀមរាប​ដើម្បី​សុំ​កិច្ចសហការ​ជាមួយ អាជ្ញាធរខេត្ត​ក្នុងការ​អនុវត្ត​គម្រោង​របស់ខ្លួន ក្នុង​ការជួយ​ដល់​ប្រជាកសិករ​នៅ​ខេត្តសៀមរាប​ឲ្យ​មាន​ជំនាញ​ដាំ​បន្លែរ និង ជួ​ក​ធ្វើការ​ពង្រីក​ក្រុង​ទៀតផង​។ ម្យ៉ាងទៀត​ខេត្ត​ក្រុង​ទាំងពីរ​គឺត្រូវធ្វើ​ការផ្លាស់ប្តូរ​នូវ​ប្រតិភូ​ដើម្បី​ធ្វើ​ទស្សនៈ កិច្ច​សិក្សា​ស្វែងយល់​ពីគ្នា​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ខេត្ត ក្រុង​ទាំងពីរ ក្នុង​គោលដៅ​ផលប្រយោជន៍​នៃ​ប្រជាជន ទៅ ពេលអនាគត​៕