​អភិបាលខេត្ត​និង​លោកជំទាវ​បាន​យក​អំណោយ​ផ្ដល់ជូន​គ្រូ​សារ​ដែល​ភ្លើង​ឆេះ​ផ្ទះ​ចំនួនពីរ​គ្រួសារ​

0

 

​ខេត្តពោធិ៍សាត់​៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង លោកជំទាវ បាន​នាំយក​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់ បាន​ពាំនាំ​អំណោយ​មួយចំនួន​ចុះ​ផ្ទាល់​ជូន​ដល់​គ្រួសារ​រងគ្រោះ​ចំនួន​ពី​គ្រួសារ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ម្សឹ​ល​មិញ នៅក្នុង​ភួ​មិ​ដូង​ជ្រំ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់​។​​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​៖ អំណោយ​ដែល​ត្រូវបាន​លោក មៅ​៉ ធ​និ​ន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ជាមួយនិង​លោកជំទាវ​នោះ​ទទួលបាន​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ករ 50 kg ទឹកស៊ីអ៊ីវ 1 យួរ ទឹកត្រី 1 យួរ ត្រីខរ 1 យួរ តង់ 1 កន្ទេល 1 មុង 1 ថវិការ 500.000 (​ហាសិប​មឺ​ន​រៀល ) ។ ជាមួយគ្នា​នោះដែរ លោក​ភិ​បាល​នៃ​គណៈ​អភិបាលខេត្ត​និង​លោកជំទាវ​ក៍បាន​ផ្ដាំផ្ញើរ ដល់​គ្រួសារ​ជនរងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ចំនួន​ពី​គ្រួសារ​នោះ​ថា​៖ នេះ​ជា​អំណោយ​ជួយ​ជាបឋម​ដើម្បី​ស​ង្រោះ​ជាបន្ទាន់​បើទោះបី​មាន​ចំនួន​តិចតួច​ក្ដី ក៍​ជា​តម្រូវ​ការចាំបាច់​ដោះ​ទាល់​មួយគ្រា​សិន​ដែរ ចាំ​រក​ច្រក​ដោះស្រាយ​ថែមទៀត ហើយក៍​ជា​ទុន​មួយ​ជួយ​សម្រាល​បន្ទុក​បងប្អូន​ជួប​គ្រោះ​ថ្បា​ក់ដោយ​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់​នេះដែរ​។14e5e0c9b526ceca6d9653acc8347659 ក្នុងនាម​អាជ្ញាធរ​បានគិត​គូ​ទុក្ខលំបាក​បងប្អូន​ជានិច្ច ហើយ​សួ​ម​បងប្អូន​ប្រជាជន​ទាំងអស់​ប្រុងប្រយ័ត្ន​គ្រោះ​អគ្គីភ័យ​នេះ​ឲ្យ​បានក​ម្រឹត​ខ្ពស់​ផង​ព្រោះ​រដូវ​នេះ​ជា​រដូវប្រាំង មុន​ចាក​ចេញទៅ​ប្រកប​របរ​កសី​ុ​ត្រូវ​មើល​ឲ្យ​គ្រប់សព្វ​ភ្លើង​ធូប ភ្លើងទាន ភ្លើងចង្កៀង ភ្លើងចង្ក្រាន ភ្លើងអគ្គិសនី​ជាដើម កុំ​ប្រ​ហេស​ឲ្យ​សោះ ហើយ​កុំ​អស់សង្ឃឹម​ត្រូវ​ចាប់ផ្ដើម​កវែកកឆ្នាំង​ជាថ្មី​ឡើងវិញ​ព្រោះ​កា​បាត់បង់​នេះ​វា​ជា​ឧប្បហេតុ​ហើយ​អាជ្ញាធរ​ក៍​មិនអាច​មើល​និង​ភ្នែក​ដោយ​ឃើញ​ទុក្ខលំបាក​នេះ​បានដែរ​។​044a706966a1b91ba5e718ef30f05855

​ជាមួយគ្នា​នោះដែរ ម្ចាស់ផ្ទះ​ជ​រងគ្រោះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ ទីមួយ​ឈ្មោះ អ៊ុង សុវណ្ណ ភេទ​ប្រុស អាយុ 68 ឆ្នាំ និង​ទី​ពី​ឈ្មោះ អៀង ស្រី​ណៃ អាយុ​២៥​ឆ្នាំ បាន​ថ្លែង​អណរ​គុណ​ដល់​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​លោកជំទាវ​យា​៉​ង​ខ្លាំង​ដែល​បាន​យក​អំណោយ​ទាំង​ជួយ​ឧបត្ថម​ដល់​ពួកគេ​ដល់​កំពុង​ប្រឈមមុខ​យា​៉​ង​ខ្លាំង​បែបនេះ​។​​សួ​ម​បញ្ជាក់ថា​៖ កាលពីរ​នៅវេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ​២០១៦​ស្ថិត​ក្នុងភូមិ ដូង​ជ្រុំ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ មាន​ករណី​អគ្គីភ័យ​មួយ​បាន​កើតឡើង បណ្តាលអោយ​ឆេះ​ផ្ទះ​អស់​ចំនួន​2b56cd33b6f820faf9da8d4f411d3f89ពីរ ខ្នង​ផ្ទះ ដែល​សង់​អំពី​ឈើ​ប្រក់ស​ង្ក័​សី ជញ្ជាំង​ក្តា​រលាយ​ស្លឹក មាន​ទំហំ 5×6 មែត្រ ដូចគ្នា​
​ដោយ​ម្ចាស់​ផ្ទៈ​ទី​1 ឈ្មោះ អ៊ុង សុវណ្ណ ភេទ​ប្រុស អាយុ 68 ឆ្នាំ មុខរបរ អ្នក​សារ​ពណ៌​មាន សុជីវធម៌ មា​នាទី​លំនៅ​កន្លែងកើតហេតុ​ខូចខាត​សំភារៈ​រួមមាន លុយ​ខ្មែរ 3 លាន​រៀល លុយ​ដុល្លារ 900 ដុល្លារ មាស 2 ជី និង​សំភា​រះ​ប្រើប្រាស់​មួយចំនួន ម្ចាស់ផ្ទះ​ទី 2 ឈ្មោះ អៀង ស្រី​ណៃ ភេទ​ស្រី អាយុ 25 ឆ្នាំ​មុខរបរ​លក់ដូរ ខូចខាត​សំភារៈ​មាន ម៉ូតូ​សង់​កូរ៉េ 1 គ្រឿង ទូរ​ទឹកកក​1 គ្រឿង​ទូរ​ទស្ស​ន៌ 1 គ្រឿង និង​សំភារៈប្រើប្រាស់ មួយចំនួន ។ ដោយ​ករណីនេះ​បន្ទាប់ពី​មានកា​ស្រាវជ្រាវ​របស់​នគរបាល​ប​ច្ចែក​ទេស​នឹង​អាជ្ញាធរ​ល្អិតល្អន់​រូ​ចមក​គឺ​ដោយសា​មូលហេតុ បង្ករ​ឡើង​ដោយ​ភ្លើងចង្ក្រាន ខណៈដែល​ម្ចាស់ផ្ទះ​មិន​នៅ មិនបាន​ប្រុងប្រយ័ត្ន​៕