​ជនសង្ស័យ​៥​នាក់​ស៊ីឈ្នួល​សម្លាប់​កសិករ​ម្នាក់​ត្រូវបាន​ ​កំលាំង​នគរបាល​ក្របួច​ជាប់​

0

ខេត្តព្រះវិហារ​ ​ក្រុម​ជនសង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​បាញ់សម្លាប់​កសិក​រ​ម្នាក់​យ៉ាង​ឃោរឃៅ​ដែល​បានរៀបចំ​គម្រោង​សម្លាប់​នាពេលនោះ​ត្រូវបាន​កំលាំង​នគរ​ប​បាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​ចាប់​ឃាត់ខ្លួន​បាន​៥​នាក់ ដែល កើតចេញពី​គុំនុំ​រឿង​ដីធ្លី ។ ជនសង្ស័យ​ទាំង​៥​នាក់ រួមមាន​ឈ្មោះ​ទី​១ ឃឹម ទូច ទី​២ ឃឹម ម៉ាង ទី​៣ លី ហ៊ីម ទី​៤ អ៊ុំ ខ​ប និង ទី​៥ ឃុ​ត ឌៀប ជា​ជនដៃដល់ ។​
​សមត្ថកិច្ច​នគរបាល​ជំនាញ​បានអោយដឹងថា​រឿងហេតុ​ដែល​បានកើត​ឡើង​រវាង ឈ្មោះ​ឃឹម ទូច និង​ឃឹម​ម៉ាង​ជាមួយ​ឈ្មោះ​ឃឹម​នី​ន​ត្រូវជា​បង​បង្កើត​។​សមត្ថកិច្ច​បន្តថា​ជំលោះ​រឿង​ដីធ្លី​ប្អូន​ទាំង​២​របស់​ឃឹម​នី​ន​បាន​រៀប​គម្រោង​សម្លាប់​ឃឹម​នី​ន​ជា​បង​ចោល​មុន​ថ្ងៃកើតហេតុ​ប្អូន​ទាំ​២ បាន​ទៅ​ជួប ជាមួយ ជនដៃដល់​ឈ្មោះ​ឃុ​ត​ឌៀប​ដើម្បី​ពិភាក្សា​រឿង​សម្លាប់​ឈ្មោះ​ឃឹម​នី​ន​ដោយបាន​ជួល​ឈ្មោះ​ឃុ​ត​ឌៀប​ឲ្យ​បាញ់សម្លាប់​បង​ខ្លួនឯង​ក្នុងតម្លៃ​៥០០០​ដុល្លារ​អា​មេ​រិច​ក្រោយមក​បាន​ចុះ​តំលៃ​នៅត្រឹម​៣០០០​ដុល្លារ​នេះ​បើតាម​ចម្លើយសារភាព​របស់​ជ​ន​ដៃដល់​។ ជនដៃដល់​បាន​រៀបរាប់​នៅមុខ​សមត្ថកិច្ច​ថា​នៅ​យប់កើតហេតុ​ថ្ងៃទី​១៣ ខែកុម្ភៈ​ឆ្នាំ​២០១៦​កន្លង​ទៅនោះ​ឈ្មោះ​ឃឹម​នី​ន​និង​ឈ្មោះ​គី​គីម​បាន​អង្គុយ​ស្លៀក​ក្រ​ម៉ា​ផឹក​ទឹកត្នោតជូរ​ជាមួយគ្នា​នៅ​នឹង ផ្ទះ ឃឹម នី​ន នា​វេលា​ម៉ោង​៨:០០​យប់​។​ឈ្មោះ ឃុ​ត ឌៀប បាន​ប្រើ​ឈ្មោះ លី ហ៊ីម និង​ឈ្មោះ អ៊ុំ ខ​ប ឲ្យ​ទៅ​មើល​ពេល​ផឹក​ទឹកត្នោតជូរ​ចប់ ជនរងគ្រោះ ឈ្មោះ​គី​គីម​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​កសិករ​ភូមិ​បរិបូរណ៍​ឃុំ​ត្បែង​២​ស្រុក​គូលែន​ខេត្តព្រះវិហារ​ក៍បាន​ដើរ​ត្រ​ទ្ប​ប់​មក​ផ្ទះ​គ្រានោះ​ជនដៃដល់​ឈ្មោះ​ឃុ​ត​ដៀប​បានធ្វើការ​បាញ់ប្រហារ​ចំនួន​៦​គ្រាប់​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង​ក្នុង​ថ្លុកឈាម​ភ្លាមៗ​មួយ​រំពេច​យ៉ាង​អាណោចអាធម៌​។​ក្រោយពេល​បាញ់​ស្លាប់​ហើយ​ទើប​ដឹងថា​បាញ់​ច្រឡំ​មនុស្ស​បងប្អូន​បង្កើត​ទាំង​២​នាក់​បាន​ឲ្យ​លុយ​ជនដៃដល់​ចំនួន​២​លាន​រៀល​ប៉ុណ្ណោះ​។​​សមត្ថកិច្ច​បា​នប​ញ្ចូ​ន​ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ទៅកាន់​តុលាការខេត្ត​កាលពី​រសៀល​ថ្ងៃទី​១៩​កុ​ម្ភះ​២០១៦​នេះ​ដើម្បី​វិនិច្ឆ័យ​ទោស​ទៅតាម​ផ្លូវច្បាប់​៕01 (1)