VIDEO ជនសង្ស័យ​ម្នាក់​លួច​ដល់​ក្នុងផ្ទះ បំណង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ តែ​ត្រូវ​ម្ចាស់​ដឹង​ទាន់ និង​ចាប់បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​

0

ភ្នំពេញៈ ​ជនសង្ស័យ​ម្នាក់​កាត់​សោរ​ចូលក្នុង​ផ្ទះ បំណង​លួច​ទ្រព្យសម្បត្តិ តែ​ត្រូវ​ម្ចាស់​ដឹង​ទាន់​ស្រែក​ឆោឡោ ដេញចាប់បាន​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង រួច​ប្រគល់អោយ​សមត្ថកិច្ច ។ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១​នឹង​៤០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​វត្ត​ស្រះចក សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
​ប្រភព​ពត៌មាន​ពី​នារី​ជា​ម្ចាស់ផ្ទះ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គឺ​នាង​បានលឺ​សម្លេង​កាត់​សោរ​ផ្ទះ រួច​ក៏​ចុះមក​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ ចូលដល់​ក្នុងផ្ទះ​របស់ខ្លួន បំណង​លួច​ទ្រព្យសម្បត្តិ ក៏បាន​ស្រែក​ឆោឡោឡើង​ថា​ចោរៗ ។ ពេលនោះ​ជនសង្ស័យ​ព្យាយាម​រត់គេចខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ នាំគ្នា​ដេញចាប់បាន​វាយ ម្នាក់​មួយ​ដៃ​មួយ​ជើង ទើប​ប្រគល់អោយ​សមត្ថកិច្ច ហើយក៏​ឆែកឆេរ​ឃើញ​នូវ​វត្ថុ ធ្វើ​សកម្មភាព​មួយចំនួន​ផងដែរ ។​
​ក្រោយមក​សមត្ថកិច្ច បាន​យក​ជនសង្ស័យ​ទៅ​បុ​ស្តិ៍​នគរបាល រដ្ឋបាល​ស្រះចក ដើម្បី​ធ្វើការ​សួរនាំ ចំណែក​នារី​រងគ្រោះ បាន​ទៅ​ដាក់ពាក្យ​បណ្តឹង ដើម្បីអោយ​សមត្ថកិច្ច​ចាត់កា​រ​តាម​នីតិវិធី ៕