បាត់​កូនស្រី​មួយថ្ងៃ​ស្អែក​ឡើង​ប្រទះឃើញ​សព​អណ្ដែតក្នុងទឹកជាមួយនិងកង់

0

​ខេត្តពោធិ៍សាត់​៖ ក្មេងស្រី​អាយុ​០៦​ឆ្នាំ​ម្នាក់​ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​សព​អណ្ដែត​ទឹក​ក្នុង​ស្រះ​បង្ករ​ភ្ញាក់ផ្អើល​ទើប​នគរបាល​ចុះទៅពិនិត្យ​ស្រង់​សព​ស្រាប់តែ​ឃើញ​កូន​កង់​ក្មេង​នោះ​មួយគ្រឿង​ទៀត​ទើប​ដឹងថា​គេ​ជិះ​កង់​ធ្លាក់ទឹក​លង់​លុង​ស្លាប់បាត់​មួយ​យប់​ទើប​ដឹង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​មោ​៉​ង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ត្រង់​ស្រះ​អ្នក​ភួ​មិ​ស្ថិតក្នុង​ភួ​មិ​ក្បាល​ឈើពុក ឃុំ​ស្សា ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។​​មន្ត្រីរដ្ឋបាល​ប៉ុ​ស្ត៍​នគរបាល​មូលដ្ឋាន​ទីនោះ​បាន​ឲ​ន​យ​ដឹងថា ក្មេងស្រី​រងគ្រោះ​ខាងលើ​នោះ​ឈ្មោះ សោម បញ្ញា អាយុ​០៦​ឆ្នាំ ឪពុក​ឈ្មោះ នី និង ម្ដាយ​ឈ្មោះ ចន្ថា រស់នៅ​ភួ​មិ​កើតហេតុ​ខាងលើ​។​cb8d15281bc2912e2d8718533c36b5ae

​មន្ត្រី​ដដែល​រាបរាប់​បន្តថា​៖ បើតាម​កា​រៀបរាប​ពី​ឪពុកម្ដាយ​ក្មេងរងគ្រោះ​និយាយថា ខ្លួន​បាន​បាត់​កូនស្រី​តាំងពី​វេលា​មោ​៉​ង​១១​ព្រឹក​ថ្ងៃទី​២១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ម្សឹ​ល​មិញ​ម្លេះ​ជាមួយនិង​កូន​កង់​របស់គេ​ដែល​ជិះ​ដើរលេង​ក្បែរៗ​ភួ​មិ ដោយ​ពួកគាត់​ដើររក​នឹង​សួរ​អ្នក​ភួ​មិ​មិន​បានឃើញ​កូនស្រី​ខ្លួន​ឡើយ ហើយ​គេ​មិន​ហែល​ទឹក​ទេ​។ ស្រាប់តែ​នៅវេលា​មោ​៉​ង​១១​និង​៣០​នាទី​ថ្ងៃទី​២២ ខាងលើ​ក៍មាន​កា​ភ្ញាក់ផ្អើល​ដោយ​គេ​ប្រទះឃើញ​ក្មេងស្រី​ភិនភាគ​ដូច​កូនស្រី​គាត់​បាត់​បាន​អណ្ដែត​ទឹក​ក្នុង​ស្រះ​ក្បែរផ្លូវ​ក្នុង​ភួ​មិ ក៍​នាំ​ប្រពន្ធ​ទៅ​មើល​ទើប​ដឹងថា​កូន​គាត់​លង់ទឹក​ស្លាប់​។​11feb9ede74805eec2a999e7478b0fa4

​នគរបាល​បន្ដថា​ក្រោយពេល​មាន​ហេតុ​ការ​នេះ​ខាង​ជំនាញ​ក៍បាន​ចុះ​ស្រង់​សាកសព​ក្មេងរងគ្រោះ​និង​ចុះ​រាវរក​ក៍​ឃើញ​ទាំង​កង់​ក្មេងស្រី​នេះ​ផង រូ​ច​ពិនិត្យ​កន្លែងកើតហេតុ​ទើប​ដឹងថា ក្មេងស្រី​នេះ​បាន​ជិះ​កង់​ដើរលេង​ហើយ​ធ្លាក់​ទឹកស្រះ​ក្បែរផ្លូវ​អត់​ន​ណា​ដឹង​អត់​ទាំង​ចេះ​ហែល​ទឹក​ទៀត ក៍លង់​ស្លាប់​តែម្ដង់ សព​ត្រូវ​បានប្រគល់​ឲ្យ​គ្រួសារ​ទៅ​បុណ្យ​តាម​ប្រពៃណី​៕