អគារសិក្សា១ខ្នង៤បន្ទប់នៅនៅសាលាបឋមសិក្សាថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគមខេត្តសៀមរាបត្រូវបានសម្ភោធដាក់អោយប្រើប្រាស់

0

ខេត្តសៀមរាប នៅថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០១៦ លោកអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាបនិងលោកសាលាអង់រីកូសប្បុរសជនស្វីសបានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធអគារសិក្សា១ខ្នងមាន៤បន្ទប់នៅសាលាបឋមសិក្សាថ្នល់ចែកឃុំកៀនសង្កែស្រុកសូទ្រនិគមខេត្ត12សៀមរាប។លោកសាលាអង៉រីកូសប្បុរសជនជនជាតិស្វីសបានសំដែងការរីករាយសប្បាយចិត្តចំពោះសមិទ្ធិផលថ្មីដែលជាអំណោយរបស់លោកបានកសាងរួចរាល់និងសម្ពោធដាក់អោយប្រើប្រាស់ សំរាប់សាលា បឋមសិក្សាថ្នល់ចែកឃុំកៀនសង្កែស្រុកសូទ្រនិគមខេត្តសៀមរាបនាពេលនេះ។ លោកសង្ឃឹមថាអគារ សិក្សាថ្មីនេះនឹងជួយសំរួលការលំបាករបស់លោកគ្រូអ្នកគ្រូក៏ដូចជាសិសក្សានុសិស្សទាំងអស់នៅក្នុង សាលានេះ។លោកបានសន្យាថានិងបន្តជួយកសាងអគារសិក្សាបន្តទៀតនៅឆ្នាំក្រោយៗ ។ លោកអ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៏ថាកាលពីឆ្នាំ២០១៥លោកអង់រីកូសាលាបាន កសាងអគារសិក្សា១ខ្នង៤បន្ទប់នៅសាលាបឋមសិក្សាថ្នល់ចែកក្នុងឃុំកៀនសង្កែស្រុកសូទ្រនិគមនេះនិងបានធ្វើពិធីសម្ភោធឲ្យប្រើប្រាស់រួចម្តងហើយ។ដោយសិស្សមានចំនួនកើនឡើងលោកគ្រូអ្នកគ្រូនិង មាតា បិតាសិស្សបានធ្វើសំណើរសុំអគារ១ខ្នងទៀតលោកសាលាអង់រីកូក៏បានសម្រេចផ្តល់អគារសិក្សា១ខ្នង ទៀតនៅទីនេះនិងបានសម្ពោធដាក់អោយប្រើប្រាស់ជាលើកទី២នាថ្ងៃនេះ ។ លោកអ្នកឧកញ៉ា សៀងណាំបានអោយដឹងទៀតថាឯកឧត្តមផ្ទាល់និងលោកសាលាអង់រីកូ បានមានទំនាក់ទំនងរាប់អានគ្នា តាំងពីឆ្នាំ២០០១មកគិតមកដល់ពេលនេះគឺមានរយៈពេល១៥ឆ្នាំហើយ។ក្នុងនោះឯកឧត្តមបានជំរាបលោកអង់រីកូសាលាពីការលំបាកខ្វៈខាតរបស់ប្រជាជនកម្ពុជាដោយមូលហេតុប្រទេសជាតិមានសង្រ្គាម អូសបន្លាយពីឆ្នាំ១៩៧០មកទើបតែក្នុងឆ្នាំ១៩៩៨ទេដែលកម្ពុជាមានសន្តិភាពអាស្រ័យដោយ មានការ ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយនិងគោលនយោបាយឈ្នះៗទើបកម្ពុជាទទួលបាន សុខសន្តិភាពពេញលេញ។លោក អ្នកឧកញ៉ា បានមានប្រសាសន៍បន្តទៀតថា ជាមួយគ្នានោះឯកឧត្តម ក៏បានសុំណូមពរលោកសាលាអង់រីកូជួយកសាងសមិទ្ធិផលជាអាទិភាពសំដៅកាត់បន្ថយភាព ក្រីក្ររបស់ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ។ ដោយឃើញច្បាស់អំពីការលំបាកខ្វះខាតពិតប្រាកដរបស់ប្រជាជន កម្ពុជាលោកសាលាអង់រីកូក៏បានឯកភាពនិងប្តេជ្ញាថានិងខឹតខំអំពាវនាវគៀងគររកជំនួយពី សំណាក់ជន រួមជាតិស្វីសរបស់លោកដើម្បីយកមកជួយកសាងសមិទ្ធិផលផ្សេងៗក្នុងខេត្តសៀមរាបជារៀងរាល់ឆ្នាំ។ ជាក់ស្តែងសមិទ្ធផលដែលបានកសាងរួមមាន៖-អណ្តូងទឹកស្នប់ចំនួន៩៤១អណ្តូង ,អគារសិក្សាចំនួន ៤២ខ្នងស្មើ១៧៥បន្ទប់,បណ្ណាល័យ១១ខ្នងមណ្ឌលសុខភាព១៤,អគារពេទ្យ៨អគារសម្ភព៦ខ្នង,អគារសង្គ្រោះបន្ទាន់១ខ្នង,អគាសមធម៏សុខភាព១ខ្នង,អគារផ្តល់ឈាម១ខ្នង-សង់ផ្ទួះជូនប្រជាពលរដ្ឋក្រីក្រ បាន៣ខ្នង,ជួយប្រជាពលរដ្ឋក្រីក្រអង្ករ១០០តោន-ផ្តល់សំលៀកបំពាក់ចំនួន៥៤៥០កំប្លេ -ព្រមទាំងជួយ ឧបត្ថម្ភសម្ភារៈនិងកសាងសមិទ្ធិផលផ្សេងៗទៀតមួយចំនួនគិតត្រឹមថ្ងៃ២២ខែកុម្ភៈឆ្នាំ២០១៦សរុបជាទឹកប្រាក់អស់ចំនួន៣១៥៨៩២៨ដុល្លារអាមេរិក ។នាឱកាសនោះផងដែរ លោកអ្នកឧកញ៉ា សៀង ណាំ ក៏បានថ្លែងអំណរគុណយ៉ាងធំធេងចំពោះលោកសាលាអង់រីកូនិងបានផ្តាំផ្ញើរជំពោះប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ជួយថែរក្សាសមិទ្ធិផលទាំងអស់អោយបានល្អ13 12 10 1គង់វង្សយូរអង្វែង៕