តុលាការ​ឃុំខ្លួន​ស្ត្រី​មេ​តុងទីន​ប្រចាំ​ផ្សារ​បឹងទំពុន​ម្នាក់ ករណី​ឆបោក​ប្រាក់​កូន​តុងទីន​ជិត​៣០​ម៉ឺន​ដុល្លារ​

ភ្នំពេញ ៖ ស្ត្រី​ជា​មេ​តុងទីន​ប្រចាំ​ផ្សារ​បឹងទំពុន​ម្នាក់ ដែល​បាន​ឆបោក​ប្រាក់​កូន​តុង​ទីន​៤២​នាក់ សរុប​ចំនួន​ជិត​៣០​ម៉ឺន​ដុល្លារ នោះ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ឋនាគារ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤ ដើម្បី​រង់ចាំ​

ការស៊ើបអង្កេត​បន្ត​ទៀត ។​
​ស្ត្រី​មេ​តុងទីន​រូប​នេះ​ឈ្មោះ លឹម ច័ន្ទ​វី​តា អាយុ​៤០​ឆ្នាំ មុខរបរ មេ​តុងទីន ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អា វុ​ធ​ហត្ថ​ការិយាល័យ​ព័ត៌មាន​ទូទៅ​នៃ​ស្នង ការដ្ឋាន​ព័ត៌មាន​និង​សន្ដិសុខ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១២ ខែ ឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​បឹង ទំពុន ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​

​ពាក់ព័ន្ឋ​ករណី​នេះ ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា  មុន​ពេល​ឃាត់ ខ្លួន​ស្ដ្រីជាមេ​តុងទីន រូបនេះ គឺ កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​បឹង ទំពុន មានការ​ប្រទូស្ដ​រាយ  គ្នា​រវាង​មេ​តុង​ទីន និង​កូន​តុងទីន​ជាច្រើន​នាក់ ដោយមាន សំឡេង​ស្រែក​ជេរ​បញ្ចោ​ឡូឡា​ផ្អើល​អស់ អាជីវករ​លក់ដូរ និង​ធ្វើឱ្យ​ប៉ះពាល់​ខូច សណ្ដាប់ធ្នាប់​ក្នុង​ផ្សារ ទើប​គណៈកម្មការ ផ្សារ​បាន​នាំយក​ស្ដ្រីជាមេ​តុងទីន ទៅ​កាន់​ស្នាក់ការ​ផ្សារ ដើម្បី​បញ្ជៀ​ស​បញ្ហា​ជម្លោះ​ដោយ​ប្រើ អំពើ​ហិង្សា​ណាមួយ​កើតឡើង​។  គណៈ កម្ម​ការ​ផ្សារ​ក៏​បាន​ធ្វើ​ការទំនាក់ទំនង​មក សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​អញ្ជើញ​មេ​តុងទីន និង​កូន​តុង​ទីន ដែល​មាន​ការពាក់ព័ន្ធ​មក​សាកសួរ​នៅ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា ក្រោយ ពី​ឃាត់ខ្លួន​ស្ដ្រី​មេ​តុង​ទីន សមត្ថកិច្ច​បាន​ដកហូត​នូវ​សម្ភារៈ​មួយចំនួន រួម​មាន​សៀវភៅបញ្ជី​តុងទីន​ចំនួន​៨ ក្បាល​(​តូច​៣​ក្បាល​) កិច្ចសន្យា​ចងការ ប្រាក់​, បញ្ជី​ឈ្មោះ​កូន​តុងទីន​ចំនួន​៦១ សន្លឹក​, កិច្ចសន្យា​ខ្ចី​ប្រាក់​ចំនួន​១​សន្លឹក​, លិខិត​ទទួល​ការប្រាក់​១​សន្លឹក ។​
​ដោយឡែក ស្ត្រី​ជា​មេ​តុង​ទីង បាន​បដិសេធថា ខ្លួន​គ្មាន​បំណង​ឆបោក​ប្រាក់​កូន​តុងទីន​ទាំងនោះ​ទេ ដោយសារតែ​មាន​កូន​តុងទីន​មួយចំនួន បាន​ដេញ​យកប្រាក់​ហើយ មិន​ព្រម​បង់​មក​វិញ ទើប​ខ្លួន​គ្មាន​ប្រាក់​ប្រគល់​ទៅ​ឲ្យ​កូន​តុងទីន​ដទៃទៀត​៕​

photo 1 photo 4 photo 5