​បក្សប្រឆាំង​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​អសាកល​

0

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​អសាកល ដែល​មានតែ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ជា​អ្នកបោះឆ្នោត នៅ​រសៀល​ថ្ងៃ​១៦ ឧសភា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបជុំគ្នា​នៅ​ស្នាក់ការ​គណបក្ស​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បី​ហែ​ក្បួន ដែល​ដឹកនាំ​ដោយ​លោក សម រង្សី ហើយ​មាន​សមាជិក សមាជិកា ប្រមាណ​ជាង​១០០០​នាក់​ចូលរួម​ព្រមទាំង​ម៉ូតូ រុ​ឺ​ម៉ក់​ម៉ូតូ​ជាច្រើន​គ្រឿង​ខុសពី​ការគ្រោងទុក​ដែល​អះអាងថា មាន​មនុស្ស​ចូលរួម​ពីរ​មុ​ឺ​ន​ចូលរួម ។​ ​

ដោយឡែក​សមត្ថកិច្ច​វិញ បានដាក់​កម្លាំង ពង្រាយ​ពង្រឹង​សន្តិសុខ​ក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​តឹងរឹង ជាពិសេស​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ស្ពាន​នាគ​លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម​ត្រូវបាន​បង្កើន​កម្លាំង​ប្រឆាំង​រាប់រយ​នាក់​បន្ថែមទៀត​បង្ការ​ខ្លាច​មាន​ជន​ឱកាសនិយម​។​ ​

លោក​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​មួយរូប ដែលមាន​ភារកិច្ច​មើល​ការ​ដង្ហែ​ក្បួន​របស់​គណបក្សប្រឆាំង​នា​ថ្ងៃ​ចុងក្រោយ​បាន​ឲ្យ​ដឹងថា បើទោះជា​មានការ​សន្យា​ពី​គណបក្សប្រឆាំង​ថា​នឹង​ធានា​មិន​ឲ្យ​មាន​អំពើហិង្សា​កើតឡើង​ក្នុងការ​ដង្ហែ​ក្បួន​របស់ខ្លួន​នាពេល​ចុងក្រោយ​នេះ​ក្តី កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់រយ​នាក់​មាន​សុ​ី​វិល​និង​ឯកសណ្ឋាន​ដាក់ពង្រាយ​តាម​ដងផ្លូវ ដែល​ក្បួន​បក្សប្រឆាំង​ហែ​និង​ឆ្លងកាត់​ប្រការ​ខ្លាចក្រែង​មាន​ជនខិលខូច​បង្ក​ភាពអនាធិបតេយ្យ ។

ជាពិសេស​ទីតាំងនៅ​ទីលាន​ប្រជាធិបតេយ្យ និង​ស្ពាន​នាគ​ខាងត្បូង​រមណីយដ្ឋាន​វ​ត្ត​ភ្នំ ហើយ​បញ្ហា​ការកកស្ទះ​ចរាចរណ៍​នឹង​កើតឡើង​នៅ​ចំណុច​រង្វង់​មូល​គល់ស្ពាន​ជ្រោយចង្វា​និង​ស្ទះចរាចរណ៍​នៅ​ចំណុច​មុខ​ស្ថានីយ​រថភ្លើង ខណៈពេល​សមាជិក​គណ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើការ​រំសាយ ដូច្នេះ​កម្លាំង​សមត្ថកិច្ច​ដាក់ពង្រាយ​ដើម្បី​សំរួល​ការងារ​នេះ​ឲ្យ​បាន​រលូន​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជៀសវាង​បាតុភាព​ផ្សេងៗ​កើតឡើង​៕ ​5.2 5.3 5