​អធិការនគរបាល​ស្រុក​ស្វាយ​លើ​លោក​វ៉ន​គា​ត្រូវបាន​ថ្នាក់លើ​ដក​បញ្ឈរជើង​ពាក់​ព័​ន្ទ​ដាក់​ប៉ុស្តិ៍​ជជុះ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​

0

​ខេត្តសៀមរាប ៖ អធិការនគរបាល​ស្រុក​ស្វាយ​លើ ត្រូវបាន​ថ្នាក់លើ​ដក​បញ្ឈរជើង បន្ទាប់ពី​បាន​លេច​ធ្លាយ​នូវ​រឿងអាស្រូវ​មួយចំនួន ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​ដាក់​ប៉ុ​ស្ត៏​ជជុះ​ចាំ​ប្រមូលប្រាក់​ពី​ក្រុម​ឈ្មួញ​ដឹកឈើ​។​ ​ ​ប្រភពពី​មន្ត្រីនគរបាល​មួយរូប​បាន​បង្ហើ ប​ថា ការដក​បញ្ឈរជើង​លោក​អធិការ​ខាងលើ​បាន​ធ្វើឡើង​រយៈពេល​៣ ថ្ងៃ​មកហើយ ដោយ​ប្រគល់​ភារកិច្ច​ទៅ​ឲ្យ​អធិការរង​ម្នាក់​ជា​អ្នកគ្រប់គ្រង​ជំនួស (​ស្តីទី )​។​

​ស្នងការ​នគរបាល​ខេត្តសៀមរាប​លោក​ឧ​ត្ត​ម​សេនីយ៍ ទោ សត ណា​ឌី បាន​មាន​ប្រសា​ស​ន៏​ឱ្យ​អ្នកកាសែត​ដឹង នៅ​រសៀល​ថ្ងៃទី​១៦ ឧសភា​នេះ​ថា ការដក​លោក វ៉ន គា មកកាន់​ស្នងការដ្ឋាន​ហ្នឹង គឺ​ដើម្បី​ឲ្យ​គាត់​បំពេញ​តារាង​ត្រួតពិនិត្យ ជុំវិញ​ភាពមិនប្រក្រតី​មួយចំនួន ក៏ប៉ុន្តែ​មិនបាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​ទេ ដោយ​សំអាងថា​វា​ជា​ផ្ទៃក្នុង​របស់​មន្ត្រី​កងកម្លាំង​។ ​

ចំណែក​លោក​វរសេនីយ៍ទោ ស៊ុន ចំណាន នាយការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បញ្ជា ក់​ប្រហាក់ប្រហែលគ្នា​ថា លោកស្នងការ​បាន​បង្គា​ប់​ឲ្យ​លោក​វ៉ន គា ចូលខ្លួន​បំភ្លឺ​តាំងពី​ប៉ុន្មាន​ថ្ងៃមុន​មក​ម្លេះ តែដោយសា​តែ​ចំ​ថ្ងៃ​សំរាក​បុណ្យជាតិ ទើប​និតិ​វិធី​ជជីក​សួរ​ត្រូវបាន​អូសបន្លាយ​រហូត​ដល់​ថ្ងៃ​ច​ន្ទ័​ក្រោយ​។

យោងតាម​ប្រភពពី​មន្ត្រី​កងកម្លាំង​មួយរូប​ដែល​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ថា ការដក​បញ្ឈរជើង លោក​វរសេនីយ៍ត្រី វ៉ន គា អធិការនគរបាល​ស្រុក​ស្វាយ​លើ បន្ទាប់ពី​បាន​លេច​ធ្លាយ​នូវ​រឿង​មិន​ប្រក្រតី​មួយចំនួន ដែល​នាំ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ ប្រព្រឹត្ត​ដោយ​អធិការ​រូបនេះ គឺ​ករណី​ដាក់​កុងត្រូលជជុះ​និង​រកស៊ី​ឈើ​។ ​មន្ត្រី​ដដែល​បង្ហើប​បន្ថែមថា លោក វ៉ន គា បាន​ប្រើប្រាស់​តួនាទី​ជា​មន្ត្រីនគរបាល​យុត្តិធម៌​របស់គាត់​ទៅ​គៀប សង្កត់​ប្រជាពលរដ្ឋ​ដឹកឈើ តាមរយៈ​ប៉ុ​ស្ត៏​ជជុះ ដូចជា​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ពពេល និង​នៅមុខ​អធិការដ្ឋាន​នគរបាល​ជាដើម​។

ក្រៅពីនោះ​គាត់​ក៏​ប្រែក្លាយ​តួ​ទី​របស់គាត់​ទៅជា​ឈ្មួញ​រកស៊ី ឈើ​ដ៏​មាន​ឥទ្ធិពល​មួយរូប​ដែរ គឺមាន​សិទ្ធិ​ចាប់ចង​តាម​អំពើ​ចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​ដឹកឈើ​ណា ដែល​មិនបាន​លក់​ឈើ​ទៅ​ឲ្យ​ខ្លួន​។​ ​តាម​សេចក្ដី​រាយ​រណ៍​ពី​ស្រុក​ស្វាយ​លើ​បាន​ឲ្យ​ដឹងថា​លោក​វ៉ន​គា​អធិការនគរបាល​ស្រុក​ស្វាយ​លើ​កន្លងទៅ​គាត់​ប្រើប្រាស់​អំណាច​តួនាទី​ជា​នគរបាល​មិន​ឲ្យ​អ្នកកាសែត​ណា​ម្នាក់​ចុះ​យក​ព័ត​មាននៅ​ទឹកដី​របស់គាត់​ឡើយ​ព្រោះ​ខ្លាច​បែក​រឿង​គាត់​យកលុយ​ពីបទ​ល្មើស​ព្រៃឈើ​។​ក្នុងនោះដែរ​ប្រភព​ផ្សេង​មួយទៀត​និយាយថា​លោក​នុប​សារ៉ាក់​អធិកា​នគរបាល​ស្រុក​វ៉ារិន​ក៍បាន​អនុវត្ត​តួនាទី​ក្នុងនាម​នគរបាល​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​ដ៍​សកម្ម​ផងដែរ​។​ ​6