កីឡា​នាំមក​នូវ​សុខភាព​ល្អ បង្កើន​នូវ​ចំណងមិត្តភាព ព្រមទាំង​ជៀសផុត​ពី​ការប្រើប្រាស់​នឹង​សេព​គ្រឿងញៀន​

0


​មណ្ឌលគិរី​៖ នៅ​ព្រឹក​ថ្ងៃទី​៥​ខែ​មិនា ឆ្នាំ​២០១៦​នេះ នៅ​អនុវិទ្យាល័យ​ទួល​ព្រីង ស្ថិតនៅ​ក្នុងភូមិ​ម៉េ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បានរៀបចំ​ពិធី​ប្រកួត​កីឡាបាលទាត់​មហាជនរ​វាង​ក្រុម​កីឡាករ​ឃុំ​ប៊ូ​ស្រា​នឹង​ក្រុម​កីឡាករ​ឃុំ​ពូ​ជ្រៃ​។ ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិប​ភាព ឯកឧត្តម មែន ង៉ុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី និង​មានការ​អញ្ជើញ​ចូល​រូ​ម​ពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក​ពេ​ជ្រា​ដា​គ្រប់​លំដាប់ថ្នាក់ ក្រុម​កីឡាករ និង​ប្រជាពលរដ្ឋ​ចំនួន​២០០​នាក់​។photo_2016-04-05_17-02-22
​ក្នុងឱកាស​នោះដែរ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍ថា ការលេង​កីឡា​គឺ​នាំមក​នូវ​សុខភាព​ល្អ បង្កើន​នូវ​ចំណងមិត្តភាព ព្រមទាំង​ឲ្យ​ក្មួយៗ​ជៀស​ផុតពី​ការប្រើប្រាស់​នឹង​សេព​គ្រឿងញៀន​។​
​ឯកឧត្តម​បាន​មានប្រសាសន៍​ទៀតថា ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​វ​ស័​យ​កីឡា​នេះ ដូចនេះ​ក្មួយៗ​ត្រូវតែ​បន្ត​ខិតខំ​យកចិត្តទុកដាក់​នឹង​ស្វែងយល់​ទៅលើ​បច្ចេកទេស​កីឡាបាលទាត់​កីឡាបាលទះ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។​photo_2016-04-05_17-02-38 photo_2016-04-05_17-02-43
​បន្ទាប់មក​ឯកឧត្តម អភិបាលខេត្ត​បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់​ក្មួយៗ​ក្រុម​កីឡាករ និង​ប្រជាពលរដ្ឋ​ដែល​ចូលរួម​នៅក្នុង​ពិធី​នោះ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរ បើកបរ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព ពេល​ក្រេប​គ្រឿង​ស្រវឹង​សូមកុំ​បើកបរ​នឹង​នាំគ្នា​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែ​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅក្នុង​ឆ្នាំ​២០១៦​នេះ​។​photo_2016-04-05_17-02-30 photo_2016-04-05_17-02-18 photo_2016-04-05_17-02-11
​នៅក្នុង​ពិធី​នោះដែរ ឯកឧត្តម មែន ង៉ុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គ​ណះ​អភិបាលខេត្ត បានប្រគល់​សំលៀកបំពាក់​កីឡា​ចំនួន​៤០​កំ​ប្លេ​រ បាលទាត់​ចំនួន​២ បាលទះ​ចំនួន​១ នឹង​ថវិកា​ចំនួន​១.៤១៥​ដុល្លា​អា​មេ​រិច​ដល់​ក្រុម​កីឡាករ​ផងដែរ​។ ដោយ​ប៊ូ​ស្រា​