Diego Costa និង Arda Turan អាច​អវត្តមាន​ក្នុងការ​ប្រកួត

0

( រូបភាពវីដេអូ) Champions League វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ Real Madrid ​ក្លិប Atletico Madrid កំពុង​តែមាន​ក្តី​ព្រួយបារម្ភ​ថា ក្លិប​នឹងត្រូវ​បាត់បង់​ខ្សែប្រយុទ្ធ Diego Costa និង​កីឡាករ ដ៏​សំខាន់​ មួយរូប​ទៀត​គឺ Arda Turan ក្នុងការ​ប្រកួត Champions League វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ Real Madrid នៅ​ចុង​សប្តាហ៍​ក្រោយ ។​ Costa បាន​រងរបួស​ភ្លៅ​ហើយ​ត្រូវបាន​ប្តូរ​ចេញ​ក្នុងជំនួប​ជាមួយ Barcelona នៅ​ទឹកដី Camp Nou កាលពី​យប់ ថ្ងៃ​សៅរ៍​ក្រោយពេល​ចូល​លេង​បាន​ត្រឹម ១៤ នាទី​ប៉ុណ្ណោះ ។​ ​

យោងតាម​ប្រធាន​ក្លិប Atletico លោក Enrique Cerezo បាន​និយាយ​ឲ្យ​ដឹងថា កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ ដើមកំណើត​ប្រេ​ស៊ី​ល​រូបនេះ​អាច​នឹងត្រូវ​អវត្តមាន​យ៉ាងតិចណាស់​ក៏​ពីរ​សប្តាហ៍​ដែរ ។​ ​ស្របពេល​ជាមួយគ្នា​នោះ កីឡាករ Turan ក៏ត្រូវ​បាន​ប្តូរ​ចេញ​ផងដែរ​នៅ​នាទី​ទី​២៣​ដោយសារតែ​បញ្ហា​របួស ត្រគាក បន្ទាប់ពី​ប៉ះទង្គិច​ជាមួយ​កីឡាករ Cesc Fabregas ។​ ​គួរ​បញ្ជាក់ថា កីឡាករ​ទាំង​ពីររូប​នេះ​នឹងត្រូវ​ធ្វើការ​ពិនិត្យ​សុខភាព​នៅ​២៤​ម៉ោង​ក្រោយ ៕