ការប្រកួតប្រជែងល្បែងលោតអន្ទាក់ដៃនិងទាញព្រាត់គឺជាទំនៀមទំលាប់ប្រពៃណីមួយតាំងពីបូរមបូរាណមកម្លេះSophatNews

0

សៀមរាប៖ ដើម្បីលើកកម្ពស់ក៏ដូចជាថែរក្សារនូវសម្បត្តិវប្បធម៏ប្រពៃណីជាតិ មុនបុណ្យចូលឆ្នាំថ្មី អង្គការ SHIZUKA KEIZAI KOYUKAI បានសហការជាមួយក្រុមហ៊ុន VISAL DREAM Co.LTD បានរៀបចំព្រឹត្តិការណ៏ប្រកួតកីឡាលោតអន្ទាក់ដៃនិងទាញ់ព្រាត់ ជាលើកទី១ សម្រាប់សិស្សានុសិស្សphoto_2016-03-29_12-05-32នៅកំរិតបឋមសិក្សា កាលពីព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងសាលាបឋមសិក្សាសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលស្រុករង និងប្រធានការិយាល័យស្រុក លោកមេឃុំ ព្រមទាំងសិស្សានុសិស្សជាច្រើនបានចូលរួមផងដែរ ជារៀងរាល់ឆ្នាំប្រពៃណីខ្មែរ ប្រជាជនកម្ពុជា តែងតែនិយមចូលចិត្តលេងកំសាន្តនូវល្បែងប្រជាប្រិយ មានជាអាទ៏ ដូចជា លេងបោះឈូង ទាញ់ព្រ័ត្រ លាក់កន្សែង បោះអង្គុញ។ល។ ល្បែងទាញ់ព្រ័ត្ត គឺជាកីឡាមួយប្រភេទ ដែលគ្រប់ស្រទាប់វណ្ណ:ចូលចិត្ត និងចូលរួមលេងកំសាន្តជាមួយគ្នា យ៉ាងសប្បាយរីករាយ ក្នុងស្មារតីស្និទ្ធស្នាល និងសមគ្គីភាពសហការល្អដោយមិនរអើងពួជសាស្រ្តឡើយ ទោះបីជានៅទីក្រុងនិងស្រុកស្រែជនបទក៏ដោយ គេតែងតែសង្គេតឃើញ កុមារា កុមារី ប្រជាជនកម្ពុជាទូទៅទាំងនោះតែងតែលេងកំសាន្តនៅពេលទំនេរពីការសិក្សារៀនសូត្រ យ៉ាងសប្បាយដោយក្តីរីករាយការប្រកួតកីឡាលោតអន្ទាក់និងទាញព្រ័ត្រ ក្នុងគោលបំណងដើម្បីថែរក្សានៅអរិយធម៏វប្បធម៏ទំនៀមទំលាប់ប្រពៃណីមួយតាំងពីបូរមបូរាណដែលជាល្បែងប្រជាប្រិយភាពខ្មែរឲ្យកាន់តែមានភាពទាក់ទាញ និងពេញនិយមកាន់តែខ្លាំងឡើងពីសំណាក់ប្រជាជននិងក្មេងៗជំនាន់ក្រោយ និងផ្សារជាប់នូវទំនាក់ទំនង មិត្តភាព សមគ្គីភាព និងកិច្ចសហប្រតិបត្តិការណ៏រវាងគ្នានិងគ្នាឲ្យកាន់តេល្អប្រសើរ ទៅកាន់ពីភពលោក តាមរយ:នៃការប្រកួតនេះឯង។សម្រាប់បេក្ខជនដែលបានទទួលជ័យលាភី(លោតអន្ទាក់និងទាញ់ព្រ័ត្រ)ចំណាត់ថ្នាក់លេខ១.ទទួលបានថវិកាចំនួន ៤០០.០០រ០០(សែសិបម៉ីនរៀល) ចំណាត់ថ្នាក់លេខ២.ទទួលបានថវិកាចំនួន ៣០០.០០រ០០(សាមសិបម៉ីនរៀល) ចំណាត់ថ្នាក់លេខ៣.ទទួលបានថវិកាចំនួន ២០០.០០រ០០(ម្ភៃម៉ីនរៀល)និងអ្នកដែលមិនទទួលបានចំណាត់ថ្នាក់នោះក៏ទទួលបានរង្វាន់លើកទឹកចិត្តផងដែរមានសៀវភៅ ប៉ិច ខ្មៅដៃនិងសម្ភារ:ដ៏ទៃផ្សេងទៀតជាច្រើន ព្រមទាំងបានចែកជូននៅបាលទាត់ និងគំនួរជាច្រើនផ្ទាំងដល់សាលាផ្សេងទៀតដែលបានមកចូលរួម។ដោយ ស៊ាន សុផាតphoto_2016-03-29_12-05-40 photo_2016-03-29_12-05-32 photo_2016-03-29_12-05-23 photo_2016-03-29_12-05-16 photo_2016-03-29_12-05-09 photo_2016-03-29_12-04-58