​ឯកឧត្តម​ម៉ៅ​ធនិន​អភិបាល​នៃ​គណ​អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ ​និង​សាកសួរ​សុខទុក្ខ​មន្ត្រីរាជកា​រ​ក្នុង​អង្គភាព​រដ្ឋ​ករ​ទឹក​ស្វយ័ត​

0

ខេត្តពោធិ៍សាត់​ នៅ​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ​២០១៤ ឯកឧត្តម ម៉ៅ​ធនិន អភិបាល​នៃ​គណ​អភិបាលខេត្ត​ ​ពោធិ៍សាត់​ដែល​អម​ដំ​ណី​រ​ដោយ​ឯកឧត្តម​អភិបាលរង​ខេត្ត​និង​លោក​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តពោធិសាត់​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​សង្វាក់​ផលិក​ម្ម​នៃ​ការផ្តល់​ទឹកស្អាត​នៅ​អង្គ​ ​ភាព​រដ្ឋ​ករ​ទឹក​ស្វយ័ត​ខេត្តពោធិ៍សាត់​ដែល​បាននិងកំពុង​ដំណោះរ​ការចែក​ចាយ​និង​ផ្គត់ផ្គង់​ទឹក​ជូន​ប្រជាពលរដ្ឋ និង អតិថិជន អ្នកប្រើប្រាស់ ។

ឯកឧត្តម បាន​ជំរុញ​ឲ្យ​អង្គភាព​រដ្ឋ​ករ​ទឹកស្អាត ត្រូវខិតខំ​ធ្វើយ៉ាងណា​ដើម្បី​ពង្រីក​បណ្តាញ​ឲ្យ​បាន​ច្រើន ដើម្បី​បាន​បំរើ​ទៅតាម​សំណូមពរ​របស់​ ​ប្រជាពលរដ្ឋ ក្នុងការ​លើកកម្ពស់​សុ​ខ​ភាព និង​អនាម​យ័​សំដៅ​កាត់បន្ថយ​នូវ​ជម្ងឺ​ដ​ង្កា​ត់​ផ្សេងៗ ​ដែល​បង្ករ​ឡើង​ដោយ​កា​ទទួលទាន​ទឹក​មិន​ស្អាត​ដែល​បណ្តាល​ជា​ជម្ងឺរាគ​រូស​ទាំងនេះ​គឺជា​ការរួម​ ​ចំណែក​ក្នុងការ​កាត់បន្ថយ​បាន​នូវ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​យើង​ដែលជា​គោ​លន​យា​បាយ​មួយ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ ​កម្ពុជា​។​

ជាការ​ឆ្លើយតប​លោក​កែវ​សា​រ៉ា​ប្រធាន​អង្គភាព​រដ្ឋ​ករ​ទឹក ខេត្តពោធិសាត់​បាន​ជំរាបជូន​ថា ​ក្នុង​ឆ្នាំ​២០១៥​ខាងមុខនេះ​អង្គភាព​មាន​គម្រោង​ពង្រីក​បន្ថែម​បណ្តាញ​ប្រវែង​២០០០​ម៉ែត្រ​បន្ថែមទៀត​ក្នុង​ឆ្នាំ​២០១៤ នេះ អង្គភាព​បាន​ផ្គត់ផ្គង់​និង​ផតល់​សេវា​ទឹកស្អាត​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ៣​ស្រុក​ស្មើ​និង​១១​ឃុំ​សង្កាត់​ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​ក្នុងការ​ប្រើប្រាស់​ទឹកស្អាត​ចំនួន​៦​ពាន់​ខ្នង​ផ្ទះ ចំពោះ​កូណ​ភាព​ទឹក​មាន​កំរិតស្តង់ដា​ទឹក​ផឹក​ថ្នាក់ជាតិ ។​Image5 Image6 Image7