ចេញពី​កន្លែង​ផឹកស៊ី​ចេញពី​ផឹកស៊ី​ទាស់​ពាក្យសម្ដី​គ្នា​មិន​អស់ចិត្ត​ដេញ​វាយ​គ្នា​បណ្ដាលអោយមាន​អ្នករងរបួស​

0

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើងខណៈ​ដែរ​យុវជន​៤​នាក់​ចេញពី​កន្លែង​ផឹក​ ​ស៊ី​មួយកន្លែង​ហើយ​ទាស់​ពាក្យសម្ដី​គ្នា​យ៉ាងខ្លាំង​ក៏បង្ក​អោយ​កើតមាន​ហិង្សា​ដាក់គ្នា​ទៅវិញទៅមក​ធ្វើអោយ​រងរបួស​រៀងៗ​ខ្លួន កាលពី​វេលា​ម៉ោង​៨​និង​៤០ នាទី​យប់​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០១៤ នៅត្រង់ចំណុច​ក្បែរ​ប៉ុស្ដិ៍​នគរ​បា ល​មិត្តភាព តាម​បណ្ដោយ​ផ្លូវ​លេខ​១៣៩ ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។

យោងតាម​ប្រភពព័ត៌មាន​ពី​អ្នក​ដែល​រងរបួស​បែកក្បាល​ក្នុង​ហេតុការណ៍​នេះ​បានអោយដឹងថា រូបគេ​ព្រមទាំង​មិត្ត​ភ័ក្តិ​ម្នាក់​បាននាំគ្នា​ចូលទៅ​ផឹកស៊ី​នៅក្នុង​ភោជនីយដ្ឋាន​មួយ​មិន​ចាំ​ឈ្មោះ​ហើយ​ខណៈនោះ ដោយមាន​យុវជន​២​នាក់​អង្គុយ​ផឹកស៊ី​ក្បែរ​នោះដែរ ក៏មាន​ការ​ឌឺដង​ពាក្យសម្ដី​គ្នា​ទៅវិញទៅមក​តែ​ពួកគេ​មិនបាន​បង្ក​ហិង្សា​នៅក្នុង​ភោជនីយដ្ឋាន​នោះឡើយ

ហើយក៏​ងើប​ចេញពី​ក្នុង​ហាង​រៀងៗ​ខ្លួន ក៏ប៉ុន្តែ​ភាគី​ទាំងសងខាង​នៅតែ​មិនទាន់​អស់ ចិត្ត​ក៏​ជិះ​ម៉ូតូ​ដេញតាម​គ្នា​មកដល់​ចំណុច​ក្បែរ​មុខ​ប៉ុស្ដិ៍​មិត្តភាព​ក៏បាន​ឈប់​ជជែក​គ្នា​មួយសន្ទុះ​ក៏​ធ្វើអោយ​កើតមាន​ហិង្សា​វាយតប់​គ្នា​ទៅវិញទៅមក​បណ្ដាល​ធ្វើអោយមាន​អ្នករងរបួស​រៀងៗ​ខ្លួន ភាគី​ម្ខាង​បាន​រត់គេច​បាត់​នៅសល់​ភាគី​ម្ខាង​ទៀត​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​មិត្តភាព​។

បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​ក៏​នាំខ្លួន​ជនរងគ្រោះ​អោយទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​មិត្តភាព​ដើម្បី​សួរ​ពី​មូលហេតុ​ផ្ដើម​សាច់​រឿងនេះ​ផងដែរ​៕ ​