​អង្គការ​ចំនួន​៣​នៅ​ខេត្តសៀមរាប​ទទួល​អំណោយ​ពី​អ្នក​ទេសចរណ៍​

0

​សៀមរាប​៖ កាលពី​ថ្ងៃទី​២០ នឹង ២១ ខែ ឧសភា ឆ្នាំ ២០១៤ មាន​ភ្ញៀវ​ទេសចរណ៍​មួយក្រុម​មានចិត្ត​មនុ​ស្សធ​ម៍​បាននាំគ្នា​ទិញ​អង្ករ​ជូន​អង្គការ​មួយ​មាន​អា​ស័​យ​ដ្ផា​ន​នៅ​ទល់មុខ​ប្រាសាទ​ព្រះ​គោ​ដែល​ស្ថិតនៅ​ក្នុងស្រុក​ប្រាសាទបាគង ក្រុង​សៀម​រាម​។​ ​អង្គការ​ទី​១​មានឈ្មោះ​លឺ​ត​ថឺ​ល​អេ​ន​ជ្យឺ​ល ទទួលបាន​អង្ករ​ចំនួន​១២​បាវ​ស្មើរ នឹង​៦០០​គឺ​ឡូ​ក្រាម ហើយ​សម្ភារៈ​មួយ​ដូចជា​សៀវភៅ ខ្មៅ​ដៃ អាវ នឹង​របស់​មួយចំនួន​ផ្សេងៗ​ទៀត ។​ ​

លោក​ប្រធាន​អង្គការ បាន​ថ្លែងអំណរគុណ​ដល់​ភ្ញៀវទេសចរ​ណ៍ហើយ​ក៍បាន​ប្រាប់​ភ្ញៀវ​ផងដែរ​គាត់​បើក​អង្គការ​នេះ​អស់​រយះពេល​១២​ឆ្នាំ​មកហើយ​ដោយមាន​ក្មេង​ក្នុងបន្ទុក​សរុប​៨៤​នាក់ ។​ ​ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៤ ក៍បាន​នាំ​អំណោយ​ទៅ​ចែក​បន្ត​ទី​២​មាន​ទីតាំងនៅ​ផ្លូវកែង​ជ​ល្លង់​ខាងក្រោយ​ផ្សារលើ​ដែល​ឈ្មោះ​កាត់​ជា​ភាសា​អង់គ្លេស់​ហៅថា CIO អង្ករ​ចំនួន​១២​បាវ​ស្មើរ​នឹង​៦០០​គឺ​ឡូ​ក្រាម ហើយនឹង​សម្ភារៈ​សិស្ស​ផ្សេង​ជាច្រើន​ទៀត​លោក​ប្រធាន​អង្គការ CIO មាន​កុមារកំព្រា​នៅក្នុង​បន្ទុក​ចំនួន​ស​រុម​៤៦​នាក់​។​ ​

នឹង​ទី​៣ អង្គការ​សហគមន៍​ព្រះអាទិត្យ​អភិវឌ្ឍន៍​កម្ពុជា​មាន​ទី​តាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A​ស្ថិតនៅ​ក្នុងស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​ក៏​ទទួលបាន​អង្ករ​១២​បាវ​ស្មើនឹង​៦០០​គឺ​ឡូ​ក្រាម​ហើយ​រួមមាន​សម្ភារៈ​សិស្ស​ផងដែរ​ព្រមទាំង​អោយ​ម៉ាស៊ីន​កាមេរ៉ា​មួយគ្រឿង​ទុក​ប្រើប្រាស់​ក្នុង​អង្គការ​ហើយក៏​បាន​នាំ​ក្មេងៗ​កំព្រា​ចំនួន​២០​នាក់​ទៅ​ញុំ​ា​បាយ​នៅក្នុង​ខេត្តសៀមរាប ។​ ​

តាម​ការ​ឲ្យ​ដឹង​ពី លោក​លីន ដែលជា​អ្នក​ដឹក​បាន​ប្រាប់​សារ​ព​ត័​មាន​ខេមរា​យើង​ថា​កាលពី​ឆ្នាំមុន​ភ្ញៀវ​របស់គាត់​សួររក​កុមារកំព្រា​ហើយ​ឆ្នាំនេះ​គាត់​មក​ក៏បាន​ទិញ​អង្ករ​នឹង​សម្ភារៈ​សំរាប់​ក្មេងៗ ​ថវិកា​ដែល​ភ្ញៀវ​បាន​ចំណាយ​ទៅលើ​អង្ករ​នឹង​សម្ភារៈ នោះ​អស់​ចំនួន​ជាង​១៥០០​ដុល្លា​អាមេរិក​។​ ​

ភ្ញៀវ​ដែល​ចិត្ត​មនុស្សធម៌​មានឈ្មោះ​ទី​១ kimmy ទី​២ Tony នឹង​ទី​៣ Jacy ពួកគាត់​ជា​ជនជាតិ​ចិនតៃវ៉ាន​ហើយ​បន្ទាប់ពី​ចុះជួយ​កុមារកំព្រា​រួច​គាត់​នឹង​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​រយៈពេល​២​ថ្ងៃ​រួច​នឹង​វិល​ត្រលប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ​បើសិនជា​ឆ្នាំក្រោយ​គាត់​បានមក​ទៀត​នឹង​ជួយ​បន្ត​ព្រោះ​គាត់​ស្រលាញ់​ក្មងៗ​នៅ​កម្ពុជា​ណាស់​។​ ​ដោយ ខេង ឧ​ត្ត​ម​ ​IMG_20140521_094952 (1) IMG_20140521_095045 IMG_20140521_150206 IMG_20140521_150949 IMG_20140520_142101