​ប្រជាពលរដ្ឋ​១៦៦​គ្រួសារ​ដែល​រងគ្រោះ​ខូចខាត​ផ្ទះ​ដោយ​ខ្យល់ព្យុះ​ក​ន្ទ្រា​ក់នៅ​ស្រុក​ជល​គី​រី​ ​បានទទួល​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា​

0

​កំពង់ឆ្នាំង​៖ លោកជំទាវ ពុំ ច​ន្ទ័​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​បាន​នាំយក​អំណោយ​មនុស្ស​ធ​ម៏​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​១៦៦​គ្រួសារ​ដែល​បាន​រងគ្រោះ​រលំ​ផ្ទះ ទ្រេត​ផ្ទះ និង​ប៉ើង​ដំបូល ជញ្ជាំង​ផ្ទះ​នៅក្នុង​ស្រុក​ជល​គី​រី នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៤ ពិធី​នេះ​ប្រារព្វ​ធ្វើឡើង​នៅក្នុង​វត្ត​ឬ​ស្សីដ​ង្កួ​ច ឃុំ​ជលសា ស្រុក​ជល​គី​រី​។​ ​

​លោក យិន សា​វ៉េ​ន អភិបាលស្រុក និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ ​ស្រុក​ជល​គី​រី​បាន​រាយការណ៍​ក្នុង​កម្ម​វិធិ​នេះ​អោយដឹងថា​៖ កាលពី​ល្ងាច​ម៉ោង​៦​និង​៣០​នាទី ថ្ងៃទី​០៩ ខែឧសភា ភ្លៀង ព្យុះ​ក​ន្ទា​ក់មួយ​មេ​ធំ​បានធ្វើអោយ​ផ្ទះ​ចំនួន​១៦៦​ខ្នង របស់​ប្រជា​ពលរ​ដ្ខ​នៅក្នុង​ឃុំ​៣ គឺ​ឃុំ​ពាម​ឆ្កោក ឃុំ​ជលសារ និង​ឃុំ​កោះ​ថ្កូវ​បាន​រង​ការខូចខាត​។​ ​ក្នុងនោះ​មាន​រលំ​ដល់​ដី​ចំនួន​១២​ខ្នង របើក​ដំបូល​ចំនួន​១៤៣​ខ្នង និង​ទ្រេត​១១​ខ្នង​។​ ​

​លោកជំទាវ ពុំ ចន្ទី​នី បាន​ពាំ​នាំនូវ​ការសួរសុខទុក្ខ​ពី​សំណាក់ សម្តេច​គតិ​ព្រឹ​ត្ត​ប​ណ្ឌិ​ ​ត ប៊ុនរ៉ានី ហ៊ុនសែន និង​បានធ្វើការ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ថា​៖ ​សម្តេច​គតិ​ព្រឹ​ត្ត​បណ្ឌិត តែងតែ​ខ្វាយខ្វល់​ជានិច្ច​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​គ្រប់​ទីកន្លែង​។​ ​

សម្តេច​បាន​ផ្តាំផ្ញើ​រថា សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់ គឺជា​សុខទុក្ខ​របស់​សម្តេច ហើយ​សម្តេច​គតិ​ព្រឹ​ត្ត​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា តែ​ផ្តល់​អំណោយ​មនុស្ស​ ​ធម៌​ជូន​ជនរងគ្រោះ​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់ពូជសាសន៍ ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

​ ​ជាក់ស្តែង​អំណោយ​មនុស្ស​របស់​កាក​បាទ​ក្រហម​កម្ពុជា ក្នុង​ពេលនេះ​គ្រួសារ​ជន​រង​ ​គ្រោះ​ទាំង​១៦៦​គ្រួសារ ក្នុង​១​គ្រួសារ​ទទួលបានៈ អង្ករ​៣០​គ​ក្រ មី​១​កេះ ត្រីខ​១០​កំប៉ុង​ ​ឃី​ត​១​កញ្ចប់​( មាន មុង​១ ភួយ​១ សារុង​១ ក្រ​ម៉ា​១ )​សាប៊ូកក់សក់ និសា​ប៊ូ​ម្សៅ មួយចំនួន​ ​ដោយឡែក ១២​គ្រួសារ​ដែល​រងគ្រោះ​រលំ​ផ្ទះ​ដល់​ដី​មាន​អំណោយ​បន្ថែម​ក្នុង​១​គ្រួសារៗ ​តង់​កៅស៊ូ​១ និង​ថវិកា​១០​ម៉ឺន​រៀល​។​ ​

​លោកជំទាវ ពុំ ចន្ទី​នី ផ្តល់​សារ​សុខភាព​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា​៖ សូម​ថែទាំ​ ​សុខភាព​អោយបាន​ល្អ ត្រូវ​ហូបចុក​ស្អាត រស់នៅ​ស្អាត​មាន​អនាម័យ​ល្អ បុរសៗ​មិនត្រូវ​ហូបចុក​ស្រវឹង​ប្រើ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ ត្រូវ​គិតគូរ​ពី​សុ​វត្តិភាព​ជា​ចម្បង ទប់ស្កាត់​និង​ ​បង្កា​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ ដូចជា​ខ្យល់ព្យុះ ទឹកជំនន់ គ្រោះ​អគ្គីភ័យ គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​ដែល​ក្នុ​១​ថ្ងៃៗ គ្រោះថ្នាក់​ចរាចរណ៍​ធ្វើអោយ​មនុស្ស​ស្លាប់​៥​នាក់ និង​របួសធ្ងន់​ស្រា​លពី​១០​នាក់​ទៅ​១៥​នាក់​។ កុំ​ហូប​ទឹកទន្លេ​ឆៅ ត្រូវ​ប្រើ​ធុង​ចំរោះ ឬ​ដាំទឹក​អោយ​ឆ្អិន ត្រូវ​ឧស្សាហ៍​ព្យាយាម​ដាំ​ដុះ​ដំណាំ​បន្លែបង្កា កុំ​ទុក​ដី​ជុំវិញ​ផ្ទះ​អោយនៅ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​អោយបាន​ធូរធា​កាត់បន្ថយ​បាន​ភាពក្រីក្រ​៕??????????????????????????????? ???????????????????????????????