​គ្រួសារ​ដែល​អ្នកស្រុក​អោយ​មេដៃ​ឯក​ត្ត​កម្ម​ប្រចាំ​ស្រុក​ជល​គី​រី​មានកូន​១៦​នាក់​ដោយសារ​ភាពក្រីក្រ​កូន​៥​នាក់​បាន​ឈឺ​ស្លាប់​នៅសល់​១១​នាក់​និង​ត្រូវ​ខ្យល់ព្យុះ​រលំ​ផ្ទះ​អស់​ទៀត​

0

​កំពង់ឆ្នាំង​៖ ប្តី​ប្រពន្ធ​មួយគូរ​នេះ​ត្រូវបាន​អ្នកស្រុក​ជល​គី​រី​បានប្រគល់​មេដៃ​ឯក​ត្ត​កម្ម​ប្រចាំ​ស្រុក​អោយទៅ​គ្រួសារ​មួយ​ដែល ពូកែ​បង្កើតកូន​បាន​ច្រើន​រហូតដល់​ទៅដល់​១៦​នាក់ តែ​កូន​៥​នាក់​បាន​ឈឺ​ស្លាប់​ព្រោះតែ​គ្មាន​លុយ​ព្យាបាល​ជម្ងឺ សព្វថ្ងៃ​កំពុង​ចិញ្ចឹម​កូន​១១​នាក់​យ៉ាង​លំបាក​វេទនា គ្មាន​ផ្ទះសម្បែង​ជួល​ដីចំការ​គេ​រស់នៅ​ដាំ​ដំណាំ​ចិញ្ចឹមជីវិត​។​ ​ ​គ្រួសារ​ប្តី​ប្រពន្ធ​កូន​ច្រើន​នេះ ត្រូវបាន​អ្នកស្រុក​ជល​គី​រី​ចង្អុលបង្ហាញ​អោយដឹង ក្នុង​ ​ពេលដែល​ពួកគាត់​ជា​ជនរងគ្រោះ​រលំ​ផ្ទះ​ដោយសារ​ខ្យល់ព្យុះ​កន្ត្រាក់ និង​បានមក​ទទួល​អំណោយ​សប្បុរសធម៌​កាកបាទក្រហមកម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៤ នៅក្នុង​វត្ត​ឬ​ស្សីដ​ង្កួ​ច ឃុំ​ជលសារ ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។​ ​ ​

អ្នកស្រុក​អោយដឹងថា​៖​គ្រួសារ​នេះ ប្តី​ឈ្មោះ សយ អឿន អាយុ​៤៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ ​សួន ធួន អាយុ​៤៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី​។ បុរស​ជា​ប្តី​បាន​និយាយ​អោយដឹងថាៈ ពី​ឆ្នាំ​១៩៨៧​ដល់​១៩៩១​គាត់​ធ្វើ​ទា​ហ៊ាន​នៅ​អង្គភាព​វរៈ​សេនា​ ​តូច​លេខ​៥០ ស្នងការ​ទ​ព័​ជើង​ទឹក ប្រពន្ធ​គាត់​រស់នៅក្នុង​មូលដ្ឋាន​ពុំដែល​ទទួលបាន​ដីធ្លី​ ​ស្រែចំការ​ពី​អាជ្ញាធរ​មូលដ្ឋាន​ឡើយ​។

ដោយសារ​មានកូន​ច្រើន​និង​មាន​ភាពក្រីក្រ​គាត់​ក៏​ ​បាន​ឈប់​ពី​ទា​ហ៊ាន​មក​ជួល​ដីចំការ​គេ​ក្នុង​១​ឆ្នាំ​១០​ម៉ឺន​រៀល សង់​ខ្ទម​រស់នៅ និង​ខំ​ដាំ​ដុះ​ដំណាំ​ចិញ្ចឹមជីវិត​ទាំង​លំបាក​វេទនា​បាន​ផល​ហូប​មិនដែល​គ្រប់​ទេ ដល់​សព្វថ្ងៃនេះ​។ ​ស្ត្រី​ជា​ប្រពន្ធ​បានអោយដឹង​ដែរ​ថា​៖ គាត់​បាន​ប្តី​តាំងពី​អាយុ​១៤​ឆ្នាំ មកដល់ពេលនេះ​ចំណងដៃ​អាពាហ៍ពិពាហ៍​គាត់​មាន​រយៈពេល​៣៣​ឆ្នាំ​ហើយ និង​បង្កើតកូន​បាន​១៦​នាក់​ ​ដោយសារ​ភាពក្រីក្រ​ខ្វះមុខខ្វះក្រោយ​កូន​៥​នាក់​បាន​ឈឺ​ស្លាប់​ព្រោះតែ​គ្មាន​លុយ​ព្យាបាល​ជម្ងឺ​អោយ​ពួកគេ​។

សព្វថ្ងៃ​កំពុង​ចិញ្ចឹម​កូន​១១​នាក់ ប្រុស​៤ ស្រី​៧ កូន​បង​គេ​អាយុ​២០​ឆ្នាំ​ ​និង​កូនតូច​អាយុ​៧​ខែ ដោយសារ​ការខ្វះខាត​ជីវភាព​ក្នុង​គ្រួសារ គឺមាន​កូន​តែ​ម្នាក់​គត់​បាន​រៀនសូត្រ​និង​គេ​។ ព្រោះតែ​គាត់​គ្មាន​ការយល់ដឹង​អំពី​សុខភាព​បន្ត​ពូជ គាត់​ក៏បាន​បង្កើតកូន​តាម​ដំណើរ​ម៉ា​សប្បាយ​គ្មាន​ការទប់ស្កាត់​អ្វី​ឡើយ ហើយ​កូន​ទាំង​១៦​នាក់​សុទ្ធតែ​ម្តាយ​គាត់​ជា​ឆ្មប​បូរាណ ជួយ​បង្កើត​អោយនៅ​ផ្ទះ​ទាំងអស់ គឺ​មិនដែល​ទៅ​កើត​នៅ​មណ្ឌល​សុខភាព​ទេ និង​ក៏​ចេះតែ​សុខ​សប្បាយ​ធម្មតា​ទៅ មិនដែល​មានប​ញ្ហ​អ្វី​ឡើយ​។​

​ ​ដោយ​មើលឃើញ​នូវ​ការលំបាក​របស់​គ្រួសារ​ជនក្រីក្រ​ដែល​មានកូន​ច្រើន​ខាងលើ​ ​នេះ​អ្នកស្រុក​ឃុំ​ពាម​ឆ្កោក ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន សុំ​សំណូមពរ​ដល់​សប្បុរស​ជន​ដែលមាន​ទឹកចិត្ត​អាណិត​ជនក្រីក្រ មេត្តាជួយ​ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​កូន​ច្រើន ដែល​កំពុង​រងគ្រោះ​រលំ​ផ្ទះ​រាប​ដល់​ដី ដោយសារ​ខ្យល់ព្យុះ​ខាងលើនេះ​ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ​៕20140520_092256 IMG_7185 IMG_7190