មី​វ៉ាកូ កា​កេ ទទួលទាន​អាហារ​ពេល​ព្រឹក​ក៏​សិច​ស៊ី​ដែរ​

​សិល្បៈ សម្រាប់​អ្នក​លេងខ្លួន អ្នក​ចូលចិត្ត​ប្លែក ធ្វើ​អ្វី ឬ​ទៅ​ទីណា​ក៏​តែងតែ​ធ្វើ​អ្វី​ប្លែក​គេ​ដែរ តួ​យ៉ាង​តារា​ជប៉ុន​នាង មី​វ៉ាកូ កា​កេ សូម្បីតែ​នៅ​ពេល​នាង​ទទួលទាន​អាហារ​ពេល​ព្រឹក​ក៏​ស្លៀកពាក់​សិច​ស៊ី និង​បង្ហាញ​កាយវិការ​ទាក់ទាញ​ផងដែរ​។ នេះ​បើ​តាម​វេសាយ​បរទេស​មួយ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ

ដើម​សប្តាហ៍​នេះ​។​
​តាមរយៈ​រូបភាព​ជា​ច្រើន​សន្លឹក នាង មី​វ៉ាកូ កា​កេ បាន​ស្លៀកពាក់​ឈុត​ប៊ី​គីនី និងរ​រុំ​ស្រោប​ដោយ​ស្បៃ ឬ​កន្សែងពោះគោ​សម្រាប់​បង្ហាញ​ពី​ការ​ទទួលទាន​អាហារ​ពេលព្រឹក​របស់​នាង​។ ក្រៅពីនេះ នាង​ក៏​បាន​បង្ហាញ​នូវ​អាហារ​ចំណូលចិត្ត​របស់​នាង​ថែមទៀត​ផង ដូចជា សាន់​វិច បន្លែ និង​នំ​កញ្ចប់ ដែល​នាង​យក​មក​ទទួល​ទាន​យ៉ាង​រីករាយ​។ សូម​មើល​កាយវិការ​របស់​នាង​មើល តើ​នាង​សិច​ស៊ី​យ៉ាងណា ពេល​ស្រស់ស្រូប និង​ទទួលទាន​អាហារ​ពេលព្រឹក​ដ៏​ប្លែក​មួយ​នេះ​?
Miwako Kakei 2 Miwako Kakei 2a Miwako Kakei 2b Miwako Kakei 2c Miwako Kakei 2d Miwako Kakei 2e