​​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ទីក្រុង​សម្ព័ន្ធមេត្រីភាព ខេត្តសៀមរាប​

0

ខេត្ត​សៀមរាប នា​ថ្ងៃទី​២១ ខែ ឧសភា ឆ្នាំ​២០១៤​ឯ​.​ឧ​ឃឹម ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាល ខេត្តសៀមរាប ព្រមទាំង​អគ្គនាយករង​អាជ្ញាធរ​អប្សរា ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​អាជ្ញាធរ​ក្រុង​សៀមរាប បាន​ជួប ប្រជុំពិភាក្សា​ការងារ ជាមួយ​គណៈប្រតិភូ​សម្ព័ន្ធ​មេត្រីភាព​ក្រុង​ស៊ូ​វ៉ុ​ន​នៃ​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ​លោក​Shin Yoon-Bum ប្រធាន​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​អន្តរជាតិ​របស់​ក្រុង​ស៊ូ​វ៉ុ​ន​និង​សហការី​។​ ​ក្នុង​កិច្ច​ជួបពិភាក្សា​ការងារ ស្តីពី​ការពាក់​ព័​ន្ឋ​នឹង​គម្រោង​អភិវឌ្ឍន៍​ភូមិ​មិត្តភាព​សៀមរាប​-​ស៊ូ​វ៉ុ​ន ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​មិត្តភាព​ភ្នំ​ក្រោម សង្កាត់ ក្រុង​-​ខេត្តសៀមរាប​។

មានប្រសាសន៍​កិច្ចពិភាក្សា​នោះ​ឯ​.​ឧ​ឃឹម ប៊ុន​សុង​បាន គូសបញ្ជាក់​ក្រោយពី​ខេត្ត​-​ក្រុង​ទាំងពីរ​បានធ្វើការ​ចុះហត្ថលេខា​លើ​អនុ​ស្សណៈ នៃ​ការយោគយល់​គ្នា ស្តីពី​ខេត្ត និង​ក្រុង​ស​ម្ព័​ន្ឋ​មេត្រីភាព ព្រមទាំង​បានធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ល​ទ្ឋ​ផល​នៃ​បេសកកម្ម​របស់​រដ្ឋបាល​ក្រុង​ស៊ូ​វ៉ុ​ន ក្នុង​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​ជាមួយ​ខេត្តសៀមរាប បានធ្វើការ​បញ្ចប់​គម្រោង​អភិវឌ្ឍន៍

ជំហាន​ទី​១(​ឆ្នាំ​២០០៧-២០១២) ដោយ​ទទួលបាន​ល​ទ្ឋ​ផល​ជោគជ័យ គួ​ឲ្យ កត់សម្គាល់ និង​គម្រោង​អភិវឌ្ឍន៍​ជំហាន​ទី​២(​ឆ្នាំ​២០១៣-២០១៥) នឹង​បន្តទៀត​សំដៅ​ស្តារ និង អភិវឌ្ឍ​ភូមិ​មិត្តភាព​នេះ​ឲ្យ​ក្លាយ ជា​ភូមិ​គំរូ​មួយ​ក្នុង​ខេត្តសៀមរាប​តាមរយៈ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​រូបវ័ន្ត និង ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​អ​រូបវ័ន្ត ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព និង​សមត្ថភាព​របស់​ប្រជាជន ក្នុងភូមិ​មិត្តភាព​សៀមរាប​-​ស៊ូ​វ៉ុ​ន ដោយ​ផ្តល់នូវ​កាលានុវត្តភាព ក្នុងការ​ទទួលបាន​នូវ ចំណេះដឹង

បទពិសោធន៍ ជំនាញ​វិជ្ជាជីវៈ​ដើម្បី​ប្រកបមុខរបរ​ប្រចាំថ្ងៃ លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​និង​រស់នៅក្នុង​សេចក្តីថ្លៃថ្នូ ។ ឯ​.​ឧ​ឃឹម ប៊ុន​សុង​បាន​លើក​ពីស​កម្ម ភាព​មនុស្សធម៌​របស់ ប្រជាពលរដ្ឋ​កូរ៉េ សម្ខាន់​ប្រជាពលរដ្ឋ​ទីក្រុង​ស៊ូ​វ៉ុ​ន បានរួម​ចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋបាល​ខេត្តសៀមរាប​ក្នុងការ​លើកកម្ពស់ ជីវភាព​រស់នៅ​របស់​ប្រជាជន​ខេត្តសៀមរាប តាមរយៈ​ការ​ផ្តល់នូវ សម្ភារៈ​សិក្សា សម្ភារៈ​សំណង់​លំនៅដ្ឋាន ទូក​

កាណូត ពូជ​សត្វ ស្បៀងអាហារ ថ្នាំសង្កូវ ទុនវិនិយោគ​ខ្នាតតូច​ផងដែរ​។​ ​មានប្រសាសន៍​នោះដែរ​លោក​Shin Yoon-Bum ក៏បាន​បញ្ជាក់​ពី​គោលបំណង​ដ៏​ចាំបាច់​ចំពោះមុខ ក្នុង​អញ្ជើញ ប្រតិភូ សិ​ល្បះ​បុរាណ​ខ្មែរ ទៅធ្វើ​ការសម្តែង​នៅ​ទីក្រុង​ស៊ូ​វុន​និង គម្រោង​រៀបចំ​ប្រគុំ​តន្ត្រី​ខ្នាតតូច​នៅ​ភូមិ​ភ្នំ​ក្រោម​ហើយ​កត្តា​ដ៏​សម្ខាន់​នោះ​ការរក​ទីតាំង​សម្រាប់​ការសាងសង់​អគារសិក្សា​មួយ​ខ្នង​សម្រាប់​អនុវិទ្យាល័យ​ភ្នំ​ក្រោម ស៊ូ​វ៉ុ​ន នៅ​ភូមិ​មិត្តភាព​សៀមរាប ស៊ូ​វ៉ុ​ន ដើម្បី បំពេញ​នូវ​តម្រូវ​ការបស់​កូនចៅ​ប្រជាពលរដ្ឋ​ក្នុងភូមិ​មិត្តភាព ក៏​ដូច​ប្រជាពលរដ្ឋ​សង្កាត់​ចុង​ឃ្នៀ​ស​ដែលជា​ប្រធានបទ​ក្នុង​កិច្ច ពិភាក្សា​នាពេលនេះ ។​

ក្នុងនោះដែរ​លោក​Shin Yoon-Bum ក៏បាន​លើក​យ៉ាងទទូច ដល់​អាជ្ញាធរខេត្ត នៃ​តម្រូវការ​ទីតាំង​ដី​សម្រាប់​សាងសង់​អគារសិក្សា​ជាបន្ទាន់ និង ការសាងសង់​លំនៅដ្ឋាន​ដល់​គ្រួសារ​ក្រីក្រ​ផងដែរ ។​ក្នុងនោះដែរ​លោក​ក៏បាន​សំណូមពរ សូម ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ភ្នំ​ក្រោម​ចូលរួម និង ទទួលយក​នូវ​បទពិសោធន៍ មុខជំនាញ បច្ចេកទេស ដើម្បី​ជា​មុខរបរ​របស់​ពួកគាត់ សម្រាប់​ទៅ​ថ្ងៃ​អនាគត​ផងដែរ​។​

​ក្នុង​កិច្ចពិភាក្សា​នេះ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ជម្រាប​ដល់ ភាគី​ក្រុង​សម្ព័ន្ធមេត្រីភាព​អំពី​ការរក​នូវ​ទីតាំង​ដី​សម្រាប់​សាង សង់​អគារសិក្សា ដោយបាន​ដាក់​នូវ​ផែនការ​មួយចំនួន​ដល់ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​យុ​រិ​យោ​ដី​ខេត្ត សហការ​ជា មួយ​អាជ្ញាធរ​ក្រុង និង អាជ្ញាធរ​អប្សរា​ក្នុងការ​អនុវត្ត​នូវ​ផែនការ​ឆ្នាំ​២០១៣.២០១៥​ក្នុង​ជំហាន​ទី​២ របស់​ទីក្រុង​ស៊ូ​វ៉ុ​ន ឲ្យ​ទទួលបាន ជោគជ័យ​។

ក្នុង​កិច្ចពិភាក្សា​នោះ អគ្គនាយករង​អាជ្ញាធរ​អប្សរា ក៏បាន​គូសបញ្ជាក់ថា​ក្នុង​តំបន់​ភូមិ​ភ្នំ​ក្រោម គឺ​ស្ថិតនៅក្នុង​តំបន់ អាជ្ញាធរ​អប្សរា​គ្រប់គ្រង​ការពារ​ដោយនៅ​ខ្នងភ្នំ​មាន​ប្រាសាទ ដែល​ត្រូវធ្វើ​ការអភិរក្ស​ថែរក្សា​ហើយ​ការសាងសង់​លំនៅដ្ឋាន​ជូន ប្រជាជន​ក្រីក្រ ត្រូវ​សាងសង់​តាម​បទដ្ឋាន​បែប​ផ្ទះ​ប្រពៃណី​ខ្មែរ​។​ ​

មានប្រសាសន៍​បិទ​កិច្ចពិភាក្សា​នោះ ឯ​.​ឧ​ឃឹម ប៊ុន​សុង​ក៏​សុំ​ឲ្យ​ក្រុមការងារ​របស់​ទីក្រុង​ស៊ូ​វ៉ុ​ន មន្ទីរ​ពាក់ព័ន្ធ​និង អាជ្ញាធរ ក្រុង​សៀមរាប រួមសហការ​ជាមួយ​អាជ្ញាធរ​អប្សរា ចុះ​ធ្វើការ​សិក្សា​ស្វែងយល់ និង​កំណត់​ទីតាំង​សម្រាប់​សាងសង់​អគារសិក្សា អនុវិទ្យាល័យ ស្របតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ឲ្យ​មាន​សាលាបឋមសិក្សា​គ្រប់​ភូមិ អនុ​វិទ្យា ល័យ គ្រប់​ឃុំ សង្កាត់​និង វិទ្យាល័យ​គ្រប់ ក្រុង ស្រុក ខេត្ត ក្នុងការ​បង្ខិត​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ឲ្យ​នៅ​ជិត​

ប្រជាជន ក្នុងនោះ​ឯកឧត្តម ក៏បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​បេសកកម្ម​ប្រកបដោយ​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ របស់​ក្រុង​ស៊ូ​វ៉ុ​ន ដែល​កាយវិការ​នេះ គឺជា​កាលានុវត្តភាព​ក្នុងការ​រឹតចំណង​សាមគ្គីភាព និង​ពង្រីក​ទំនាក់ទំនង កិច្ច​សហ​ប្រ​ត្តិ​ការ​រវាង​ខេត្ត​-​ក្រុង និង ប្រជាជន​យើង​ទាំងពីរ​សៀមរាប​-​ស៊ូ​វ៉ុ​ន ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត ហើយ​ធ្វើ​ឲ្យ​វប្បធម៌​ដ៏​ប្រពៃ​នេះ បន្ត​

កើតមាន​ក្នុងការ​ទំនាក់ទំនង​ចំណងមិត្តភាព​រវាង ខេត្ត​-​ក្រុង​ស​ម្ព័​ន្ឋ​មេត្រីភាព​សៀមរាប​-​ស៊ូ​វ៉ុ​ន កាន់​ល្អប្រសើរ និង ធ្វើ​ការជួយជ្រោមជ្រែង និង​បង្កលក្ខណៈ​ងាយស្រួល​គ្រប់បែបយ៉ាង​ដល់​រដ្ឋបាល​ទីក្រុង​ស៊ូ​វ៉ុ​ន ក្នុងការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ជំហាន​ទី​២(​ឆ្នាំ​២០១៣-២០១៥) ឲ្យ​ទទួលជោគជ័យ​តាម​ផែនការ​គ្រោងទុក​៕