​សិក្ខាសាលា​ស្តីពី​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ​មូលដ្ឋាន​

0

ខេត្ត​សៀមរាប​ មាន​បើក​អង្គសិក្ខាសាលា​មួយ ស្តីពី​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ មូលដ្ឋាន តាមរយៈ​វិទ្យុ ដែល​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់​ឯ​.​ឧ​ប៊ុន ថា​ប្ញ​ទ្ធិ​អភិបាលរង​នៃ​គណៈ​អភិបាល ខេត្តសៀមរាប ដោយមាន​វត្តមាន​ចូលរួម​របស់លោក​សន អែ​លមើស​លេខា​ទី​១​ទទួលបន្ទុក​កិច្ចសហការ​អភិវឌ្ឍន៍ របស់​ស្ថានទូត​អូស្ត្រាលី​ដោយមាន​ការចូលរួម​ពី​សំណាក់​អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ​ស្ថាប័ន អង្គភាព អាជ្ញាធរ​ក្រុង ស្រុក​កងកម្លាំង​សមត្ថកិច្ច​និង មន្ត្រី​

ការិយាល័យ​វិទ្យុ កាលពី​ថ្ងៃទី​២២ ខែ ឧសភា ឆ្នាំ​២០១៤ ក្រោម​កិច្ច សហការ​រវាង​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​ជាមួយ​សាជីវកម្ម​សោធទស្សន៍​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​។​ ​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក​កែវ ពេជ្រ​និមល​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ក៏បាន​លើកឡើង​ពី​គោលបំណង នៃ អង្គសិក្ខាសាលា ដើម្បី​ពង្រឹង ពង្រីក នូវ​កិច្ចសហប្រតិបត្តិការ​លើ​ការផ្សព្វផ្សាយ​តាម​

វិទ្យុ​FM​ជាតិ​នគរ​ភ្នំ ក្នុង​កម្មវិធី សន្ទនា​មតិ នាទី​ស្រុក​យើង​ឲ្យ​កាន់តែ​បាន​ទូលំទូលាយ​ទៅដល់​សហគមន៍ ក្នុងន័យ​អប់រំ​ចំណេះដឹង ការផ្សព្វផ្សាយ អំពី សកម្មភាព​របស់​អាជ្ញា​ធរ​មូលដ្ឋាន​ការងារ​អភិបាលកិច្ច​ល្អ​នៅតាម​មូលដ្ឋាន និង គណនេយ្យភាព​តម្លាភាព លើ​គម្រោង អភិវឌ្ឍន៍​នៅតាម​ជនបទ ។ ម្យ៉ាងទៀត​ក៏​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​យល់​និង

ចូលរួម​ជាម​តិ​តាមរយៈ​ទូរស័ព្ទ វិទ្យុ ដោយ​ចោទ​ជា​សំណួរ​មក​ថ្នាក់ដឹកនាំ អាជ្ញាធរ​គ្រប់គ្រង​ដែលជា​វាគ្មិន នូវ​រាល់​គម្រោង​ទាំងឡាយ​ដែល​មិន​ប្រក្រតី មាន ការប៉ះពាល់ និង មាន​ភាពអវិជ្ជមាន​ផងដែរ​។​ ​បន្ទាប់ពី​លោក​សន អែ​លមើស​លេខា​ទី​១​ទទួលបន្ទុក​កិច្ចសហការ​អភិវឌ្ឍន៍ របស់​ស្ថានទូត​អូស្ត្រាលី លើក ឡើង​ពី​អត្ថប្រយោជន៍ នៃ​ការសន្ទនា​មតិ​គ្នា​តាមរយៈ​

ទូរស័ព្ទ វិទ្យុ គឺជា​ការផ្តល់​ឱកាស​ដ​ល់​ប្រជាពលរដ្ឋ​សម្រាប់​បញ្ចេញ ជា​ទស្សនៈ មតិយោបល់​អំពី​ទុក្ខ​កង្វល់​ដែលមាន​កើត​នៅតាម​មូលដ្ឋាន ដែល​ទាក់ទង​រវាង​ប្រជាពលរដ្ឋ ជាមួយ​វិស័យ ឯកជន សង្គម​ស៊ីវិល​សមត្ថកិច្ច មន្ត្រី​ជំនាញ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង រាជរដ្ឋាភិបាល សំដៅ​បម្រើ​ផលប្រយោជន៍​ជូន​សាធារណៈជន ប្រកប​តុល្យភាព តម្លាភាព ប្រសិទ្ធិភាព ស្របតាម​គោលការណ៍​អភិបាលកិច្ច​ល្អ ។​ ​មានប្រសាសន៍​នោះដែរ​ក្នុងនាម​ឯ​.​ឧ​ឃឹម ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯ​.​ឧ​ប៊ុន ថា​ប្ញ​ទ្ធិ​ក៏បាន ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ចសហការ​រវាង​មន្ទីរ​ព័ត៌មាន​ខេត្ត និង

អង្គភាព​ក្រុម​ផ្សព្វផ្សាយ​អូស្ត្រាលី​ក្រោម ជំនួយ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ក្នុងការ​ឧបត្ថម្ភ​គាំទ្រ ទាំង​ការបណ្តុះបណ្តាល​សមត្ថភាព​ជំនាញ​សម្ភារៈ បច្ចេកទេស​បម្រើ​ឲ្យ​ការផ្សព្វផ្សាយ​របស់​វិទ្យុ​នគរ​ភ្នំ ក្នុងការ​រួមចំណែក​ដ៏​មាន​ប្រសិទ្ធភាព​និង លើកកម្ពស់​នូវ គោលនយោបាយ​អភិបាល​កិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ ឯកឧត្តម​ក៏បាន​មាន​ចំណាប់អារម្មណ៍​ផងដែរ​ថា​កម្មវិធី សន្ទនា​មតិ (​នាទី​ស្រុក​យើង​) របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​ខេត្តសៀមរាប បាន​ផលិត​នូវ​កម្មវិធី​

ល្អៗ​ប្រកបដោយ​ខ្លឹមសារ មានគុណ​ភាព ប្រជាប្រិយភាព​និង បាន​ផ្តោត​សម្ខាន់​លើកកម្ពស់​សម្លេង​របស់​ប្រជាពលរដ្ឋ​និង សេវាកម្ម​បម្រើ​ប្រជា ពលរដ្ឋ ប្រក​ម​ដោយ​តម្លាភាព គណនេយ្យភាព​របស់​អា​ជ្ញា​ធរ​គ្រប់​លំដាប់ថ្នាក់​ក្នុងការ​រួមចំណែក​លើក​កម្ពស់​អភិបាល កិច្ច​ល្អ ។ ឯ​.​ឧ​ប៊ុន ថា​ប្ញ​ទ្ធិ​បាន​បន្តទៀតថា​កត្តា​ទាំងនេះហើយ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ការទំនាក់ទំនង​ល្អ

រវាង ប្រជាពលរដ្ឋ និង អាជ្ញាធរ​រវាង​ម្ចាស់ឆ្នោត និង​អ្នក​ជាប់ឆ្នោត រវាង​ភាគី​សំណូមពរ និង ភាគី​ឆ្លើយតប ដែលជា​ការបង្កើន​នូវ​ការជឿទុកចិត្ត ក្នុងការ​បំពេញភារកិច្ច​របស់​វាគ្មិន ព្រមទាំង​ទទួលបាន​នូវ​ការ​ផ្តល់ព័ត៌មាន​ជាក់លាក់​និង បាន​ស្តែង ឲ្យ​ឃើញ​ពី​ការលើកកម្ពស់​ការយល់​ដឹង របស់​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ការបង្ហាញ​ពី​ការរីកចម្រើន​ខាង​ស្មារតី ចំណេះ ដឹង និង ជីវភាព​សង្គម​ផងដែរ ។ ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន​ធ្វ​ការថ្លែងអំណរគុណ​អស់លោក លោកស្រី​ដែលជា​វាគ្មិន កិត្តិយស

ក្នុងការ​សន្ទនា​មតិ ក្នុងការ​ផ្តល់ព័ត៌មាន ឆ្លើយតប​បំភ្លឺ និង ដោះស្រាយ​ចម្ងល់ សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ កាន់តែ​មានការ​យល់ដឹង​ភ្ញាក់រលឹក សហការ​ប្រកបដោយ​ប្រសិទ្ធភាព​អំពី​គោលនយោបាយ​រាជរដ្ឋាភិបាល គោល​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ដែលជា​ស្ពាន​ត​ភ្ជាប់​រវាង​រាជរដ្ឋាភិបាល​និង រដ្ឋបាល​គ្រប់​ថ្នាក់ ជា មួយ​នឹង​ប្រជាពលរដ្ឋ ។ ឯ​.​ឧ​ប៊ុន ថា​ប្ញ​ទ្ធិ​ក៏បាន​សំណូមពរ​ដល់​វាគ្មិន​តា​ម​បណ្តា​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ យកចិត្តទុកដាក់​ខ្ពស់ លើ​

ការបកស្រាយ​នូវ​រាល់​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ដោយ​ប្រើប្រាស់​រយៈពេល​ខ្លី តែមាន​សារៈ សម្ខាន់ ក្នុងការ​ប្រាស្រ័យ​ជាមួយ​ប្រជាពលរដ្ឋ ក្នុងឱកាស​សន្ទនា​តាមរយៈ​ទូរស័ព្ទ​ដោយផ្ទាល់ ដែល​ធ្វើ​ឲ្យ​អ្នក​ស្តាប់ ទទួលបាន​ការយល់ដឹង ចំណេះដឹង​ជា​មូលដ្ឋាន ក្នុងការ​លើកកម្ពស់​សុ​ខ​មាល​ភាព​សង្គម​សម្ខាន់​បច្ចេកទេស​ការដាំ​ដុះ សំដៅ​លើកកម្ពស់​ជីវភាព​

រស់នៅ​របស់​ប្រជាពលរដ្ឋ​ទៀតផង ។ ឯកឧត្តម​ក៏មាន​សង្ឃឹម​ជឿជាក់ថា​សិក្ខាសាលា​នេះ អស់លោក លោកស្រី នឹង​បន្ត​ពង្រឹង​នូវ​កិច្ចសហការ ចូលរួមចំណែក​បង្កើន​នូវ​វិធីសាស្ត្រ​ថ្មីៗ​ប្លែកៗ ក្នុងការ​ផ្សព្វផ្សាយ ការអប់រំ​ដល់​ប្រជាពលរដ្ឋ សំដៅ​លើកកម្ពស់​សិទ្ធិ​ទទួលបាន​ព័ត៌មាន​តាមរយៈ​លំហូរ​ព័ត៌មាន​ប្រកបដោយ​តម្លាភាព និង ប្រជា​ប្រី​យ៍​ភាព​ទៀតផង ៕Image2 Image3 Image1