​ផ្សព្វផ្សាយ​សារា​ចរណ៍​ណែនាំ​លេខ​០០៤​ស​.​ហ​.​វ​.​ស្ដីពី​ការពង្រឹង​ការគ្រប់គ្រង​ការ​ ​ធ្វើ​អាជីវកម្ម សេវាកម្ម​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​

0

​ខេត្តស្វាយរៀង ​នា​រសៀល​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០១៤​នៅ​សាលា​ប្រជុំ​មន្ទី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​មានការ​រៀបចំ​ពិធី​ផ្សព្វផ្សាយ​សារា​ចរណ៍​ណែនាំ​លេខ​០០៤​ស​.​ហ​.​វ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្ដីអំពី​ការគ្រប់គ្រង​និង​ធ្វើ​អាជីវកម្ម សេវាកម្ម ទ្រព្យសម្បត្តិ​រដ្ឋ​ដែល​ពិធី​នេះ​ស្ថិតនៅក្រោម​វត្តមាន​របស់​ឯកឧត្តម ម៉ែន វិបុល អភិបាលរង​ខេត្ត​ជា​គណៈ​អធិប​ត្តី ឯកឧត្តម ប៊ុន ប៊ុន​ណា​រិ​ទ្ធ អគ្គនាយករង​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ​និង​ចំ​ណួ​ល​មិនមែនជា​សា​ពើ​ភ័​ណ្ឌ​ព្រមទាំង​អស់លោក លោកស្រី​អភិបាលរង​ស្រុក ក្រុង​ទាំង​ប្រាំបី និង​អ្នកម៉ៅកា​ភាស៊ី​ទូទាំង​ខេត្ត​ចូលរួម​យ៉ាងច្រើន​។

បន្ទាប់ពី​លោក ជួ សុធី ប្រធាន​មន្ទី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តស្វាយរៀង​បាន​ឡើងរាយការណ៍​អំពី​របាយការណ៍​សកម្ម​ភាព​ការ​របស់​មន្ទី​រួចមក​ឯកឧត្តម ប៊ុន ប៊ុន​ណា​រិ​ទ្ធ អគ្គនាយករង​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ​និង​ចំ​ណួ​ល​មិនមែនជា​សា​ពើ​ភ័​ណ្ឌ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍ថា​សារាចរ​ណែនាំ​នេះ​មាន​គោលបំណង​កែលម្អរ​ការគ្រប់គ្រង​ឲ្យ​បានល្អ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​លើ​អ្នកទទួល​សិទ្ធ​ពីរ​ដ្ឋ​ក្នុង​ការធ្វើ​អាជីវកម្ម​និង​ផ្តល់​សេវាកម្ម​ដល់​ប្រជាពលរដ្ឋ​និង​អាជីវករ​ដែលជា​អ្នកប្រើប្រាស់​សេវាកម្ម​ដូចជា​ផ្សារ​កំពង់ចម្លង ចំណត យឿ​ត្រី សត្តឃាតដ្ឋាន សេវា​ប្រ​មួល​សំអាត​និង​ដឹក​ជ​ញ្ជួ​ន​សំ​រ៉ា​ម ការផ្តល់​សម្បទាន​រប​ស់​រដ្ឋ​ដទៃទៀត​។

ជាមួយនេះ​សារា​ចរណ៍​ណែនាំ​មាន​គោលបំណង​ធ្វើ​វិមជ្ឈកា និង​សហវិមជ្ឈកា​នូវ​សិទ្ធ​អំណាច​នៃ​ការគ្រប់គ្រង​និង​ការចាត់ចែង​មួយចំនួនទៀត​ពី​ថ្នាក់កណ្ដាល​ទៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឲ្យ​បង្កើន​ប្រសិទ្ធភាព​នៃ​ការទទួលខុសត្រូវ​បន្ថែមទៀត​លើ​ការផ្ដល់សេវា​សាធារណៈ​ដ​ល់​ប្រជាពលរដ្ឋ​និង​អាជីវករ​ទាំងអស់​នៅ​គ្រប់​ទីកន្លែង​។​

ឯកឧត្តម ម៉ែន វិបុល អភិបាលរង​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍​បិទ​នៅក្នុង​កម្មវិធី​នេះ​ថា​ការ​កំនែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​ប្រាំ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវអនុវត្ត​ឲ្យ​បាន​និង​ការទទួល​ជោគជ័យ ជាពិសេស​គឺ​សេវាកម្ម​សាធារណៈ​ជួន​ប្រជាពលរដ្ឋ​ដែល​ម៉ៅការ​ទៅតាម​ទីផ្សារ​។​

ឯកឧត្តម ម៉ែន វិបុល បាន​បន្តទៀតថា​ដើម្បី​ឲ្យ​ការផ្សព្វផ្សាយ​សារា​ចរណ៍​លេខ​០០៤​ទទួលបាន​ជោគជ័យ​ត្រូវអនុវត្ត​តាម​កា​ណែនាំ​ខាងលើនេះ​។ គួ​បញ្ជាក់ថា​នៅក្នុង​ពិធី​នេះ​ឯកឧត្តម ប៊ុន ប៊ុន​ណា​រិ​ទ្ធ អគ្គនាយករង​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ​និង​ចំ​ណួ​ល​មិនមែនជា​សា​ពើ​ភ័​ណ្ឌ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​បើក​ឲ្យ​អាជីវករ​សួរ​ចោទ​ឆ្លើយ​អំពី​ផល​លំបាក​ក្នុង​ការងារ​ទា​ភាស៊ី​ទៅតាម​ស្រុក​ខេត្ត​ដែល​អ្នកម៉ៅការ​ភាស៊ី​ផងដែរ​។​ ​Image2 Image3 Image1