​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ចំនួន​៤៦​គ្រួសារ​

0

ខេត្តសៀមរាប បានទទួល​អំណោយ​មនុស្សធម៌ ពី​កាកបាទក្រហមកម្ពុជា​ ​អំណោយ​ដ៏​ថ្លែ​ថ្លា​របស់​កាកបាទក្រហម​កម្ពុជា​ត្រូវបាន​លោកជំទាវ​គួ​យ ណា​លីន ឃឹម ប៊ុន​សុង អនុគណៈ ក​ម្មា​ធិ​កា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយកទៅ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ចំនួន​៤៦​គ្រួសារ មកពី​២​សង្កាត់ មាន​៤​ភូមិ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​បាន​ធ្វើឡើង​នៅ​វត្ត​គោកចក​សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ​២០១៤​នេះ ដោយមាន​អញ្ជើញ​ចូលរួម​ពី លោកជំទាវ អស់លោក លោកស្រី ជា​សមាជិក​គណៈកម្មាធិកា​រ​សាខា​កាក បាទ​ក្រហម​កម្ពុជា និង អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ។ ​

បន្ទាប់ពី​កិច្ច​ស្វាគមន៍​របស់លោក សូរ​ប្លា​តុង​អភិបាលរង​នៃ​គណៈ​អភិបាលក្រុង​សៀមរាប​និង តាម​សេចក្តីរាយការណ៍​របស់​លោក ស៊ុំ សំអន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត អំពី​ផលប៉ះពាល់​របស់​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ខ្យល់​កន្ត្រាក់ កាល​វេលា​ម៉ោង​២០ នា​រាត្រី​ថ្ងៃទី​១៨ ខែឧសភា ២០១៤​កន្លងមកនេះ បានធ្វើ​ឲ្យ​ភូមិ​ចំនួន​៤​ក្នុង​សង្កាត់​គោកចក ៤១​គ្រួសារ និង សង្កាត់​អំពិល ៥​គ្រួសារ ធ្វើ​ឲ្យ​រលំ​ផ្ទះ ២​ខ្នង​របើក​ដំបូល ៤៤​ខ្នង និង របួស​មនុស្ស ០៣ នាក់ ។

ក្នុងនោះ​លោក​បានបញ្ជាក់​ពី​ប្រភព​អំណោយ​ដែល​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំង ៤៦​គ្រួសារ​នាពេលនេះ គឺជា​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា ដែល​ទទួលបាន​ពី​បងប្អូន​សប្បុរស​ជនជាតិ អន្តរជាតិ ដោយ​ប្រគល់ជូន​ដល់​បងប្អូន​រងគ្រោះ​រលំ​ផ្ទះ​២​គ្រួសារ ក្នុង​មួយ​គ្រួសារ ចំនួន ១៣​មុខ​គ្រួសារ​ផ្ទះ​របើក​ដំបូល មួយ គ្រួសារ ១១​មុខ និង អ្នក រងរបួស ម្នាក់ៗ​បាន​សម្ភារៈ​៨​មុខ​ផងដែរ ។​ ​

ក្នុងនាម​ឯ​.​ឧ ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​អភិបាល​នៃ​គណៈ អភិបាលខេត្ត លោកជំទាវ គួ​យ ណា​លីន ក៏បាន​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​ទាំងអស់ ព្រមទាំង​សម្ដែង​នូវ​ការសោកស្តាយ​ជា​ពន់ពេក ចំពោះ​បងប្អូន​ដែល​បាន​រងគ្រោះ​នូវ​ឧ​ប​ទ្ទេវ​ហេតុ ដោយ​ខ្យល់ក​ន្ទ្រា​ក់ ដែល​បណ្ដាល​ឲ្យ​រលំ​ផ្ទះ ។

លោកជំទាវ​ក៏បាន​បន្តទៀតថា ក្នុងនាម​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​មិនបាន​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រង​ការលំបាក ក្នុង​គ្រោះមហន្តរាយ​ណាមួយ​ដែល​បានកើត​ឡើង ក្នុង​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ឡើយ ដូច​ពាក្យស្លោក​ថា ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហម​ជានិច្ច ។

ជាក់ស្ដែង​ថ្ងៃនេះ​ដោយ​ទទួលបាន​ព័ត៌មាន​ថា​មាន​ប្រជាជន​រងគ្រោះ​ធម្មជាតិ​នៅ​សង្កាត់​ពីរ​ក្នុង​ក្រុង​សៀមរាប​កាលពីពេល​កន្ល​ង​ទៅនេះ ហើយ​នៅថ្ងៃនេះ គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានរៀបចំ​នូវ​អំណោយ​សង្គ្រោះបន្ទាន់ ដើម្បី​យកមក​ចែកជូន​បងប្អូន​ពេលនេះ​។

លោកជំទាវ​ក៏មាន​ប្រសាសន៍​បញ្ជាក់ថា​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ មិន​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ នៅ​កណ្ដោចកណ្ដែង និង ស្លាប់​ដោយ​អត់​អាហារ គ្មាន​ទី​ជំរក​នោះឡើយ ។

លោកជំទាវ គួ​យ ណា​លីន បាន​បន្តទៀតថា ទោះបីជា​អំណោយ​ទាំងនេះ វា​មាន​លក្ខណៈ​តិចតួច​ក្ដី វា​មិនអាច​សង​ទៅនឹង​ការខូចខាតរ​បស់បង​ប្អូន​ដែល​រងគ្រោះ​ក៏ពិតមែន តែ​ជា​ស្មារតី​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ខេត្ត ក៏ដូចជា​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ជួយ​សម្រួល និង សម្រាល​ដល់​ការលំបាក​របស់​បងប្អូន​បាន​មួយរយៈ​ផងដែរ ។

ក្នុងនោះដែរ​លោកជំទាវ ក៏បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​ត្រូវ​បង្កើន​នូវ​មុខរបរ​ចិញ្ចឹម​ជិវិត​របស់ខ្លួន​ក្នុងការ​ទ្រទ្រង់​សេដ្ឋកិច្ច​ក្រុមគ្រួសារ​។ ម្យ៉ាងទៀត​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​កូនតូចៗ​របស់ខ្លួន កុំ​ឲ្យ​មាន​ជម្ងឺ​សង្កាត់ ពិសេស​ត្រូវ​ឲ្យ​កុមារ​តូចៗ​សៀក​ពាក់​ខោ​វ​អាវ​វែងៗ ដើម្បី​កុំ​ឲ្យ​មូស​ខ្លាខាំ នាំ​កើត​ជម្ងឺគ្រុនឈាម​ដល់​កុមារ នឹង​នាំគ្នា​ចូលរួម​កំចាត់​នូវ​ជម្រក​មូស​ខ្លា ក្នុងការ​បំបាត់​ជម្ងឺគ្រុនឈាម​កុំ​ឲ្យ​កើត​មកលើ​កុមារ​កម្ពុជា​យើង ៕Image1 Image2 Image4 Image3