​សម្តេច​តេ​ជោ​សែន​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បន្ត​ផ្តល់​អាវ​ភ្លៀង​ដល់​កងកម្លាំងប្រដាប់អាវុធ​ប្រចាំ​ទិស​ទី​១​ប្រាសាទព្រះវិហារ

0

ខេត្តព្រះវិហារ៖    ឧត្តមសេនីយ៍ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោសែន នាយករដ្ឋាមន្ត្រីនៃប្រទេសកម្ពុជា អមដំណើរដោយមន្ត្រីយោធា និងកងនគរបាលជាតិជាន់ខ្ពស់ជាច្រើនរូប បាននាំយកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល មកផ្តល់ជូនកងកម្លាំងប្រដាប់អាវុធ ប្រចាំទិសទី១ប្រាសាទព្រះវិហារ ទុកសម្រាប់ប្រើប្រាស់នៅរដូវវស្សាភ្លៀងធ្លាក់ ដែលនឹងត្រូវឈានចូលមកដល់នាខែខាងមុខនេះ។
អាវភ្លៀងដែលត្រូវនាំយកមកផ្តល់ជូនយុទ្ធជនទិសជួរមុខនោះ ត្រូវគេឲ្យដឹងថា មានចំនួន១ម៉ឺន២ពាន់០៦៩អាវ ដោយបានប្រព្រឹត្តទៅនៅល្ងាចថ្ងៃ២៥ឧសភាម្សិលមិញ នៅក្នុងអង្គភាពវរៈសេនាតូចលេខ៣៧២ ចំណុះកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតនៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងជានាយរងសេនាធិការចម្រុះទិសទី១ប្រា សាទព្រះវិហារ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ គិតគូពីភាពសុខទុក្ខ តាមគាំពារបីបាច់ថែរក្សា និងផ្ដល់អ្វីៗគ្រប់យ៉ាង ដល់បងប្អូនដែលជាកងកម្លាំងប្រដាប់អាវុធ ឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនទាំងអស់។
លោកឧត្តមសេនីយ៍មេបញ្ជាការបានមានប្រសាសន៍ទៀតថា នៅក្នុងរដូវភ្លៀងធ្លាក់ សម្តេចបានផ្ដល់អាវភ្លៀង និងនៅក្នុងរដូវរងារកងទ័ព និងកងនគរបាលជាតិ បានទទួលអាវរងារ ពីសម្តេចទាំងពីរជានិច្ច ជាពិសេស សម្តេចប្រមុខដឹកនាំ បានផ្ដល់ប្រាក់ឧបត្ថម្ភ សំរាប់ការហូបចុក ក្នុងមួយថ្ងៃចំនួន៣០០០រៀល ក្នុងយោធិនម្នាក់នោះថែមទៀត។
photo_2016-05-26_22-42-15 photo_2016-05-26_22-42-13 photo_2016-05-26_22-42-11 photo_2016-05-26_22-42-09 photo_2016-05-26_22-42-07 photo_2016-05-26_22-42-05