ផ្ទុះ​គ្រាប់​បេ​១​គ្រាប់ ស្លាប់​១ របួស​៥ ឃុំ​សាន់​គរ

0

ខេត្តកំពង់ធំ​៖ ប្រជាពលរដ្ឋ រស់នៅ​ក្នុងស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ក្រោយពី​ទៅធ្វើ​ចំការ ពេល​ត្រឡប់មក ផ្ទះ​វិញ​បាន​យក​គ្រាប់​បេ​៤០ មួយ​គ្រាប់ ដែល​រើស​បាន​ពី​ចំការ​យកមក​ផ្ទះ ហើយក៏​បាន​ដំ​យក​ដែក​ធ្វើ​អេតចាយ លុះ​ដំ​ត្រូវ​ក្បាល​គ្រាប់ ក៏បាន​ផ្ទុះ​លាន់​កក្រើក​ដី បណ្តាល​ឲ្យ​មាន មនុស្ស​ស្រី​វ័យ​ចំណាស់​ម្នាក់ ដែល ត្រូវបាន​គេ​ដឹងថា ជា​ម្ចាស់ផ្ទះ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ព្រមទាំង​មនុស្ស​ប្រុស​ស្រី​ចំនួន ៥ នាក់​បាន​រង របួសធ្ងន់​ស្រាល ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ ។​ ​

ហេតុ​ការ​នេះ​បាន​កើតឡើង កាលពី​ព្រឹក​វេលា​ម៉ោង ៧.៣០ នាទី ថ្ងៃ​២៣ ខែ ឧសភា ឆ្នាំ ២០១៤ ស្ថិត​ភូមិ សំពៅ​មាស ឃុំ សាន់​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​បណ្តាល​មក​ផ្ទុះ​គ្រាប់​បេ ស្លាប់​ស្រី​ម្នាក់​ដែលជា​ម្ចាស់ផ្ទះ​ឈ្មោះ តុំ ភេទ ស្រី អាយុ ៧៨​ឆ្នាំ ខណៈពេលដែល​អង្គុយ​នៅលើ​គ្រែ ក្រោមផ្ទះ ចំណែក​៤​នាក់ ទៀត​រងរបួស​ធ្ងួ​ន​ឈ្មោះ សឿន សួរ អាយុ ៣២​ឆ្នាំ ទី​២ ឈ្មោះ ស៊ឹម ឡុង​ភេទ ប្រុស អាយុ ២៨ ឆ្នាំ ទី​៣ វន់ ត ភេទ ប្រុស អាយុ ៤២​ឆ្នាំ ចំណែក​២​នាក់​ទៀត មិន​ស្គាល​អត្តសញ្ញាណ ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន ដឹក​ជនរងគ្រោះ​មក​មន្ទីរពេទ្យ បង្អែក​ខេត្តកំពង់ធំ ដើម្បី​សង្គ្រោះបន្ទាន់​។​

​តាម​ប្រភព​ពត៌មាន បាន​ឲ្យ​ថឹ​ង​ថា មុនពេល​កើតហេតុ ជនរងគ្រោះ បាន​រើស​ក្បាល​គ្រាប់​បេ មកពី​ចំការ ដែលមាន​ចម្ងាយ​ប្រមាណ ១០​គីឡូម៉ែត្រ​ឯណោះ លុះ​មកដល់​ផ្ទះ​ដោយ​ឃើញ​គ្រាប់​បេ មាន​សភាព​ចាស់ ក៏​នឹកស្មានថា វា​មិនអាច​ផ្ទុះ​បាន ក៏បាន​យកមក​ដំ ដើម្បី​យក​ដែក​ធ្វើ​អេតចាយ ខណៈពេលដែល​មនុស្ស​ជុំ គ្នា ផឹកស្រា​ទាំង​ព្រលឹម ក៏បាន​ផ្ទុះ​តែម្តង ។​ ​Image10 Image11 Image12 Image13