​គ្រួសារ​ក្រីក្រ​កូន​8​នាក់​រស់​ក្រោម​ដំបូល​តង់​ក្រោម​ដើមឈើ​កំពុង​ត្រូវបាន​សប្បុរសជន​និង​អាជ្ញាធរខេត្ត​ព្រះសីហនុ​នាំគ្នា​ជួយសង្គ្រោះ​និង​ត្រៀម​លៃលករ​កដី​សង់ផ្ទះ​សមល្មម​ជូន​នាពេល​ឆាប់ៗ​ខាងមុខ​

0

ខេត្តព្រះសីហនុ៖បន្ទាប់ពីបានទទួលដំណឹងអំពីការលំបាករបស់គ្រួសារ លោក ម៉ី អ៊ី អាយុ48ឆ្នាំនិងប្រពន្ធឈ្មោះ សំរិទ្ធ សុខលេង អាយុ42ឆ្នាំមានកូនតូចៗរហូតដល់ទៅ8នាក់និងកូនក្នុងផ្ទៃ6ខែមួយទៀត រស់ក្រោមដំបូល លតង់កៅស៊ូក្រោមដើមឈើរួចមក សង្គេតឃើញថាមានសប្បុរសជននានាបានយកអំណោយទៅជួយជាបន្តបន្ទាប់ក្នុងនោះអាជ្ញាសង្កាត់1ក៏បានយកអំណោយជាថវិការមួយចំនួនជូនក្រុមគ្រួសារនេះផងដែរ។(មានរូបភាពនិងវីដេអូសប្បុរសជនយកអំណោយមកជួយ)

ជាងនេះទៀត ឯកឧត្តម យន្តមីនអភិបាលខេត្តថានឹងលៃលករកដីកន្លែងណមួយសង់ផ្ទះសមល្មមជូនគ្រួសារក្រីក្រមួយនេះនាពេលខាងមុខឆាប់ៗនេះ។នេះបើយោងតាមការលើកឡើងរបស់លោក មិន ឌីណា តំណាងលោកឧត្តមសេនីយ៍ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា157សាខាខេត្តព្រះសីហនុខណៈលោកយកអំណោយជូនគ្រួសារនេះនាថ្ងៃទី29/05/2016។ក្រុមគ្រួសារលោក ម៉ី អ៊ី សំដែងក្តីអំណរនិងថ្លែអំណរគុណជាអនេកចំពោះសន្តានចិត្តរបស់សប្បុរសជនទាំងអស់និងអាជ្ញាធរខេត្តព្រះសីហនុដែលបានយកចិត្តទុកដាក់ជួយគ្រួសារគាត់កំពុងជួបការលំបាកនេះ៕