​ ​ប្រតិភូ​យោធភូមិភាគ​ទី​៧​វៀតណាម​អញ្ជើញ​សួរសុខទុក្ខ​និង​ពី​ភា​ក្សា​ការងារ​អដ្ឋិធាតុ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​

0

កំពង់ធំ : ដើម្បីពង្រឹងនូវចំណងមិត្តភាព រវាងប្រទេសទាំងពីរ ដើម្បីរឹតបន្តឹងសន្តិសុខជាតិ ឲ្យមានស្ថេរភាព ជាមួយគ្នា រវាងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាម និងដើម្បីរួមសហការ ការងារជីករុករកអដិ្ឋធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដែលត្រូវបានធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៦។
លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ការុករកអដ្ឋិ ធាតុ ចាប់តាំងពីឆ្នាំ២០០៣មកដល់ឆ្នាំ២០១៦ បានចំនួន ១៥ដំណាក់កាល អដ្ឋិធាតុបានចំនួន ១០៣២អដ្ឋិធាតុ ដោយ កម្លាំងK៧០ជីកបាន២៦២ អដិ្ឋធាតុ និងកម្លាំងK72 ជីកបាន៧៧០អដ្ឋិធាតុ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួល ការឧបត្ថម្ភពីភាគីវៀតណាម ទី១ អាគារផ្នែកសឹករងកំពង់ធំ ទំហំ៦មគុណ១៤ម ទី២ អាគារធ្វើការរបស់ អង្គភាពវេរ: សេនាតូចលេខ១ទំហំ ៧មគុណ២៥ម ទី៣ អាគារធ្វើការមេបញ្ជការតំបន់ប្រតិបត្តិកាសឹករងកំពង់ធំទំហំ ៧មគុណ ២៤ម ទី៤ ជួសជុលដំបូលអាគាសាលប្រជុំ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៧ សន្យានិងធ្វើផ្លូវចាក់កៅស៊ូមួយខ្សែដែលមានប្រវែង២២៧ទទឹង៧ម នៅក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងនោះក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចុះមករក្សាព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ចំនួន១៧៥នាក់ លោកឧត្តមសេនីយ៍ សោម ស៊ុន បានប្តេជ្ញារឹតបន្តឹងចំណងសាមគ្គីភាពរវាងកងទ័ពទាំង២ និងសហការជីករុករកអដ្ឋិធាតុ អោយបានល្អប្រសើរ. ជាចុងក្រោយសំណូមពរ សុំរថយន្តមួយគ្រឿង ១បាំងកន្លះពីយោធភូមិភាគទី៧ កងទ័ពវៀតណាម។
លោក ឧត្តមសេនីយ៍ត្រី ង្វៀន មិញហ័ង មេបញ្ជាការងបញ្ជាការដ្ឋានយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម បានមានប្រសាសន៍សន្យាជួយធ្វើផ្លូវមួយខ្សែ សម្រាប់ប្រើប្រាស់នៅក្នុងបញ្ចាការដ្ឋានតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ ដោយសារតែជាគុណបំណាច់ របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានអនុញ្ញាតិឲ្យមានការ ជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលមានពលីជីវិតកន្លងមក និងសូមសំណូមពរឲ្យកងទ័ពទាំង២ សហការគ្នាក្នុងការងារអដ្ឋិធាតុ បើមានការប៉ះពាល់ផលប្រយោជន៍ ឬសំណង់របស់ប្រជាពលរដ្ឋ យើងនិងចេញថ្លៃសំណងជូនឬសាងសង់ជូនឡើងវិញ។ លោក សុខ លូ អភិបាលរងខេត្តកំពង់ធំ តំណាងលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ប្រជាជនកម្ពុជា និងមិនភ្លេចគុណបំណាច់របស់កងទ័ពស្ម័គ្រវៀតណាម ដែលបានរំដោះប្រជាពលរដ្ឋខ្មែរ ឲ្យរួចផុតពីក្រញ៉ាំដៃបនក្បត់ប៉ុលពត ដែលប្រជាពលរដ្ឋខ្មែររងទុក្ខវេទនា អស់រយះ៣ឆ្នាំ៨ខែ ២០ថ្ងៃ និងប្រទេសទាំង២បានក្លាយជាមិត្តល្អនិងគ្នាជាបងប្អូនល្អក្នុងគ្រាមានទុក្ខលំបាក ជាក់ស្តែងប្រទេសកម្ពុជា ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត នេះ គឺគ្មានប្រទេសណាមួយឡើយ ដែលបានមកជួយនោះទេគឺមានតែប្រទេសវៀតណាមមួយគត់ រហូតប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ជាពិសេសក្នុងដំណាក់កាលប្រទេសកម្ពុជា កំពុងតែអភិវឌ្ឍន៍គឺមានក្រុមហ៊ុនច្រើន បានបានមកវិនិយោគ ដូចជាចំការកៅស៊ូ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងប្រុសទាំងស្រីមានការងារធ្វើរាប់ម៉ឺននាក់ផងដែរ ។ ដោយ ប៊ុន រដ្ឋា

asset (15) asset (13) asset (12) asset (10) asset (8) asset (6) asset (5) asset (4)