កិច្ចប្រជុំ​ពិភាក្សា​ការស្នើរ​សុំ​ចាក់ដី​នៅ​រមណីយដ្ឋាន​ព្រៃ​ប្រស់​របស់លោក​លឹម ហេង

0

កំពង់ធំៈ អាជ្ញាធរខេត្តកំពង់ធំ ដឹកនាំការប្រជុំក្រុមការងារគណៈកម្មការពាក់ព័ន្ឋ ដើម្បីឯកភាពសម្រេចលើការចាក់ដីរបស់លោក លឹម ហេង ក្រោមអធិបតីភាពឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ដើម្បីពិចារណា លើសំណើរស្នើរសុំរបស់លោក លឹម ហេង ដែលមានបំណងសុំចាក់ដីដើម្បីធ្វើកញ្ចុះសម្រាប់លក់ម្ហូបអាហារ ពិធីនេះត្រូវបានចាត់ធ្វើឡើងនៅរសៀលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៦ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
មន្ត្រីជំនាញសូរិយោដីខេត្តកំពង់ធំ បានអះអាងនៅក្នុងអង្គរប្រជុំថា ដីដែលមានការស្នើរសុំរបស់លោក លឹម ហេង បានសុំចេញប័ណ្ណកម្មសិទ្ធិនៅឆ្នាំ២០១២ ដែលមានលក្ខណៈជាប្រព័ន្ឋ ។លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផល ខេត្តកំពង់ធំ បានឲ្យដឹងថា ដីគាត់មានប័ណ្ណកម្មសិទ្ធនេះ គឺជាដីដែលជាន់របស់ដីសហគមនេសាទ តែយោងតាមសំណើរស្នើរសុំរបស់ប្រជាពលរដ្ឋ១៣២គ្រួសារ បានសុំកាត់ដីមកធ្វើជាប្លង់កម្មសិទ្ធ ក្រោយពីប្រជាពលរដ្ឋបានប្តឹងទៅសម្តេចប្រធានរដ្ឋសភា ទើបក្រសួងកសិកម្មបានសម្រេចកាត់ដីឲ្យប្រជាពលរដ្ឋ ដោយចុះធ្វើការវាស់វែងជូនប្រជាពលរដ្ឋ ក្នុងពេលជាមួយគ្នាមាន ប្រជាពលរដ្ឋ១៩ គ្រួសារ បានចេញមកតវ៉ាឲ្យទាមទារកាត់ដីឲ្យពួកគាត់ដែរ ។
មន្ត្រីមន្ទីរសាធារណៈការ បានបញ្ជាក់ថា មិនបានជំទាល់នោះទេ តែត្រូវចាក់ដីពីអាក់ផ្លូវ៣០មឲ្យឆ្ងាយពីគល់ស្ពាន៦០មដែលមិនមានផលប៉ះពាល់តំបន់ទេសចរណ៍នោះទេ ។លោក ហាក់ វុទ្ធី អនុប្រធានធនធានទឹក បានឯកភាពលើការស្នើរសុំរបស់ លោក លឹម ហេង ក្នុងការចាក់ដីនេះ ដោយផ្អែកលើការជំនាញ និងស្ថាប័នពាក់ព័ន្ឋបានឯកភាពពីផលប៉ះពាល់។លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានយោងតាមការណែនាំរបស់ឯកឧត្តម ណាំ ទុំ ដែលមានគោលបំណងចង់ឲ្យតំបន់នោះក្លាយជាតំបន់ទេសចរណ៍ ហើយការចាក់ដីនេះ គឺមិនបានជំទាសទេដោយសារតែ ដីនៅខាងលើជាដីកម្មសិទ្ធរបស់ប្រជាពលរដ្ឋអស់ហើយ។
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ពីប្រវត្តដីនេះថា កាលដើមឡើយដីនៅទីតាំងខាងលើ គឺជាដីរបស់ប្រជាពលរដ្ឋពិតប្រាកដមែន តែក្នុងសម័យសង្គ្រាម ខាងរដ្ឋាភិបាលបាននាំគ្នាទប់ទំនប់ ដើម្បីឲ្យទឹកឡើងជ្រៅដើម្បីកុំឲ្យខ្មាំងឆ្លងកាត់មកបាន ទើបក្រោយមកបានទីតាំងខាងលើនេះ បានក្លាយជារមណីយដ្ឋានព្រៃប្រស់ តែមកដល់ពេលនេះប្រជាពលរដ្ឋដែលបានសុំប័ណ្ណកម្មសិទ្ធរួចហើយនោះ បានសុំចាក់ដីដើម្បីសាងសង់តូបលក់អាហារ តែអាជ្ញាធរខេត្តបានគិតទៅលើវិសាលភាពស្ទឹងព្រៃប្រស់ដែលជាគោលដៅទេសចរណ៍ ដែលគេបានស្គាល់តាមរយះចំរៀងតាមពីដើមមក ផ្លូវឆ្លងកាត់ទៅក្រុងអង្គរ និងជាទីចាប់អារម្មណ៍របស់អ្នកទេសចរណ៍ ហើយការសុំចាក់ដីរបស់លោក លឹម ហេង អាជ្ញាធរខេត្តបានកំពុងតែពិចារណាទៅលើការវិនិយោគដែលបង្ហាញពីគោលដៅទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ និងបង្កើតអាហារដ្ឋាន និងអភិវឌ្ឍន៍ឲ្យក្លាយជាតំបន់ទេសចរណ៍ដ៏សំខាន់ សម្រាប់ការកំសាន្តក្នុងការ ទាក់ទាញភ្ញៀវទេសចរណ៍ គឺជាការសមស្របតាមការអាជ្ញាធរខេត្តនិងគួរតែអនុញ្ញាតិ ។
លទ្ធផលនៃអង្គរប្រជុំបានសម្រេចឲ្យលោក លឹម ហេង ដែលមានការស្នើរសុំ ដោយយោងតាមការអភិវឌ្ឍន៍គោលដៅ ទេសចរណ៍ និងអាចធ្វើឲ្យមានការប្រែប្រួលទាក់ទាញទេសចរណ៍ ប្រជាពលរដ្ឋមានការងារធ្វើ ប្រជាពលរដ្ឋមានមុខរបរ បើការអភិវឌ្ឍន៍មានការរីកចម្រើន និងក្លាយជាមញ្ឈមណ្ឌលមួយ តែបើយើងទុកដីនេះឲ្យនៅទំនេរ គឺជាការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋដែលមានសិទ្ធក្នុងការចាត់ចែង ហើយនិងពុំមានវិសាលរភាពកើតឡើង តែបើសិនជាការស្នើរសុំ ចាក់ដីគ្រាន់តែធ្វើកញ្ចុះលក់អាហារនោះអាជ្ញាធរមិនអនុញ្ញាតិនោះទេ តែការអនុញ្ញាតិនេះគឺជាការអភិវឌ្ឍន៍តំបន់ព្រៃប្រស់នេះ ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏សំខាន់ក្នុងស្រុកកំពង់ស្វាយ។
ដោយ ប៊ុន រដ្ឋា

asset (7) asset (6) asset (4) asset (3)

 

asset (9)