ប្រជាពលរដ្ឋ​ចំនួន​ភូមិ​នៅ​ឃុំ​ណង​ឃី​លឹក​ស្រុក​កោះ​ញែក​បានទទួល​ស្រូវពូជ​ចំនួន​១០

0

​មណ្ឌលគិរី​៖ ប្រជាពលរដ្ឋ​ចំនួន​ភូមិ​នៅ​ឃុំ​ណង​ឃី​លឹក​ស្រុក​កោះ​ញែក​បានទទួល​ស្រូវពូជ​ចំនួន​១០ មុខ​របស់​ក្រសួង​កិ​សិ​កម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ដល់​កសិករ​ដាចស្រយាល​ដែល​កម្មវិធី​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០១៤ មាន​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេ្ត​និង​មន្ទី​កសិកម្ម​។​ លោក សុង​ឃាង​ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​បានអោយដឹងថា​ក្នុងការ​ចុះទៅ​ចែកជូន​ស្រូវពូជ​ដល​ល់​កសិក​នោះ មាន​ប្រជាពលរដ្ឋ​មកពី​ភូមិ​ចំនួន​ពីរ​គឺ​ភូមិ ជី​មៀត​និង ភូមិ​ស្រែ​ជ្រៃ ហើយ​ពូជស្រូវ​ចែកជូន​

នោះ​មាន​ចនួន ៨០០​គីឡូក្រាម​សុទ្ធសឹងតែ​ជា​ពូជ​ទទួលបាន​ទិន្នផល​ខ្ពស់​ក្នុងចំណោម​ពូជស្រូវ​ទាំង​១០​នោះ​មានពូជ​ស្រូវ​៣​ប្រភេទ​ដែល​ត្រូវ​ចែក​មាន​ស្រូវ​ផ្ការំដួល ផ្កាំ​ដេញ និង​ពូជ ស្រូវ​ផ្កា​រមៀត​ហើយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ចំនួន​០៥​គី​ឡួ​ក្រាម​ក្នុង​គ្រួសារ​១៦០​គ្រួសារ​ទទួលបាន​ពូជស្រូវ​នោះ​ប្រជាពលរដ្ឋ​មកពី​ភូមិ​ជើ​មៀត​ចំនួន​១២៥​គ្រួសារ​និង​មកពី​ភូមិ​ស្រែ​ជ្រៃ​ចំនួន​៣៥​

គ្រួសារ​លោក សុង ឃាង បាន​បន្តថា​បើទោះបី​ពូជស្រូវ​នេះ​មាន​ចំនួន​តិចតួច​ប៉ុន្តែ​វាច​អាចជួយ​សំរួល​ដល់​ពួកគាត់​បាន​មួយកំរិត​។​លោក​បាន​បន្តទៀតថា​មិនតែប៉ុណ្ណោះ​មន្ទី​កសិកម្ម​ខេត្ត​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ពេទ្យសត្វ​នាំយក​នូវ​ប្រភេទ​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺសា​ទឹក សត្វ​គោ ក្របី ចាក់​ការពារ​បាន​គោ​ចំនួន​៣១៥​ក្បាល​និង​ក្របី​ចំនួន​២៧​ក្បាល​ដោយ​សត្វពាហន​:​ទាំងនោះ​មកពី​ភូមិ​ណង​ឃី​លឹក​និង​ភូមិ​ណង​បួរ​៕??????????????????????????????????????????????????????????????