កិច្ចប្រជុំ​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា​ត្រៀម​ចូលរួម​អបអរ​ខួប​ទិវា​អតីតយុទ្ធជន​នៅ​កោះ​ពេជ្រ

0

កំពង់ធំៈ នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដើម្បីត្រៀមចូលរួមក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍អតីតយុទ្ធជនលើកទី៩ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៦ ដែលជាពិធីរំលឹកគុណអតីតយុទ្ធជនកម្ពុជាដែលមានគុណបំណាច់លើប្រទេសជាតិ។
លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្តាំផ្ញើរនិងផ្តល់កំលាំងចិត្តបងប្អូនអតីតយុទ្ធជនកម្ពុជា ដែលមានទឹកចិត្តស្មោះត្រង់ចំពោះប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមដឹកនាំដោយគត្តិបណ្ឌិត ដឹកនាំនាវាសន្តិភាពឆ្ពោះទៅរកភាពរីកចម្រើនគ្រប់វិស័យ ដោយនយោបាយឈ្នះៗ គឺឈ្នះទាំងអស់គ្នាគ្មានអ្នកចាញ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងរួមគ្នាអភិវឌ្ឍន៍ប្រទេស ។
លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់បន្ថែមថា សម្តេចហ៊ុន សែន បានគិតគូរនិងយកចិត្តទុក ដាក់និងផ្តល់សារៈសំខាន់បំផុតសម្រាប់បងប្អូន និងក្រុមគ្រួសារអតីតយុទ្ធជន ដែលកន្លងមកហ៊ានពុះពារ គ្រប់ឧបស័គ្គ បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិ មាតុភូមិ ទើបមានថ្ងៃនេះ បើគ្មានបងប្អូនអតីតយុទ្ធជន ទេប្រទេសជាតិក៏មិនទទួលបានសុខសន្តិភាពមកដល់ពេលនេះទេ ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានដាក់បទបញ្ជាឲ្យអាជ្ញាធរ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់យកចិត្តទុកដាក់បំផុតមកលើអតីតយុទ្ធជន ជាក់ស្តែងនៅថ្ងៃទី២១ ខែមិថុនា ជារៀងរាល់ឆ្នាំត្រូវប្រារព្វពិធីខួបរបស់អតីតយុទ្ធជនកម្ពុជា ក្នុងនោះអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ចំនួនជាង៦០នាក់ និងទៅចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍នៅកោះពេជ្រខាងមុខនេះ។
ដោយ ប៊ុន រដ្ឋា

asset (5) asset (4) asset (3) asset (2)