​ឯកឧត្តម​បណ្ឌិត ឧកញ៉ា​ទ្រី ភាព អ​ញ្ជេ​ី​ញ​ចូល​ ​រួម​ពិធី​សម្ភោ​ធ​សមិទ្ធផល​នានា​និង​ ​កាត់​ឬ​សសី​ម៉ា​ព្រះវិហារ​ធម្ម​គិរី​បុប្ផា​ចំការ​បី​

0

 

ខេត្តកែប៖នៅថ្ងៃទី២៦.មិថុនា.ឆ្នាំ២០១៦ឯកឧត្តម បណ្ឌិតឧកញ៉ា ទ្រី ភាព បានអញ្ជេីញចូលរួមក្នុងពិធីសម្ភោធសមិទ្ធផល នានា និងកាត់ឬសសីម៉ាវត្តធម្មគិរីបុប្ផាចំការបីស្ថិតនៅភូមិចំការលេី ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប។ ក្រោមអធបតីភាព ឯកឧត្តមបណ្ឌិតទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន តំណាងដ៏ ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេ ជោហ៊ុន សែននាយករដ្ឌមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន។ក្នុងឱកាសនោះឯកឧត្តមគណះអធិបតីបានមានប្រសាសន៍ ផ្ដាំផ្ញេីរការសួរ សុខទុក្ខនិង រំលឹកពីសំណាក់សម្ដេច តេជោ នាយករដ្ឌមន្ត្រីនិងសម្តេច កិតិ្តព្រឹទ្ធបណ្ឌិតចំពោះ
បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ព្រមទាំងបានលេីកឡេីងថា។ថ្ងៃនេះយេីងបានសម្ភោធព្រះវិហារដ៏ប្រណិតនេះដែលកេីតចេញពីការរួមចំណែក របស់បងប្អូននិងសប្បុសជននានាដែល នេះ គឺជាភាពបុិនប្រសព្វ និងការជួយគ្នារបស់បងប្អូនយេីង។photo_2016-07-27_07-01-34 photo_2016-07-27_07-01-57 photo_2016-07-27_07-01-17 photo_2016-07-27_07-01-23 photo_2016-07-27_07-01-08 ឯកឧត្តមបានបន្តថា
អត្ថន័យ នៃការសម្ភោធសមិទ្ធផលនានានៅ ពេលនេះគឺមានសន្តិភាពនិងការរីកចំរេីន ពីព្រោះថាបេីសិនជាមិនមានសន្តិភាពនិងការរីកចំរេីនមិនអាចរួបរួមគ្នាកសាង សមិទ្ធ
ផលនានាបានដូច្នេះទេ។ទាំងអស់នេះគឺកេីតចេញពីការខិតខំ ប្រឹងប្រែង របស់រាជរដ្ឌាភិបាលក្នុងការបង្រួបបង្រួមនិងកសាងជាតិ។ដោយ អ៊ួង វឹង