​ដណ្តើម​កន្លែង​គ្នា​ដាក់មង​យក​ត្រី​ក្លាយទៅជា​ជំលាស់​ទាស់សម្តី​ទាញ​កាំបិត​កាប់​សំឡាញ់​រងរបួស​ធ្ងន់​នៅ​ស្រុក​ស្វាយជ្រំ​៖​

0

ខេត្តស្វាយរៀង៖មានសំឡាញ់ពីនាក់ត្រូវជាខ្លើរនិងគ្នាបានដណ្តើមកន្លែងគ្នាដាក់មងយកត្រីក្លាយជាជំលាស់ទាស់សម្តីគ្នាទាញកាំបិតកាប់បណ្តាលអោយរងរបួសធ្ងន់កាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៦វេលាម៉ោង៣រសៀលនៅភូមិតាស្អាងឃុំចំឡងស្រុកស្វាយជ្រំ។សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យឈ្មោះណេវ ម៉ាឡាត់ភេទប្រុសអាយុ៥២ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។រីឯជនរងគ្រោះវិញគឺជាសំឡាញ់និងគ្នា ហើយនៅមុនពេលកើតហេតុការណ៍នេះឡើងជនរងគ្រោះនិងជនសង្ស័យបានទៅដាក់មងនៅព្រែកដែលមានចំងាយឆ្ងាយពីផ្ទះ ប្រមាណ១គីឡូដីខណៈទៅដល់ព្រែកមានការប្រកែកគ្នាដោយសារដណ្តើមកន្លែងដាក់មងយកត្រី ម្នាក់ៗអះអាងថាជាកន្លែងរបស់ខ្លួនដែលធ្លាប់ដាក់មងកន្លងមកទើបនិយាយគ្នាលែងស្តាប់ស្រាប់តែជនសង្ស័យទាញបានកាំបិតកាប់ទៅលើជនរងគ្រោះត្រូវជាខ្លើរបណ្តាលរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តចំណែកឯជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។photo_2016-07-27_07-26-50 photo_2016-07-27_07-26-42 photo_2016-07-27_07-26-45 photo_2016-07-27_07-26-54