VIDEO ​ ​លោកស្រី​តំណាង​អង្គការ​រួម​និង​ប្រជាពលរដ្ឋ​ក្នុង​ពោធិ​បន្ទាយ​ជ័យ បាន​ចុះ​សុខទុក្ខ​នាំយក​អំណោយ​មាន​គ្រឿងឧបភោគ​បរិ​ភោ់​រគ​ផ្តល់ជូន​បងៗ​កងទ័ព​នៅ​សមរភូមិ​ប្រាសាទព្រះវិហារ

0

សៀមរាបៈ លោកស្រីភោគ ស៊ីវន តំណាងអង្គការមជ្ឈមណ្ឌលអប់រំដើម្បីសហគមន៍ ECC រួមទាំងជនជាតិបរទេសជាច្រើននាក់ ដែលជាលោកគ្រូ អ្នកគ្រូ ក្នុងមជ្ឈមណ្ឌល បានចុះសួរសុក្ខទុក្ខ ដល់កងកម្លាំងខេមរភូមិន្ទដែលបាន ឈរជើងនៅទិសប្រាសាទព្រះវិហារ ថែមទាំងបាននាំយកអំណោយដែលមានគ្រឿងឧបភោគ បរិភោគ ប្រេងម៉ាស៊ូត រួមទាំងចានឆ្នាំងនិងឧបករណ៍ប្រើប្រាស់ជាច្រើនមុខទៀត ដែលបានមកពីការរួមចិត្តរួមកំលាំង ពីសម្បុរសជន មានព្រះសង្ឃេវត្តពោធិ និងក្រុមអជីវករជាផ្សារពោធិបន្ទាជ័យ ដែលបានជួយឧបត្ថម្ភគាំទ្រជម្រុញអ្នកស្រី នាំយកមកផ្តល់ជូនដល់បងៗកងទ័ព នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៦នៅប្រាសាទព្រះវិហារ ។
លោកស្រី ភោគ ស៊ីវន មានស្វាមីជា កងយោធពលខេមរភូមិន្ទ លោកវរសេនីយ៍ អែម សាវុធ ចំណុះឲ្យតំបន់ ប្រត្តិបត្តិការសឹករងសៀមរាប បានឲ្យដឹងថា ឆ្លៀតឳកាសដែលអ្នកស្រីអញ្ជើញមក សួរសុខទុក្ខស្វាមីរបស់អ្នកស្រី ក៏មានក្រុមអជីវករផ្សារ និងអ្នកភូមិ ដែលបានការគាំទ្រឲ្យអ្នកស្រី ជួយយកសម្ភារៈ គ្រឿងឧបភោគបរិភោគ ជូនដល់បងកងទ័ពដែលប្រចាំការប្រាសាទព្រះវិហារ ទើបបានបង្កើតជាកម្មវិធីកើតឡើង និងត្រូវបានចំណាយថវិការសរុប១៦៨០ដុល្លា។
សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នអ្នកស្រី ភោគ ស៊ីវន បានបង្កើតមជ្ឈមណ្ឌលបង្រៀនភាសាបរទេស ដល់ក្មេង និងប្រជាពលរដ្ឋដែលមានសិស្សរៀនជាង២០០នាក់ ក្នុងមានបង្រៀនកុព្យួរទ័រ និងភាសាបទេស ដោយឥតគិតថ្លៃ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ស្ថិតនៅពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។
សូមស្តាប់ប្រសាសន៍របស់លោក ស្រី ភោគ ស៊ីវន ប្រធានមជ្ឈមណ្ឌលអប់រំដើម្បីសហគមន៍ ECC។
លោកវរសេនីយ៍ឯក វិញ វឿន មេបញ្ជាការងតំបន់ប្រតិបត្តិការសឹករងសៀមរាប បានថ្លែងអំណរគុណ ដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមានទឹកចិត្តក្កីភាពដល់កងទ័ព ដែលកំពុងតែបំពេញភារៈកិច្ចនៅចំណុច៥មករា ការពារបន្ទាត់ព្រំដែនកម្ពុជា ថៃ ដែលសកម្មភាពទាំងនេះ បានបង្ហាញឲ្យឃើញពីទឹកចិត្ត បងប្អូនដែលនៅ សរមភូមិក្រោយតែងតែយកចិត្តទុកដាក់ និងព្រួយបារម្ភណ៍ នឹករលឹកដល់កងទ័ព និងបានផ្សារភ្ជាប់ជានិច្ចជាមួយនឹងកងទ័ព នៃកងយោធភូមិខេមរភូមិន្ទ ក្នុងនាមខ្ញុំបាទ តំណាងឲ្យនាយទាហាន និងពលទាហាន សូមអគុណ ចំពោះទឹកចិត្តលោកស្រី និងប្រជាពលរដ្ឋ រួមទាំងប្រតិភូមិអន្តរជាតិ ។
សូមស្តាប់បទសម្ភាសរបស់ លោកវរសេនីយ៍ឯក វិញ វឿន មេបញ្ជាការងតំបន់ប្រតិបត្តិការសឹករងសៀមរាប។
ដោយ ប៊ុន រដ្ឋា

asset (31) asset (30) asset (29) asset (28) asset (27) asset (23) asset (22) asset (24) asset (25) asset (26)