សមាគម​គ្រូពេទ្យ​ស្ម្រ័​ចិត្ត​យុវជន​សម្តេច​តេ​ជោ​ជួយ​ពិនិត្យ​ព្យាបាល​ជម្ងឺ​មាត់​ធ្មេញ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​

0

​ ​សៀមរាប នៅក្នុង​បរិវេណ​សាលា​អនុវិទ្យាល័យ​ក្រឡាញ់​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៤​សិស្ស​នុ​សិស្ស​កុមារា​កុមារី យុវជន យុវនារី ព្រមទាំង​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ជាច្រើន​នាក់​បានមក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​មាត់​ធ្មេញ​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមគ្រូពេទ្យ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ក្រោម​កិច្ច​ចូលរួម​សហការ​ឧបត្ថម្ភ​ពី​សំណាក់​ក្រុមហ៊ុន​អិ​ល​ជី សាខា​ខេត្តសៀមរាប​។​ ​

មន្ត្រី​ក្រុមការងារ​មួយរូប​បាន​ឲ្យ​ដឹងថា​៖​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បានចាប់ផ្តើម​បំពេញការងារ​មនុស្សធម៌ លើ​ការផ្តល់សេវា​ពិនិត្យ​ព្យាបាល​ជម្ងឺ ដោយ​ឥតគិតថ្លៃ និង​មិន​រើសអើង​និន្នាការ​នយោបាយ​នោះឡើយ ។ សមាគម​នេះ ត្រូវបាន​បង្កើតឡើង ក្នុង​នា​អំឡុង​ខែកុម្ភៈ​ឆ្នាំ​២០១៣​ក្រោម​គំនិត​ផ្តួចផ្តើម​និង​ផ្តល់​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ ពី​

សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង ស្ថិតក្រោម​កិច្ច​គាំពារ​ទ្រទ្រង់​កិច្ចប្រតិបត្តិការ ដោយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ ហើយ​អ្វីដែល​គួ​កត់សំគាល់​នោះ ចាប់ពី​ដើមឆ្នាំ​២០១៤​នេះ សកម្មភាព​របស់​សមា​គម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ត្រូវបាន​ការចូលរួម​សហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន អិ​ល ជី ផងដែរ ។

មន្ត្រី​ក្រុមការងារ​រូប​នោះបាន​បញ្ចា​ក់ថា នៅក្នុង​ប្រតិបត្តិការ​ស​ប្យុ​រសធម៌​នេះ ក្រុមគ្រូពេទ្យ​ត្រូវបានធ្វើ​សកម្មភាព​លើ​គ្រប់ផ្នែក​គ្រប់​ជំនាញ​ឯកទេស ដែល​ទាក់ទង​ទៅនឹង​ការផ្តល់សេវា​សុខភាព​ឆ្ពោះទៅរក​គោលដៅ​ទូទាំងប្រទេស ដែលជា​ពិសេស​គឺ​នៅតាម​បណ្តា​ស្រុក និង​ទីជនបទ អនុលោម​តាម​ស្ថានភាព​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​តាម​បណ្តា​មូលដ្ឋាន​ទាំងនោះ ។ រហូតមកដល់​បច្ចុប្បន្ន​នេះ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​មាន​សមាជិក​ចូលរួម មិនតិចជាង ១០០០​នាក់​នោះឡើយ ដែល​ក្នុងនោះ​រួមមាន​វេជ្ជបណ្ឌិត គ្រូពេទ្យ​ជំនាញ និង និស្សិត​បញ្ចប់​ឆ្នាំ​សិក្សា​នៅ​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ ជាដើម​។​ ​

នាឱកាស​ពិនិត្យ​ព្យាបាល​ជម្ងឺ​មាត់​ធ្មេញ​ជូន​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​នៅ​ស្រុក​ក្រឡាញ់​នោះ ក៍បាន​ការអញ្ជើញ​ចូលរួម​ពិនិត្យមើល​សកម្មភាពរ​បស់​ក្រុមគ្រូពេទ្យ និង​ចុះសួរសុខទុក្ខ​ពី​សំណាក់ ឯក​ក​ឧ​ត្ត​ម ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ ក្នុងនាម​ជា​សប្បុរសជន​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ និង​មាន​វត្តមាន​ផងដែរ ឯកឧត្តម​ឧកញ៉ា​សៀង​ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​។​ ជាមួយ​សកម្មភាព​ពិនិត្យ​ព្យាបាល​ជម្ងឺ​មាត់​ធ្មេញ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នោះដែរ ក្រុមហ៊ុន អិ​ល ជី បានរៀបចំ​ឲ្យ​មានកម្ម​វិធី​កំសាន្ត​សប្បាយៗ​កំដរ​បរិយាកាស​ផងដែរ ។

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត និង​មានប្រសាសន៍​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ក្មួយៗ​សិស្សានុសិស្ស ដែលមាន​វត្ត​មាននៅ​ទីនោះ​ផងដែរ ។ ជា​ចំណែក​មួយ​នៃ​កម្មវិធី​សប្បាយៗ​នោះ អិ​ល ជី បានរៀបចំ​ឲ្យ​មានកម្ម​វិធី​ប្រឡង​ផាត់​ពណ៌​គំនូរ សម្រាប់​ក្មួយៗ​កុមារ ដើម្បី​ទទួល​រង្វាន់​លើកទឹកចិត្ត ។

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃថា នេះ​គឺជា​កម្មវិធី​មួយ ងាយៗ​នឹង​រៀបចំ តែ​វា​ជា​វិធីសាស្ត្រ​ដ៏​ល្អ សំដៅ​ឲ្យ​ក្មួយៗ​ទទួលបាន​នូវ លទ្ធផល​បណ្តុះ​បញ្ញា នៃ​ជំនាញ​រចនា និង ការតុបតែង ដែល​នេះ​គឺជា​ចំណុច​ចាប់ផ្តើម​មួយ សម្រាប់​ឲ្យ​កុមារ សិក្សា​អំពី​ការបង្កើត​សោភ័ណភាព និង ចេះ​ស្គាល់​ថា អ្វី​ទៅ​ដែល​ហៅថា ស្រស់បំព្រង និង ចេះ​ស្រឡាញ់ ថែរក្សា​បរិស្ថាន ជុំវិញខ្លួន ផងដែរ ៕ 24 05 2014 Hun Manet_1 24 05 2014 Hun Manet_4 24 05 2014 Hun Manet_5