​សកម្មភាព​ការងារ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺជា​រណសិរ្ស​ទូលំទូលាយ​របស់​យុវជន​យុទ្ធនាការ​សៀមរាប​ផ្ទះ​ខ្ញុំ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប គម្រប់​ខួប​១​ឆ្នាំ​

0

​សៀមរាប នៅក្នុង​កម្មវិធី​គម្រប់​ខួប​មួយឆ្នាំ នៃ​យុទ្ធនាការ ( សៀមរាប ផ្ទះ​ខ្ញុំ ) បានបង្ហាញ​ឲ្យ​ដឹងថា សកម្មភាព​ការងារ​របស់​សហភាព​សហព័ន្ធ​កម្ពុជា ដែល​ពីមុន​ហៅថា ( សមាគមយុវជន​កម្ពុជា ) គឺជា​រណសិរ្ស​ទូលំទូលាយ​របស់​យុវជន បានធ្វើ​សកម្មភាព​បន្ត​ពី​សមាគមយុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បាន​ចាប់បដិសន្ធិ​នៅ​ថ្ងៃ​២​ធ្នូ ១៩៧៨ ។ យុទ្ធនាការ ( សៀមរាប ផ្ទះ​ខ្ញុំ ) ដែលជា​យុទ្ធនាការ​មួយ​នៃ​មហា​គ្រួសារ​យុវជន​កម្ពុជា​ខេត្តសៀមរាប បានរៀបចំ​ពិធី​រំលឹក​ខួប​មួយឆ្នាំ​របស់ខ្លួន​នា​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា​នេះ ។

លោក ទៀ ទី​ហា ដែលជា​ប្រធាន​ដឹកនាំ​ចលនា​សកម្មភាព​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បាន​អញ្ជើញ​សមាជិក​នៃ​មហា​គ្រួសារ​មួយ​នេះ រួមទាំង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត ចូល​រួ​ក្នុង​កម្មវិធី​នេះ ហើយ​កម្មវិធី​ទាំងមូល មាន​ក្តី​សោម​ន្ស រីករាយ ទទួល​ស្វាគមន៍​ជា​គណអធិបតី​ពី​សំណាក់ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង ឯកឧត្តម លោកជំទាវ ក្នុង​ជួរ​គណ​អភិបាលខេត្ត​សៀមរាប ផងដែរ ។​

នៅក្នុង​មតិ​ស្វាគមន៍​របស់ លោក ទៀ ទី​ហា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បាន​រំលឹក​ឲ្យ​ដឹងថា យុទ្ធនាការ​សៀមរាប​ផ្ទះ​ខ្ញុំ ចាប់ផ្តើម​សកម្មភាព​របស់ខ្លួន​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៣ ក្រោម​អធិបតីភាព​លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណ​អភិបាលខេត្ត​សៀមរាប ។

យុទ្ធនាការ​សៀមរាប​ផ្ទះ​ខ្ញុំ រួមមាន​ប្រធានបទ​ចំនួន​៣​ជាសំខាន់ ក្នុងនោះ ទី​១ គឺ​ការ​បំផុស​ចលនា​សម្អាត​បរិស្ថាន​ក្រុង ទី​២ ការដាំ​កូនឈើ​មួយ​លាន​ដើម និង​ប្រធានបទ​ទី​៣ គឺ​ឆ្ពោះទៅរក​ការ​បំផុស​ចលនា​សកម្មភាព និង​អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។ ឯកឧត្តម បាន​បន្តថា បន្ថែម​ពីលើ​ប្រធានបទ​ទាំង​៣​នេះ យុទ្ធនាការ​សៀមរាប​ផ្ទះ​ខ្ញុំ បាន​ចូលរួម​យ៉ាងសកម្ម ជាមួយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៤ ផងដែរ ។

លោក ប៊ុន ថា​ឫ​ទិ្ធ អភិបាលរង​ខេត្តសៀមរាប មាន​ចំណាប់អារម្មណ៍​ថា ជាមួយនឹង​ការចូលរួម​ក្នុង​យុទ្ធនាការ​សៀមរាប​ផ្ទះ​ខ្ញុំ ដោយ​ការចូលរួម​នៃ​ចលនា​មហាជន​មកពី​គ្រ​ប់ម​ជ្ឈ​ដ្នា​ន ដូចជា​បណ្តា​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត ប្រតិបត្តិ​ករ​ទេសចរណ៍ សិស្ស​-​និស្សិត យុវជន​អង្គរ យុវជន​កាយរ​ទ្ធិ យុវជន​កាកបាទក្រហម​កម្ពុជា សហគ្រិន​វ័យក្មេង និង បងប្អូន​ប្រជាពលរដ្ឋ ក្នុងនេះ​ក៏មាន​ការចូលរួម​ផងដែរ អាជ្ញាធរខេត្ត​សៀមរាប​នោះ យុទ្ធនាការ​នេះ​ត្រូវបាន​ទទួលជោគជ័យ ជា​បន្តបន្ទាប់ ក្នុង​នេះដែរ រយៈពេល​១​ឆ្នាំកន្លងមក តាម​របាយការណ៍​រប​ស់​ឯកឧត្តម​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បានបង្ហាញ​ឲ្យ​ដឹងថា ក្រោម​ប្រធានបទ សម្អាត​បរិស្ថាន​ក្រុង​ត្រូវបាន​បើក​យុទ្ធនា​ចំនួន​៤​លើក ។

ប្រធានបទ​ទី​២ គឺ​ការដាំ​កូនឈើ​ឲ្យ​បាន​១​លាន​ដើម បានធ្វើ​សកម្មភាព​យុទ្ធនាការ​ចំនួន​១​លើក​នៅ​ជើងភ្នំ​គូលែន និង​ប្រធានបទ​ទី​៣ ស្តីអំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានធ្វើ​សកម្មភាព​យុទ្ធនាការ​ចំនួន ២​លើក នៅក្នុង​ក្រុង​សៀមរាប ។ ​លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានលើកឡើង​នៅក្នុង​សេចក្តី​ថ្លែង​សន្ទរកថា ដោយបាន​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​បុព្វការី​ជន និង​រៀមច្បង​យុវជន​នៃ​ចលនា​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បាន​ត្រួសត្រាយ​ផ្លូវ និង​បាន​បន្សល់ទុក​នូវ​ឱកាស​សម្រាប់​យុវជន​ជំនាន់​ក្រោយ​បន្តវេន ។

លោក ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​ផងដែរ​ចំពោះ​ថ្នាក់ដឹកនាំ និង ប្អូនៗ​ជា​សមាជិក​មហា​គ្រួសារ ក្រោម​ដំបូល​នៃ​ចលនា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប ដែល​បាន​រួបរួម​កម្លាំង​មហា​សាមគ្គី ច្នៃប្រឌិត​ធ្វើ​សកម្មភាព​ចេញពី​គោលដៅ​ការងារ​ថ្នាក់កណ្តាល បង្កើតបានជា​យុទ្ធនាការ​សៀមរាប​ផ្ទះ​ខ្ញុំ ដែលជា​សកម្មភាព​មួយ​នៅក្នុង​ចំណោម​សកម្មភាព​

ជាច្រើន​ទៀត ដើម្បី​សង្គមជាតិ​មួយ ពោរពេញ​ដោយ​ធនធានមនុស្ស ពិតប្រាកដ ប្រកបដោយ​សមត្ថភាព បទពិសោធន៍ និង មនសិការ ហើយ​យើង​សង្ឃឹមថា ឆ្លងកាត់​សមិទ្ធផល ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ទទួលបាន​កន្លងមក យើង​នឹង​បន្ត​កិច្ច​ការពង្រឹង និង កសាង​បានជា​វិជ្ជមាន​បន្ថែមទៀត ទាំង​ប្រសិទ្ធិភាព និង កម្លាំងចលករ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​យើង ហើយ​យើង​នឹង​បន្តដំណើរ ឆ្ពោះទៅរក​ការ​អភិវឌ្ឃន៍ ជា​និរន្ត តទៅ ។DSC_0010 DSC_0046 DSC_0039