មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ​ចុៈ​ព្រមាន​ដល់​អ្នកលក់​រំលោភ​យក​ដី​ចំណីផ្លូវ

0

កំពង់ស្ពឺ=នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៦ លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណៈការខេត្តបានដឹកនាំកម្លាំងចុៈណែនាំ និងព្រមានធ្ងន់ៗដល់ក្រុមអ្នកលក់តាមលើដីចំណីផ្លូវនៅចំណុចផ្សាត្រពាំងអំពិល និង ផ្សាសាមគ្គី ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខណៈដែលអ្នកកក់មួយចំនួនពុំបានគោរពច្បាប់ស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណើ ជាពិសេសការរំលោភយកដីសាធារណៈរបស់រដ្ឋមកប្រើប្រាស់មិនស្របតាមគោលការណ៏ច្បាប់ ។ លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានមានប្រសាសន៌នៅកន្លែងចំណុចផ្សានោៈថា ដីនិងប្រឡាយរណបអមសងខាងផ្លូវជាតិលេខ៤ក្រោមការត្រួតពិនិត្យរបស់ខេត្តកំពង់ស្ពឺ មិនអនុញ្ញាឲ្យម្ចាស់ផ្សា ឬក្រុមអាជីវកររូបណាមកយកដីចំណីផ្លូវរដ្ឋនេៈលក់ដូរឬប្រើប្រាស់ខុសគោលការច្បាប់ឡើយ ។មិនតែប៉ុណ្ណោៈមន្ទីរបានជូនដំណឹងយ៉ាងទទូចដល់ម្ចាស់ផ្សា និងក្រុមអាជីវករដែលកំពង់យកដីចំណីផ្លូវរដ្ឋប្រើប្រាស់បញ្ឍប់ជាបន្ទាន់។ ហើយការប្រើប្រាស់ចំណីផ្លូវនេៈក៏បានធ្វើឲ្យការកកស្ទៈសំរាមចូលលូរំលោៈទឹកភ្លៀងដែលនាំឲ្យស្ទៈទឹកជន់លិចផ្លូវជាញឹកញាប់។ ដែលបច្ចុប្បន្ននេៈក៏បានធ្វើឲ្យប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់បញ្ហាបរិស្ថានផងដែរ ។ លោកប្រធានមន្ទីរបានបន្តថា ថ្ងៃនេៈក្រុមការងារបានចុៈអប់រំ និងណែនាំរួមទាំងបោៈស្លាកសញ្ញាអប់រំឲ្យពលរដ្ឋបានយល់អំពី បញ្ហាបរិស្ថានផងនោៈដែរ ។
លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា បងប្អូនដែលកំពង់រំលោភយកដីចំណីផ្លូវមេត្តាបញ្ឍប់ជាបន្ទាន់ពីព្រោៈបានធ្វើឲ្យប៉ៈពាល់យ៉ាងខ្លាំងដល់ទ្រព្យសម្បត្តិរដ្ឋ ខូចខាតបរិស្ថាន បង្កការស្ទៈផ្លូវទឹកដែលនាំឲ្យលិចផ្ទៈ ផ្សា បង្កការខូចខាតដល់សម្ភារៈបងប្អូនថែមទៀត ។ហើយការរំលោភយកដីសាធារណៈរដ្ឋជាអំពើល្មើសច្បាប់ដែលអាចមានទោសទណ្ឌដល់រូបយើងនៅពេលដែលយើងបានប្រើប្រាស់មិនស្របច្បាប់ ។

photo_2016-06-28_13-47-09 photo_2016-06-28_13-47-06 photo_2016-06-28_13-47-03 photo_2016-06-28_13-47-01 photo_2016-06-28_13-46-58