ឈ្មួញ ឈ្មោះ ឯម ចាន់ថា ល្បី ខាង ដឹកឈើ ប្រណីត ពី ខេត្តកោះកុង ទៅ លក់ នៅ ប្រទេស វៀតណាម​តាម​ផ្លូវទឹក​

0

ដោយលោក អួង វឹង

ខេត្តកោះកុង៖ សេចក្តីរាយការណ៍ មួយបាន អោយដឹងថា លោក ឱម ម៉ា ករី នាយ ខណ្ឌ រដ្ឋបាល ព្រៃឈើ ខេត្តកោះកុង ត្រូវបាន មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ក្នុង ខេត្ត នេះ រិះគន់ថា មិន យកចិត្តទុកដាក់ បង្ក្រាប បទល្មើស ដឹកជញ្ជូន ឈើ ខុសច្បាប់ ទៅ លក់ នៅphoto_2016-07-02_22-55-47ប្រទេស វៀតណាម ឆ្លងកាត់ ផ្ទៃសមុទ្រ នោះទេ ។ ផ្ទុយទៅវិញ លោក ឱម ម៉ា ករី ត្រូវបាន គេ ដឹងថា ជា អ្នក នៅ ពី ក្រោយខ្នង ឈ្មួញ ឈ្មោះ ឯម ចាន់ថា ក្នុងការ ដឹកជញ្ជូន ឈើ ប្រណី តទៅ លក់ នៅ ប្រទេស វៀតណាមហើយ បែងចែក ផលប្រយោជន៍ ជាប្រចាំ ។ ហេតុនេះហើយ ទើប បទល្មើស ដឹកជញ្ជូន ឈើ ប្រណីត ពី ខេត្តកោះកុង ទៅ លក់ នៅ ស្រុក យួន បន្ត កើតមាន យ៉ាង អនាធិបតេយ្យ ព្រោះ មន្ត្រី ជំនាញ និង សមត្ថកិច្ច ពាក់ព័ន្ធ គិតតែ ពី រឿង ប្រមូល ផលប្រយោជន៍ ពី ឈ្មួញ ជួញដូរ ឈើ ប្រណីត ខុសច្បាប់ ។សារព័តមានយើង បានភ្ជាប់ទូរសព្វ័ទៅលោក ឯម ចាន់ ថា មេបញ្ជារការ អនុសេនាធំលេខ៣ ប្រចាំខេត្តកោះកុង ដេម្បីសុំការបំភ្លឺ ពាក់ពន្ធ័និង ការចោទប្រកាន់ថា ដឹកឈើប្រណិត យកទៅលក់នៅឯប្រទេសវៀតណាម តែទូរសព្វ័លោកចូលហេីយ មិនមានអ្នកលើក។
ប្រភពពី មន្ត្រី យោធា នៅ ខេត្តកោះកុង ម្នាក់សូមមិនបញ្ជេញឈ្មោះ បាន ឲ្យ ដឹងថា ឈ្មួញ ល្បី ខាង ដឹកជញ្ជូន ឈើ ទៅ លក់ នៅ ប្រទេស វៀតណាម មានឈ្មោះ ឯម ចាន់ថា ជា មេបញ្ជាការ កងអនុសេនាធំ លេខ ៣ ប្រចាំខេត្ត កោះកុង ហើយ ឈ្មួញ រូបនេះ តែង ធ្វើ សកម្មភាព ដឹកជញ្ជូន ឈើ គ្រញូង និង ឈើ ធ្នង់ ជាដើម ទៅ លក់ នៅ ស្រុក យួន យ៉ាង រលូន ។ ប្រភព បាន ឲ្យ ដឹង ទៀតថា មន្ត្រីរដ្ឋបាល ព្រៃឈើ និង សមត្ថកិច្ច ក្នុង ខេត្តកោះកុង បង្ក្រាប តែ ឈើ របស់ ឈ្មួញ ទាំងឡាយ ដែល មិន បង់លុយ ឲ្យ ពួកគេ ប៉ុណ្ណោះ ហើយ សម្រាប់ ឈ្មួញ ដែល ចេះ បែងចែក ផលប្រយោជន៍ ដូចជា លោក ឯម ចាន់ថា អាចធ្វើ អ្វីៗ តាម អំពើ ចិត្ត ។ បញ្ហា នេះ លោក ឆេង គឹម ស៊ុន អគ្គនាយក រដ្ឋបាល ព្រៃឈើ មិនត្រូវ មើលរំលង នោះទេ ព្រោះ បច្ចុប្បន្ន បទល្មើស ជួញដូរ ឈើ ប្រណីត ពី ខេត្តកោះកុង ទៅ លក់ នៅ ស្រុក យួន កំពុង កើតឡើង យ៉ាង អនាធិបតេយ្យ ហើយ ឈ្មួញ ជា មន្ត្រី យោធា ទៀតផង ។ចំណែក លោកឱម មករី នាយខណ្ឌរដ្ធបាលព្រៃឈើ ខេត្តកោះកុង លោក ឱម មករី នាយខណ្ឌរដ្ធបាលព្រៃឈើ ខេត្តកោះកុង បានអោយដឹងតាម ទូរសព្វ័ កាលពីរសៀលថ្ងៃទី២ ខែ កក្កដា ឆ្នាំ ២០១៦ ថាលោកមិនដឹងអ្វីទាំងអស់ ដោយសារកូនចៅមិនបានរាយការជូន លោកបន្តទៀតថា ការងារនេះ ត្រូវ បានប្រគល់ជូនទៅខាងបរិស្ថានអស់ហេីយ សូមសួរទៅខាងបរិស្ថានទៅ។សារព័តមានយើងបានភ្ជាប់ទូរសព្វ័ ទៅ លោកប្រធានមន្ទរីបរិស្ថាន ដេីម្បី សុំការបំភ្លឺ ពាក់ពន្ធ័និងលោក ឯម ចាន់ ថា មេបញ្ជារកាអុសេនាធំលេខ៣ ប្រចាំខេត្ត កោះកុង ដឹកជញ្ជូនឈើប្រណិតមកពីស្រុកថ្មបាំងយកទៅលក់នៅស្រុកយួន លោកប្រធានមន្ទីរបរិស្ថានបានអោយដឹងថា លោកមិនបានដឹងរឿងនេះទេ។
មានការ កត់សម្គាល់ ដែរ ថា កន្លងមក មន្ត្រីរដ្ឋបាល ព្រៃឈើ និង នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច ខេត្តកោះកុង បាន បង្ក្រាប រថយន្ត ដឹកឈើ ធ្នង់ ១ គ្រឿង ប៉ុន្តែ ក្រោយមក ក៏ ដោះលែង ស្ងាត់ៗ វិញ ដើម្បី ជា ថ្នូរ នឹង ផលប្រយោជន៍ ។ បញ្ហា នេះ ធ្វើ ឲ្យ ប្រជាពលរដ្ឋ និង មន្ត្រីរាជការ ក្នុង ខេត្តកោះកុង គ្មាន ជំនឿ លើ មន្ត្រីរដ្ឋបាល ព្រៃឈើ និង សមត្ថកិច្ច ពាក់ព័ន្ធ ក្នុងការ បង្ក្រាប បទល្មើស ព្រៃឈើ ទាល់តែសោះ ព្រោះ ពួកគេ គិតតែ ឃុបឃិត គ្នា ដើម្បី បែងចែក ផលប្រយោជន៍ យ៉ាង សុខ ស្រួល ។ ដោយសារតែ មន្ត្រីរដ្ឋបាល ព្រៃឈើ និង សមត្ថកិច្ច ពាក់ព័ន្ធ គិតតែ ពី រឿង ផលប្រយោជន៍ នោះ ហើយ ទើប លោក ឯម ចាន់ថា មេបញ្ជាការ យោធា កងអនុសេនាធំ លេខ ៣ ប្រចាំខេត្ត កោះកុង អាច ដឹកជញ្ជូន ឈើ គ្រញូង និង ឈើ ធ្នង់ យកទៅលក់ នៅ ស្រុក យួន យ៉ាង រលូន រយៈពេល ច្រើន ឆ្នាំ មកហើយ ។សូមបញ្ជាក់ផងដែរថា ការដឹកជញ្ជូនឈើប្រណិតនៅខេត្តកោះកុងនេះ មិនដែលឃើញសមត្តកិច្ចពាក់ពន្ធ័ឬជំនាញបង្ក្រាបបានម្តងណាសោះឡើយ៕photo_2016-07-02_22-55-55 photo_2016-07-02_22-55-47 photo_2016-07-02_22-47-21