​ប៉េអឹម​បើក​យុទ្ធនា​កាប​ង្គ្រា​ប​ទីតាំង​ចែកចាយ​គ្រឿងញៀន​រឹបអូស​បាន​ថ្នាំញៀន​ជាង​១​ម៉ឺន​គ្រាប់​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​អ្នក​

0

​ក្រុង​ប៉ោយប៉ែត​៖ ​ទី​តាំ​ល​លួចលាក់​ចែកចាយ​ថ្នាំញៀន​១​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​សម្ថ​កិច្ច​ប៉េអឹម​បើក​យុទ្ធនា​កាប​ង្គ្រា​ប​ហើយ​និង​រឹបអូស​យកបាន​វត្ថុតាង​ដូចជា​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក និង​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​១៧៥២៣​គ្រាប់​ទៀតផង​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​អ្នក ឯ​២​អ្នកផ្សេង​ទៀត​រត់​រួច ខ​ណះ​ពេលនេះ​កំលាំង​របស់​មន្ត្រី​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​រុករក​វត្ថុតាង​បន្តទៀត​នៅក្នុង​ផ្ទះ​ជនល្មើស​នោះ​។​ ​

ក្នុងករណី​ឆែកឆេ​រុករក​ឆ្នាំ​ញៀន​នោះ គឺ​កើត​មាននៅ​ម៉ោង​១០ ១០​នាទី​ព្រឹក ក្នុង​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៤​នេះ នៅក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខ​ណះ​ដែលមាន​ប្រជាពលរដ្ឋ​ល្អ​បាន​សហកា​ជាមួយ​មន្ត្រី​ប៉េអឹម​ខេត្ត​ខាងលើ​ដើម្បី​ចូលរួម​សហកា​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​ពួកគាត់ ហើយក៏​ហ៊ាន​ចង្អុលបង្ហាញ​ទៅ​សម្ថ​កិច្ច​ឲ្យ​ចាត់ការ​ទៅលើ​ជនសង្ស័យ​ដែល​កំពុង​ធ្វើចរាច​ថ្នាំញៀន​បែប​អាណា​ធិ​ប​តយ្យ​តែម្តងទៅ​។​ ​

លោក​ឧ​ប បូ​រិន្ទ មេបញ្ជាការ​ប៉េអឹម​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា កា​រប​ង្គ្រា​ប​រុករក​ថ្នាំញៀន​នេះ​គឺជា​លក្ខ​ណះ​ទ្រង់ទ្រាយ​ធំ​ក្នុងនោះ​យើង​រឹបអូស​បាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹក​ក​ចំនួន​៣០ .៥៨​ក្រាម និង​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​៨៨​ថង់ ស្មើ​និង​ទំងន់​២.១​គីឡូក្រាម ដែលមាន​ចំនួន​១៧៥២៣​គ្រាប់ នេះ​គឺជា​តួរ​លេខ​ខ្ពស់បំផុត​ដែល​មិន​

ធ្លាប់មាន​ក្នុងករណី​ប​ង្គ្រា​ប់​គ្រឿងញៀន​កន្លងទៅ​លោក ឧ​ប បូ​រិន្ទ បញ្ជាក់ទៀតថា ជនសង្ស័យ​ដែល​យើង​ឃាត់ខ្លួន​បាន​នោះ​មានឈ្មោះ​ឆោម​វុទ្ធី ហៅ​ឆើត ភេទ​ប្រុស​អាយុ​៣១ ឆ្នាំ ២​ឈ្មោះ​ថៃ​ចិន្តា ហៅ​តឿ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ ជា​អ្នក​ដឹកជញ្ជូន​និង​ចែកចាយ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​នោះ ឯ​ឈ្មោះ​ហេង​ទ្រី​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ឯក​ឆវី អាយុ​២៥​

ឆ្នាំ ជា​អ្នកទិញ​លក់​បន្ត​ត្រូវបាន​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព លោក​បាន​បន្តទៀតថា ក្នុងករណី​ចុះ​ប​ង្គ្រា​ប​នោះដែរ​កំលាំង​ក៏បាន​រឹបអូស​យកបាន​ម៉ូតូ​ចំនួន​៤​គ្រឿង ទូរស័ព្ទ​ដី​៣​គ្រឿង និង​សំភា​រះ​ផ្សេងៗ​មួយចំនួន​ទៀតហើយ​បន្តសកម្មភាព​រុករក កន្លែង​ដែល​ជនសង្ស័យ​កប់​គ្រឿងញៀន​បន្តទៀត​ ​នៅ​កន្លែងកើតហេតុ​ខាងលើ​នោះ តាម​ការចង្អុលបង្ហាញ​របស់​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​រួចទៅហើយ​នោះ​៕​IMG-20140526-WA0000 IMG-20140526-WA0002 IMG-20140526-WA0001IMG-20140526-WA0002 IMG-20140526-WA0000 IMG-20140526-WA0001