រថយន្ត​សាំ​យ៉ុង​ដឹក ដូង ខ្នុរ ស្លា បន្លែ បែក​កង​រ៉េ​ចង្កូត​ធ្លាក់​ពេញ​វាលស្រែ នៅ​ស្រុក​ក្រឡាញ់​

0

 

សៀមរាប៖ រថយន្ត ស៊ាំយ៉ុង ១គ្រឿង ពណ័ស ពាក់ស្លាកលេខ  ភ្នំពេញ ២N ៨៤៣៨ ដឹកឥវ៉ាន់ មកពីប៉ោយប៉ែត ដើម្បីយកទៅបោះឱ្យម៉ូយ នៅផ្សារដំដែក ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប មកដល់ចំនុចកើតហេតុ ក៏បានបែកកង់មុខ ផ្នែកខាងស្តាំ បណ្តាលឱ្យធ្លាក់ផ្លូវ ធ្វើឱ្យឥវ៉ាន់ធ្លាក់រប៉ាត់រប៉ាយពេញវាលស្រែ សំណាងល្អប្តី,ប្រពន្ធ ២នាក់ ពុំមានគ្រោះថ្នាក់ដល់ជីវិត ហេតុការគ្រោះថ្នាក់ចរាចដោយខ្លួនឯងនេះ កើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី៥ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៦ ក្នុងភូមិសាស្ត្រ ស្រុក ក្រឡាញ់ ខេត្តសៀមរាប។
លោក វីរសេនីយ៍ត្រី អ៊ុំ រ៉ាវុធ អធិការរងទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរស្រុកក្រឡាញ់បានប្រាប់អ្នកសារពត័មានយើង នៅវេលាម៉ោង៥និង២០នាទី ថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៦នេះថា មុនកើតហេតុ មានពលរដ្ឋបានរាយការណ៍ប្រាប់ថា មានរថយន្តតូរីសពណ៌សមួយគ្រឿងធ្លាក់ផ្លូវ លោក ក៏បានឱ្យកម្លាំងជំនាញចុះទៅមើលដល់កន្លែងកើតហេតុ ក៏ឃើញដូច្នោះមែន ប៉ុន្តែពុំមាននរណាម្នាក់រងរបួសក្នុងហេតុការនោះទេ។ ជនរងគ្រោះ (ប្តី)ឈ្មោះ ជាស វឿន អាយុ៤៩ឆ្នាំមុខរបរលក់ដូរ និងប្រពន្ធ ឈ្មោះ សន សារី អាយុ៤៥ឆ្នាំមានទីលំនៅបច្ចុប្បន្ន ក្រុមទី៥ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ២នាក់ប្ដីប្រពន្ធបើកបរពីលិចមកកើត រួចមកដល់កន្លែងកើតហេតុ បែកកង់មុខផ្នែកខាងស្តាំ ទាញចង្កូតមកទាន់ក៏ធ្លាក់ចូលទៅវាលស្រែតែម្តង។
បច្ចុប្បន្នរថយន្តជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់រថយន្ដឱ្យយកទៅជួសជុលខ្លួន
ឯងវិញ ព្រោះពុំមានបង្កដល់អ្នកដទៃ៕ ប៊ុន រិទ្ធី13439121_1133825433350883_8137277933212931365_n 13592434_1133825310017562_500329237117325280_n