ពិធី​សំណេះសំណាល​របស់ មន្ដ្រី​កសិកម្ម​ខេត្តកំពង់ធំ​ជុំវិញ​ការជំរុញ​ដំណាំ​កសិកម្ម​នៅតាម​បណ្ដា​ភូមិ​ឃុំ​ស្រុក​ទូទាំង​ខេត្ត​

0

កំពង់ធំ= ឯកឧត្តម បណ្ឌិត ទី សុគន្ធ រដ្នលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញនិងនេសាទ បានមានប្រសាសន៍សំណេះសំណាលជាមួយនិងមន្ដ្រីកសិកម្មចំនួនជាង១០០នាក់មកពីបណ្ដាស្រុកទាំង៨ទូទាំងខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០១៦ ស្ដីពីការជំរុញការដាំដុះImage44ដំណាំកសិកម្មអោយបានគ្រប់ភូមិឃុំស្រុក។
លោកធីវវណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបានធ្វើសេចក្ដីរាយការណ៍សង្ខែបពាក់ព័ន្ធទៅនិងអាកាសធាតុ ការបង្កបង្កើនផល ការប្រមូលផលស្រូវ ការណែនាំអោយមន្ដ្រីរបស់ខ្លួន អោយចុះតាមបណ្ដាភូមិឃុំស្រុក ដើម្បីស្រង់ទិន្ន័យផ្ទៃដីកសិកម្មអោយបានច្បាស់លាស់ ជំរុញអោយប្រជាកសិករធ្វើស្រែតាមលក្ខណះបច្ចេកទេសដើម្បីទទួលបានទិន្នផលច្រើន ការចិញ្ចឹមសត្វ ការថែទាំ ការការពារ ការទប់ស្កាត់ ការបង្ក ការប្រើប្រាសសារជាតិគីមីអោយត្រឹមត្រូវ តាមបច្ចេកទេស និងបទពិសោធន៍ អោយបានគ្រប់បណ្តាស្រុកនានាជាពិសេសគឺការសហការជាមួយនិងអាជ្ញាធ័រមូលដ្ឋាន។Image42
ឯកឧត្តម បណ្ឌិត ទី សុគន្ធ បានមានប្រសាសន៍ថាមានតែវិស័យកសិកម្មទេដែលអាចជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្នទូទាំងប្រទេសនិងទូទាំងពិភពលោកបាន ក្នុងនោះដែរពិភពលោកក៏បានព្យាករណ៍ថា ចាប់ឆ្នាំ២០១៦រហូតដល់២០៣០ គឺពុំមានអ្នកអត់ឃ្លាន អ្នកក្រីក្រទៀតទេ ដោយសារតែវិស័យកសិកម្មត្រូវបានគេយកមកអនុវត្តន៍ពីកសិកម្មបែបគ្រួសារមកជាកសិកម្មបែបសេវ៉ាកម្មសេដ្ឋកិច្ចវិញ ដូច្នេះមន្ដ្រីកសិកម្មត្រូវជុំរុញការផ្សព្វផ្សាយពីបច្ចេកទេស បទពិសោធន៍ ចំណេះដឹង ចំណេះធ្វើដល់ប្រជាកសិករអោយបានទូលំទូលាយក្នុងនោះក៏ត្រូវសេវ៉ាកំច្ចីស្ថិតក្នុងតំលៃការប្រាក់ទាប ងាយស្រួលដល់ប្រជាកសិករមានលទ្ធភាពក្នុងការប្រើប្រាស់ គ្រប់លក្ខណះ រាល់អត្ថារចនាសម្ព័ន្ធទាំងអស់ពាក់ព័ន្ធនិងកសិកម្ម ត្រូវតែមានជាចំបង ជាពិសេសសុំអោយមន្ដ្រីកសិកម្មទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយនិងអាជ្ញាធ័រដែនដីជៀសវាងការវិវាទផ្សេងៗ៕ប៊ុន រិទ្ធីImage39

Image43Image40Image41Image45