ស្ងាត់ៗ​លួច​គាស់​ផ្ទះ​ថៅកែ​ខ្សាច់​យក​ទ្រព្យ​ផ្អើល​អ្នកភូមិ​ទាំង​ព្រឹក​ព្រលឹម​

0

ខេត្តព្រះសីហនុ៖(ដំណឹងបឋម) មាសពេជ្រ កែវកង រួមនឹងរបស់មានតម្លៃជាច្រើននៅក្នុងភូមិគ្រឹះរបស់ថៅកែលក់ខ្សាច់ លក់ថ្ម ឈ្មោះ ស៊ុន រី ប្រពន្ធ ឈ្មោះ សាន ណៃសេង ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ត្រូវបានចោរគាស់ចូលផ្ទះទាំងព្រឹកលួចយកអស់គ្មានសល់ ខណៈphoto_2016-07-08_13-53-09ពេលដែលម្ចាស់ផ្ទះមិននៅ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៧-៣០នាទី ព្រឹក ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៦ ខណៈម្ចាស់ផ្ទះចេញទៅក្រៅ។តាមការសង្ស័យពួកចោរលួចចូលតាមខាងក្រោយផ្ទះបន្ទាប់ពីម្ចាស់ចេញពីផ្ទះមួយភ្លែតនៅម៉ោង7.00ព្រឹក។សម្ភារៈដែលចោបានលួចយកមាន ខ្សែករពេជ្រមួយខ្សែ ចិញ្ចៀនមួយវង់ មាស10 ដំឡឹង លុយ 700$ គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លា។ក្រៅពីមាសពេជ្រចោរក៍បានដោះយកឧបករណ៍ផ្ទុកទិន្នយ័របស់កាំមេរ៉ា សុវត្ថិភាពយកទៅបាត់ផងដែរ៕photo_2016-07-08_13-53-19 photo_2016-07-08_13-53-32 photo_2016-07-08_13-53-14