​ជិះ​ម៉ូតូ​បត់​ឆ្វេង​មិនបាន​ស៊ីញ៉ូ​ត្រូវ​ម៉ូតូ​មួយទៀត​បុក​ស្លាប់​នៅ​កន្លែង​

0

កំពង់ចាម៖គ្រោះថ្នាក់ចរាចររវាងម៉ូតូនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងអ្នកបើកបរម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង19និង30នាទីថ្ងៃទី7កក្កដា2016នៅភូមោសង្កែឃុំស្តើងជ័យស្រុកជើងព្រៃខេត្តកំពង់ចាម ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុពេលមានគ្រោះថ្នាក់ចរាចរនេះកើតឡើងគេឃើញឈ្មោះលាង ឡី ភេទប្រុសអាយុ33ឆ្នាំមានទីលំនៅភូមិត្រពាំងគរឃុំត្រពាំងគរស្រុកជើងព្រៃខេត្តកំពង់ចាមជិះម៉ូតូC125ពណ៌ខ្មៅគ្មានស្លាកលេខបើកពីជើងទៅត្បូង។ប្រភពបន្តថាពេលមកដល់កន្លែងកើតហេតុមានម៉ូតូC100កូរ៉េពណ៌ក្រហមគ្មានស្លាកលេខបើកបរដោយឈ្មោះជ័រ ដែក ភេទប្រុសអាយុ27ឆ្នាំនៅភូមិសង្កែឃុំស្តើងជ័យស្រុកជើងព្រៃខេត្តកំពង់ចាមធ្វើដំណើរច្រាសទិសគ្នាពីខាងត្បូង
មកទិសខាងជើងហើយក៏បត់ឆ្វេងធ្វើអោយម៉ូតូC125ចាប់ហ្វ្រាំងមិនទាន់ក៏បុកម៉ូតូC100កូរ៉េពេញទំហឹងបណ្តាលអោយអ្នកបើកម៉ូតូC100កូរ៉េឈ្មោះជ័រដែកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ចំណែកឯឈ្មោះលាងឡីអ្នកបើកម៉ូតូ C125បានរងរបួសជាទម្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ លោកប្រាក់សគុណអធិការនគរបាលស្រុកជើងព្រៃបានអោយដឹងថាគ្រោះថ្នាក់ចរាចរនេះបណ្តាលមកពីអ្នកបើកបរម៉ូតូC100កូរ៉េប្តូរទិសមិនប្រុងប្រយ័ត្នហើយពុំមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ម៉ូតូគ្មានភ្លើងស៊ីញ៉ូបណ្តាលអោយម៉ូតូ C125បុកទទឹងពេញទំហឹង ។ លោកអធិការបានបញ្ជាក់ថាសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូទាំង2គ្រឿងត្រូវបានសមត្ថកិច្ចនាំមករក្សាទុកនៅអធិការដ្ឋានដើម្បីបំពេញសំណុំឯកសារតាមនិតិវិធី ។IMG-20160708-WA0000 IMG-20160708-WA0001