បាត់​កូនក្រមុំ​១​ខែ​ពេល​ដឹង​ដំណឹង​នាង​ប្រាប់​ម្តាយ​ថា​នាង​នៅ​ផ្សារ​ក្រឡាញ់​ ​ខេត្តសៀមរាប​សូម​ឆាប់​មក​យក​នាង​ផង ព្រោះ​ថៅកែ​នាង​ប្រុង​យក​នាង​ទៅ​ប្រទេស​វៀតណាម​ហើយ​

0

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីមេម៉ាយក្រីក្រម្នាក់នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ នេះបានដើរស្វែងរកអ្នកកា សែតអោយជួយ ព្រោះតែកូនស្រីក្រមុំគាត់ម្នាក់បានបាត់ពី១ខែហើយថា ទៅរកការងារធ្វើនៅក្រុងភ្នំពេញជាមួយមិត្តភ័ក្រ ប៉ុន្តែ៤,៥ថ្ងៃមុននេះបានលួចទូរសព្ទ័ប្រាប់គាត់ជាម្តាយថា អោយគូរដណ្តឹងនាងឆាប់មកយកនាងទៅផ្ទះវិញផង ព្រោះឥឡូវនាងនៅកំពុងនៅធ្វើជាអ្នកបំរើក្នុងផ្ទះគេ នៅផ្សារក្រឡាញ់ ខេត្តសៀមរាប ព្រោះនាងឭម្ចាស់ផ្ទះនាងស្នក់នៅថា និងនាំនាងទៅប្រទេសវៀណាមក្នុងពេលឆាប់ៗនេះហើយ។ ស្ត្រីមេម៉ាយឈ្មោះ អាន រឿន អាយុ៥១ឆ្នាំ រស់នៅភូមិត្រពាំងពោធិ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ពេល
ជួបអ្នកយកព័ត៌មានយើងមាននិយាយអោយដឹថា៖ គាត់មានជីវភាពក្រីក្រណាស់ មានកូន៥នាក់ ប្រុសម្នាក់ ចំណែកកូនស្រីក្រមុំដែលកំពុងហៅអោយគាត់ជួយពេលនេះមានឈ្មោះ កៅ រីម អាយុ១៩ឆ្នាំ មានគូរដណ្តឹងឈ្មោះ សល់ រមនា អាយុ៣៥ឆ្នាំ ជាជាងជួសជុលរថយន្ត នៅស្វាយស៊ីសុផុន ខេត្តបន្ទាយមានជ័យ។ កូនស្រីគាត់បានស្គាល់គូរដណ្តឹងខាងលើនេះតាមរយះកាច្រឡមលេខទូរសព្ទ័ ហើយបុរសខាងលើនេះជាកូនកំព្រាបានចូលភ្ជាប់ពាក្យជាមួយកូនស្រីគាត់ កាលពីអំឡុងខែ០៥ ឆ្នាំ២០១៦មុននេះ ដោយស ន្យានិងជូនប្រាក់សំរាប់រៀបការមកគាត់ចំនួណ៣.៥០០ដុល្លា និងកំណត់រៀបការក្នុងខែកក្តិកឆ្នាំ២០១៦នេះ ចំណែកកូនស្រីគាត់ក៏យល់ព្រមដែរ ព្រោះនាងជាអ្នកមានទំនាក់ទំនងរឿងនេះដោយខ្កួនឯង ។
ស្ត្រីឈ្មោះ អាន រឿន បានអោយដឹងទៀតថា៖ នៅថ្ងៃទី០៧ ខែ០៦ ឆ្នាំ២០១៦ កូនស្រីគាត់បានសុំ
គាត់ទៅក្រុងភ្នំពេញជាមួយមិត្តភ័ក្រដើម្បីរកការងារធ្វើ។ ស្រាប់តែ៤,៥ថ្ងៃមុននេះនាង បានទូរសព្ទ័ប្រាប់មកគាត់អោយគូរដណ្តឹងនាងទៅមកនាងទៅផ្ទះវិញផង ព្រោះនាងនៅធ្វើការងារបំរើគេតាមផ្ទះ នៅផ្សារក្រឡាញ់ (ជិតសាលារៀន) ខេត្តសៀមរាប ដោយនាងប្រាប់ទៀតថា ម្ចាស់ផ្ទះជាថៅកែនាងជិតយកនាងទៅប្រទេសវៀតណាមហើយ និងមិនដឹងថាជារឿងល្អឬជារឿងអក្រក់នោះទេ ហើយក្រោយមកទូរសព្ទ័របស់នាងតេលែងចូលរហូត។
បញ្ហានេះនាងជាម្តាយមានជីវភាពក្រីក្រគ្មានលុយជិះឡានដើររកកូនទេ នាងមានការភ័យព្រួយខ្លាំងណាស់ សំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចក្នុងខេត្តសៀមរាប មេត្តាជួយរកកូននាងដូចរូបថតនេះ អោយបានឃើញនិងអោយនាងស្នាក់នៅកន្លែងមានសុវត្តិភាពផង ហើយមេត្តាជួយជូនដំណឹ ងមកនាងជាម្តាយតាមទូរសព្ទ័លេខ ០៨៨ ៧៥៩៩ ១៨៨ ឬក៏អាចជូនដំណឹកមកគូរដណ្តឹងកូននាង តាមរយះទូរសព្ទ័លេខ ០៩៧ ៦៨៤៨ ៩៣៧ ក៏បានដើម្បីទៅទទួលយកកូនមកផ្ទះវិញ។
ដោយឡែកទូរសព្ទ័លេខ ០៩៧ ៦៨៤៨ ៩៣៧ ដែលនាង អាន រឿង ជាម្តាយអះអាងថា ជាគូរដណ្តឹងកូននាង អ្នកយកព័ត៌មានយើងបានព្យាយាមតេចូលដើម្បីសុំការបំភ្លឺផងដែរជុំវិញរៀងខាងលើនេះគឺតេចូលតែគ្មានអ្នកលើកឡើយ រឿងនេះសូមសមត្ថកិច្ចខេត្តសៀមរាបជួយស្រាវជ្រាវ និងអន្តរាគមន៍ក្នុងរឿងនេះ ជូនស្ត្រីមេម៉ាយក្រីក្រខាងលើនេះផង៕DSC09787 DSC09789 DSC09788