រថយន្ត​ស៊ី​អវី​និង​ហ៊ីយ៉ានដាយ​បុក​គ្នា​នៅ​បារាយណ៍​ស្លាប​២​របួសធ្ងន់​២

0

កំពង់ធំ រថយន្តស៊ីអវីនិងហ៊ីយ៉ានដាយបុកគ្នានៅបារាយណ៍ស្លាប២របួសធ្ងន់២
កម្លាំងនគរបាលជំនាញមូលដ្ឋានបានអោយដឹងថានៅថ្ងៃទី១០កក្កដា២០១៦វេលាម៉ោង០១:៣០នាទីយប់នៅលើផ្លូវជាតិលេខ៦ត្រង់ចំណុចភូមិថ្លាឃុំច្រនាងស្រុកបារាយណ៍ខេត្តកំពង់ធំមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកនិងរថយន្តបណ្ដាលអោយស្លាប់មនុស្ស០៣នាក់និងរបួស០២នាក់។បង្កឡើងដោយរថយន្តម៉ាកCRVពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2Z-4663បើកបរដោយឈ្មោះអៀមភេទប្រុសអាយុ២៥ឆ្នាំនៅភូមិព្រៃទទឹងឃុំព្រះនិពាន្ធស្រុកកោះសែនខេត្តកំពង់ស្ពឺ(ស្លាប់នៅកន្លែងកើតហេតុ)និងអ្នករួមដំណើរ០៣នាក់ទៀត៖
១/ឈ្មោះស្រីន ភេទប្រុសអាយុ៣៨ឆ្នាំនៅភូមិ.សង្កាត់ផ្សារដេប៉ូ៣ខណ្ឌទួលគោករាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ)
២/ឈ្មោះគាង ហេងភេទប្រុសអាយុ២៣ឆ្នាំនៅភូមិកោះសែនឃុំកោះសូទិន្ធស្រុកជើងព្រៃខេត្តកំពង់ចាម(របួសធ្ងន់)៣/ឈ្មោះលំ អិតភេទប្រុសអាយុ២៣ឆ្នាំនៅរាជធានីភ្នំពេញ(របួសធ្ងន់)បានបើកទៅបុករថយន្តម៉ាកហុីយ៉ាន់ដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3C-7946មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)និងអ្នករួមដំណើរជាមួយឈ្មោះប៊ុនលីភេទប្រុសអាយុ៣៨ឆ្នាំនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខក្រុងភ្នំពេញ(ស្លាប់នៅមន្ទីពេទ្យ)។
មូលហេតុ៖អ្នកបើកបររថយន្តCRVបើកបរក្នុងស្ថានភាពស្រវឹងមានល្បឿនលឿន៕ ដោយ បុ៑ន រដ្ឋាphoto_2016-08-09_11-52-58 photo_2016-08-09_11-53-10 photo_2016-08-09_11-53-05 photo_2016-08-09_11-53-19 photo_2016-08-09_11-53-23 photo_2016-08-09_11-53-02