រូបភាព​នាង Angelina Jolie តាំងពីក្មេង​វ័យ​មកទល់​នឹង​ពេល​បច្ចុប្បន្ន​នៅតែ​ចាប់​អារម្មណ៍

នាង Angelina Jolie បានកើត នៅ​ថ្ងៃ​ទី ៤ ខែ មិថុនា ឆ្នាំ ១៩៧៥ នៅ​ទីក្រុង​ឡូអេ​ន​ជើ​ឡេស រដ្ឋ​កាលីហ្វ័​រញ៉ា ។ នាង Angelina Jolie ក្នុងអំឡុងពេល​វ័យ​កុមារភាព នាង ក៏​ចាប់ផ្តើម​បង្ហាញ ទេពកោសល្យ​សម្តែង យ៉ាងច្បាស់ ពី​ឪពុក​ម្តាយ​របស់​នាង ។​តារា​សម្តែង Jon

Voight ដែល​ត្រូវជា​ឪពុក​របស់​នាង ក៏​ធ្លាប់​ឈ្នះ​ពានរង្វាន់ Oscar ហើយ​ម្តាយ​របស់​នាង ឈ្មោះ Marcheline Bertrand ក៏​ជា​តារា​សម្តែង​ដូចគ្នា ដែល​ល្បីល្បាញ​បំផុត​នៅ​អាមេរិក​។​

​នៅ​ក្មេង​វ័យ នាង Angelina Jolie ពិតជា​មាន​សម្រស់​ស្រស់​ផូរផង់ ជាង​មនុស្ស​ទូទៅ នៅពេលដែល​នាង​ទៅ​សាលា នាង​គឺ​ក្លាយទៅជា​ស្រី​ស្អាត ដែល​ដាក់​សម្ពាធ ផ្លូវ​ចិត្ត​លើ​ប្រុសៗ ។​មកទល់​នឹង​ពេលនេះ រូបភាព​កាលពី​ក្មេង​វ័យ របស់ Angelina នៅ​តែ​ក្លាយ​ជា​ប្រធានបទ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍ ខណៈ​មនុស្ស​ជាច្រើន ជឿជាក់​ថា​នាង​ជា​និម្មិត​រូប​សម្រស់​ក្នុង​ពិភព​ហូ​លី​វ៉ូត ៕​