ពិធី​ប្រកាស​រចនា​សម្ព​ន្ធ័​ថ្មី​ចូលកាន់​តំណែង​ប្រធាន អនុប្រធាន​លេខាធិការដ្ឋាន​របស់​តុលាការខេត្ត​កំពង់ស្ពឺ​

0

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៦តុលាការខេត្តកំពង់ស្ពឺក្រោមវត្តមានលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក ច័ន្ទ សត្ថា អគ្គនាយករងកិច្ចការរដ្ឋបាលនៃក្រសួងយយត្តិធម៏តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្ត្រីក្រសួងយុត្តធម៏ ។photo_2016-07-13_13-08-31ដើម្បីជាប្រយោជន៏របស់លេខាធិការដ្ឋានរដ្ឋបាលតុលាការ រាជរដ្ឋាភិបាលនៃព្រៈរាជាណាចក្រកម្ពុជា បានចេញនូវអនុក្រឹតលេខ អនក្របក ចុៈថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានសាលាដំបូង ដើម្បីកំណត់អំពីតួនាទី ភារៈកិច្ច ធានាគុណភាព ប្រសិទ្ធិភាព តម្លាភាពនិងគណនេយ្យភាពក្នុងការផ្តល់សេវា និងបង្កើនការជឿជាក់ទុកចិត្តពីប្រជាពលរដ្ឋក្នុងវិសយ័យុត្តធម៏ ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៏ថា នេៈជាវិវឌ្ឍន៏ថ្មីដែលខាងតុលាការក្នុងការសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកកស្ទៈសុំរឿងកន្លងមក ហើយលេខាធការដ្ឋានក៏ផ្នែកមួយនៃការសម្រួលដល់កំណែទំរង់វិសយ័យុត្តិធម៏ដែរ ។ លោកអភិបាលខេត្តបន្តស្នើសុំឲ្យអ្នកដែលឡើងថ្មីក្នុងមុខតំណែងជាលេខាធិការដ្ឋានធ្វើការងារឲ្យមានតម្លាភាពរវាងស្ថាបន័តុលាការ និងយុត្តិធម៏សម្រាប់ពលរដ្ឋ ។ជាពិសេសលេខាធិការដ្ឋានមិនត្រូវកាន់តែត្រា តែមិនបានអញ្ជើញមកធ្វើការឬបាត់មុខញឹកញាប់ដែលប៉ៈពាល់ដល់សតិអារម្មណ៏ជាមួយតុលាការដែរ ។
លោក ចន្ទ័ សត្ថា អគ្គនាយករងកិច្ចការរដ្ឋបាលនៃក្រសួងយយត្តិធម៏ បានមានប្រសាសន៏ថា ក្រសួងយុត្តធម៏អនុវត្តនយោបាយកំណែទំរង់ស៊ីជំម្រៅប្រពន្ធ័យុត្តិធម៏ដែលជាផ្នែកស្នូលមួយនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ។ លោកអគ្គរងបានបន្តថា ក្រសួងយុត្តិធម៏បានបង្កើតឲ្យមានអង្គភាពរដ្ឋបាលតុលាការសម្រាប់ជម្រៈក្តីគ្រប់ជាន់ថ្នាក់ ហើយការដាក់ឲ្យដំណើរការអង្គភាពរដ្ឋបាលទាំងនេៈ គឺការចាប់ផ្តើមសំខាន់មួយ ជាដំណាក់ថ្មីមួយ លើការងារកំណែទំរង់ប្រពន្ធ័យុត្តិធម៏ ក្នុងកសាងនិងពង្រឹងក្របខណ្ឌគតិយុត្តសម្រាប់អង្គការតុលាការ និងអយ្យការក៏ដូចជាតម្រូវការចាំបាច់ចំពោៈមុខក្នុងការពង្រឹងយន្តការគ្រប់គ្រងការងាររដ្ឋបាលនៃសាលាជម្រៈក្តីគ្រប់ជាន់ថ្នាក់ ដើម្បីធានាគុណភាព ប្រសិទ្ធិភាព តម្លាភាព បង្កើនជំនឿចិត្តសម្រាប់ពលរដ្ឋមកលលស្ថាបន័តុលាការ ។សូមបញ្ជាក់ថាការប្រកាសឲ្យចូលកាន់ដំណែង និងទទួលត្រាជាប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ស្ពឺ ប្រធានលោក ស៊ន វិរៈ អតីតជានាយកក្រឡាបញ្ជីតុលាការសាលាដំបូងខេត្តកំពង់ស្ពឺមកជាប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការខេត្តកំពង់ស្ពឺ ៕ photo_2016-07-13_13-08-15 photo_2016-07-13_13-08-52 photo_2016-07-13_13-08-34 photo_2016-07-13_13-08-07 photo_2016-07-13_13-08-02 photo_2016-07-13_13-07-58