​ក្មេងប្រុស​ស្រី​ជ​ម្ទ​ង់​២​នាក់​បងប្អូន​ជិះ​ម៉ូតូ​មក​ទិញ​ម្ហូប​ត្រូវ​រថយន្ត​គៀ​រង​របស់​ធ្ងន់​

0

ឧត្តរមានជ័យ៖ ក្មេងប្រុសស្រីពីរនាក់បងប្អូនត្រូវបានរថយន្តកាមរីបាឡែនពណ៌ក្រហមគៀរបណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ង ខណះដែលក្មេងប្រុសស្រី២នាក់បងប្អូនជិះម៉ូតូបញ្ចាស់ទិសគ្នាមកទិញម្ហូប។សមត្ថកិច្ច បានអោយដឹងថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦៧B ក្នុងភូមិអភិវឌ្ឍន៍ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ក្មេងរងគ្រោះ១ឈ្មោះ អៀត សាវលីន ភេទស្រី អាយុ១៤ឆ្នាំ ទី២ឈ្មោះ អៀត វ៉ាន់ឌី ភេទប្រុស អាយុ៧ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។សាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា នៅពេលដែលរថយន្តម៉ាក់កាមរីបាឡែនពណ៌ក្រហមនោះបានបុកមកលើក្មេងទាំង២នាក់ខាងលើរួចម្ចាស់រថយន្តក៏បានយកក្មេងរងគ្រោះទាំង២នាក់លើកដាក់លើរថយន្តយកមកសង្គ្រោះបន្ទាន់រួចបើករថយន្តរត់គេចខ្លួនបាត់។ដែលសាក្សី បានអោយដឹងទៀតថា ក្មេងរងគ្រោះខាងលើបានស្គាល់អ្នកបើកបររថយន្តបង្កយ៉ាងច្បាស់ថា ឈ្មោះឈីវ ជាឈ្មួញរកសុីឈើក្រញូងដែលបើករថយន្តលឿនដូចហោះដែលត្រូវនិងកូនរបស់លោក លួស ឡាញ់ មេបញ្ជាការវរ:៤១១ចំណុះអោយកងពលតូចលេខ៤១។ក្មេងរងគ្រោះទាំង២នាក់បងប្អូនក្រោយពីធ្វើការសង្គ្រោះបន្ទាន់នៅនិងមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង រួចនិងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប៕IMG_3765 IMG_3764