​ពេញ​មួយខែ​មិថុនា​កន្លងទៅនេះ​ជនសង្ស័យ​គ្រឿងញៀន​នៅក្នុង​ខេត្តតាកែវ​ចំនួន​ជាង​៦០​នាក់​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​បាន​

0

 

តាកែវ ៖ ខណៈពេលដែលកំណើននៃអ្នកជួញដូ អ្នកចែកចាយនិងអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងខេត្តតាកែវកំពុងតែកក្រើកឡើងយ៉ាងខ្លាំងក្លានោះ គ្រាន់តែក្នុងរយៈពេលពេញ១ខែមិថុនាកន្លងទៅនេះ សមត្ថកិច្ចនគបាលខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាអ្នកជួញដូ អ្នកចែកចាយនិងអ្នកប្រើប្រាស់គ្រឿងញៀនបានជាង៦០នាក់។
លោកឧត្តមសេនីយ៏ត្រី សួន ផុន ស្នងការរងទទួលបន្ទុកព្រហ្មទ័ណ្ឌនិងគ្រឿងញៀននៃស្នងការដ្ឋាននគបាលខេត្តតាកែវ បានថ្លែងឲ្យដឹងកាលពីព្រឹកថ្ងៃ ព្រហស្បត្ត៏ ទី០៧ ខែកក្ដដា ឆ្នាំ២០១៦ កន្លងទៅនេះថា ស្ថានភាពអ្នកជួញដូរ អ្នកចែកចាយរួមនិងអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងខេត្តតាកែវឆ្នាំ២០១៦នេះមានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ដោយក្នុង
ឆ្នាំ២០១៦ សមត្ថកិច្ចបានធ្វើការបង្ក្រាបព្រមទាំងក្តាប់ជនជាមុខសញ្ញាគ្រឿងញៀនបានចំនួន៦០៦នាក់ ក្នុងនោះ មុខសញ្ញាជួញដូចំនួន៤៧នាក់ និង មុខសញ្ញាប្រើប្រាស់មានចំនួន៥៥៨នាក់។ លោកឧត្តមសេនីយ៏ត្រី សួន ផុន បានបន្តទៀតថា អ្នកដែលប្រើប្រាស់គ្រឿងញៀនច្រើនជាងគេគឺកម្មករនិងប្រជាពលរដ្ឋដែលមិនមានមុខរបបពិតប្រាកដ ដោយឡែកសិស្សសាលាគឺមានអ្នកប្រើប្រាស់តិចតួចប៉ុណ្ណោះ។ ដោយឡែកគ្រឿងញៀនដែលគេនិយមប្រើប្រាស់ជាងគេនៅក្នុងខេត្តតាកែវ គឺប្រភេទ មេអាំហ្វេតាមីន យ៉ាម៉ា ម៉ាទឹកកកនិងកញ្ឆា ហើយក្នុងរយៈពេល១ខែមិថុនាកន្លងទៅនេះសមត្ថកិច្ចបានធ្វើការបង្ក្រាបបានចំនួន២៩ករណី
ឃាត់ខ្លួនជនសង្ស័យចំនួន៦៦នាក់ ស្រី៥នាក់ និងបានដកហូតវត្ថុតាងបានមួយចំនួនរួមមាន ម្សៅពណ៌សថ្លាចំនួន៥៩ក្រាម កញ្ឆាក្រៀមចំនួន៣,៧គីឡូក្រាម ម៉ូតូចំនួន២០គ្រឿង ទូរស័ព្ទដៃចំនួន២១គ្រឿង អាវុធខ្លី១ដើម អាវុធកែឆ្នៃ១ដើមព្រមទាំងលុយនិងសម្ភារៈមួយចំនួនធំទៀតផង។ ចំពោះជនសង្ស័យទាំងអស់រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់។ បើតាមលោកស្នងការរង សួន ផុន បានបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លាដើម្បីបង្ក្រាបគ្រឿងញៀននេះជាពិសេសសមត្ថកិច្ចនៅតាមមូលដ្ឋានត្រូវបានលោកស្នងការនគរបាលខេត្តក៏ដូចលោកអភិបាលខេត្តបានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យធ្វើការបង្ក្រាបឲ្យដូចជាភ្លឿងរលឹមនៅតាមមូលដ្ឋានរបស់ខ្លួននិងត្រូវចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហាអទិភាពទី១ផងដែរ៕៣_n ៤_n ៥_n ២_n