កូន​តិ​រិ​ច្ឆា​ន​ស្រវឹងខួប​យក​ឪពុក​បង្កើន​ធ្វើជា​ប៉ាវ​ខ្សាច់​សម្រាប់​វាយដំ​បញ្ចេញ​កំហឹង ត្រូវបាន​ជាប់​ខ្នោះ

0

កំពង់ធំៈកូនប្រុសចិត្តអប្រិយយកស្រាធ្វើជាត្រីមុខ ស្រវឹងខួប រករឿងវាយដំច្រំធាក់ទើលើឪពុកបង្កើត និងប្អូន ធ្វើឲ្យក្រុមគ្រួសារអស់ក្តីទ្រាំមេត្តា ទើបសម្រេចចិត្តប្តឹងសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីចាប់កូនរបស់ខ្លួនវាយខ្នោះ បញ្ជូនទៅចូលទ្រុងដែក ឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ។
បុរសស្រវឹងវ័យជាង៣០ឆ្នាំម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្ត បន្ទាប់ពីស្រវឹងស្រា ហើយប្រើអំពើហឹង្សាទៅលើប្អូនៗនឹងវាយច្របាច់ករឪពុកខ្លួនឯងបង្កើត កាលយប់ថ្ងៃទី១២ខែកក្តដាឆ្នាំ២០១៦ នៅក្នុងភូមិ ព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ប្រភពព័ត៍មានពីក្រុមគ្រួសារខាងលើនេះបានបង្ហើបឲ្យដឹងថា! ជនបង្កហេតុម្នាក់នេះបានប្រើអំពើហឹង្សាទៅលើឪពុក និងប្អូនៗជាច្រើនដងមកហើយតែក្រុមគ្រួសាមិនបានប្តឹងទេ ព្រោះទុកុំឳកាសឲ្យជនបង្ករម្នាក់នេះ កែខ្លួន រហូតមកដល់ពេលនេះ នៅតែប្រព្រឹត្តអំពើហឹង្សាមកលើឳពុករបស់ខ្លួនស្ទើរតែជារៀងរាល់ថ្ងៃ បណ្តាលឲ្យ បងប្អូន និងអ៊ុំប្រុសត្រូវជាឳពុកទ្រាំលែងបាន ។
តាមការឲ្យដឹងពីលោកអុំ ពេជ្រ សារឿន អាយុ ៧៨ឆ្នាំ ត្រូវជាឪពុកបានឲ្យដឹងថា កូនប្រុសម្នាក់នេះ ជាកូនទី៦ កន្លងមកបានប្រពន្ឋទៅនៅ ស្រុកបារាយណ៍ ហើយក៏បានលែងលះគ្នា ជាង១០ឆ្នាំទើបមករស់នៅជាមួយគាត់ លុះបច្ចុប្បន្នមានមុខរបរ ជាជាងផ្សារដែក រាល់ពេលស្រវឹង ពេលមកដល់ផ្ទះតែងតែ បោកប្រាស់របស់របរ ជេរប្រតិច ខឹងសម្បាបងប្អូនវាយធ្វើបាប នៅពេលគាត់ ស្តីអោយតែងតែវាយធ្វើបាប ច្របាច់ក និងមួលដៃ ឪពុកបង្កើត កុំតែប្អូនស្រីៗមកជួយទាន់ម្លេះប្រហែលជាមានគ្រោះថ្នាក់ធ្ងន់ធ្ងរមិនខាន! ទើបពួកគាត់បានទូរសព្ទទៅប្តឹងសមត្ថកិច្ច ចុះមកឃាត់ខ្លួនជនដៃដល់យកមកសាកសួរនៅ ទីបញ្ជាការអាវុធហត្ថខេត្តទាំងកណ្តាលយប់។
ជនសង្ស័យដែលប្រើអំពើហឹង្សាលើគ្រួសារ មានឈ្មោះរឿនណារុន ភេទប្រុសអាយុ៣៦ឆ្នាំរស់នៅភូមិឃុំកើតហេតុក្រុងស្ទឹងសែន ខេត្តកំពង់ធំហើយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនបង្កដោយផ្អែកតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារថាបុរសខាងលើធ្លាប់បានប្រើហឹង្សាដល់ឪពុកនិងប្អូនជាច្រើនដងមកហើយតែមិនព្រមកែខ្លួន ទោះបីជាយ៉ាងណាក៏ដោយសមត្ថកិច្ចបានបំពេញបែបបទ បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៣ ដើម្បីចាត់ការបន្តតាមច្បាប់។
ដោយ ប៊ុន រដ្ឋា

asset (9) asset (8) asset (7)