ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ដកហូត​បាន​ថ្នាំញៀន​២​កញ្ចប់​ ​និង​ម៉ូតូ​២​គ្រឿង នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​

0

(ភ្នំពេញ)៖កម្លាំងនគរបាលខណ្ឌព្រែកព្នៅ បង្ក្រាបករណីគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់និងដកហូតបានថ្នាំញៀន២កញ្ចប់ព្រមទាំងម៉ូតូ២គ្រឿងនៅយប់ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំ ណុចស្ពានថ្មលើ កំណាត់ផ្លូវជាតិលេខ៥ ស្ថិត

ក្នុង ភូមិព្រែក ព្នៅនិងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

លោកវិរសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាលខណ្ឌ ព្រែកព្នៅ បានបញ្ជាក់ថា កម្លាំងរបស់លោកបានបន្តសហការ ដាក់គោលដៅយាមល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រនៅវេម៉ោងប្រហែលជាង១២យប់ស្រាប់តែបានប្រទះឃើញគួរសង្ស័យទៅលើយុវជន២នាក់ជិះបើកម៉ូតូ១គ្រឿងម៉ាកស៊ុយសូគីលែតពាក់ស្លាកលេខភ្នំពេញ១FB-៤៥៣៥ខណៈនោះ កម្លាំងសមត្ថកិច្ចយើងក៍ឃាត់សួរនាំដើម្បីត្រួតពិនិត្យបានរកឃើញថ្នាំជាប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ដែលជនត្រូវសង្ស័យបានរក្សាទុកនូវនិងខ្លួនបម្រុងយកទៅជក់ជាមួយគ្នា ។

លោកអធិការ ឈិន គឹមធុយ បានបញ្ជាក់ទៀតថា នៅយប់ថ្ងៃខែឆ្នាំដដែល ម៉ោងប្រហែលជាជិត៣ទាបភ្លឺ កម្លាំងនគរបាលយើងបានបន្តឈានទៅឃាត់ខ្លួនជនត្រូវសង្ស័យ២នាក់បន្ថែមទៀតដោយដកហូតបានថ្នាំញៀនពណ៍សថ្លាជាម៉ាទឹកកកចំនួន១កញ្ចប់និងម៉ូតូ១គ្រឿងម៉ាកគុបមូលពាក់ស្លាកលេខតាកែវ១D-១១៣១ពីជនសង្ស័យដែលជិះធ្វើសកម្មភាពយកគ្រឿងញៀនទៅប្រើប្រាស់សារធាតុញៀនរួមគ្នាផងដែរ ។

លោកអធិការបានបន្តថា ជនសង្ស័យត្រូវឃាត់ខ្លួន៖ទី១-ឈ្មោះ សន បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំនិងទី២-ឈ្មោះភ ន ផេត ភេទប្រុស អាយុ២៣ឆ្នាំ ជនត្រូវសង្ស័យទាំង២នាក់ មានមុខរបរជាកសិករដូចគ្នា ស្នាក់នៅភូមិតាតូចនិងភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។រីឯទី៣-ឈ្មោះ ឈុំ ភារៈ ភេទប្រុស អាយុ២ ៣ឆ្នាំ មានមុខរបរបើកបរ ស្នាក់ នៅក្នុងការដ្ឋានសំណង់មួយ កន្លែង ស្ថិតក្នុងភូមិឌួង សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជ ធានីភ្នំពេញចំណែកទី៤-ឈ្មោះថា វិន ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរកម្មករបូមខ្សាច់ ស្នាក់នៅ ការដ្ឋានបូមខ្សាច់ ស្ថិតក្នុង សង្កាត់ស្វាយប៉ា ក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀនទាំង៤នាក់រួមជាមួយវត្ថុតាងបាននិងកំពុងសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីកសាងសំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី ៕

photo_2016-07-13_14-35-51 photo_2016-07-13_14-35-49 photo_2016-07-13_14-35-47